សំណួរ
១. សេដ្ឋកិច្ចចិនជាមហាអំណាចពិភពលោកទី២ ។
២. តើអាស៊ានបានធ្វើអ្វីខ្លះ ដើម្បីលើកស្ទួយសន្តិភាពនិងស្ថេរភាពក្នុងតំបន់ ?
៣. តើការប្តេជា្ញចិត្តជាយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលក្នុងការអនុវត្តគោលដៅជាអាទិភាពក្នុងអាណត្តិទី៤រួមមានបញ្ហាចម្បងៗអ្វីខ្លះ ?
៤. តើគុណសម្បត្តិ និងគុណវិបត្តិអ្វីខ្លះរបស់កម្ពុជា ក្នុងការចូលជាសមាជិកអាស៊ាន ?
៥. តើអាស៊ានមានគោលបំណងយ៉ាងម្តេចខ្លះ ?
ចម្លើយ
១. កត្តាដែលនៃឱ្យមហាអំណាចពិភពលោកគឺនៅឆ្នាំ ២០១០ ជាលើកទី១ បង្អស់ដែលផលិតផលសរុបក្នុងស្រុករបស់ចិនមានទំហំធំជាង ផលិតផលសរុបក្នុងស្រុករបស់ជប៉ុន គឺប្រមាណ ៥.៨៧៨.៦០០លានដុល្លា ទល់នឹង៥.៤៧៤.២០០លានដុល្លា ។ ជាផ្លូវការមហាយក្សចិន ក្លាយជាមហាអំណាចសេដ្ឋកិច្ចពិភពលោកទី ២ នៅពីមុនប្រទេសជប៉ុននិងនៅពីក្រោយអាមេរិក ។
២. ដើម្បីលើកស្ទួយសន្តិភាពនិងស្ថេរភាពក្នុងតំបន់ អាស៊ានបានទាត់ចោលការប្រើប្រាស់ ឬការគំរាមកំហែង ដោយកម្លាំងជាវិធានការសម្រាប់ការគ្រប់គ្រងទំនាក់ទំនងរវាងរដ្ឋ និងរដ្ឋ ។ អាស៊ាន បានប្រឆាំងចំពោះ ការប្រើវិធីសាស្ត្រតាមរយៈការរាតត្បាត និងការលុកលុយ ចូលកាន់កាប់ដើម្បីធ្វើឱ្យប្រទេសជិតខាងខ្លួនមានការផ្តាស់ប្តូរកន្លងមក ជាមួយនឹងគោលជំហរនេះអាស៊ានធ្លាប់បានដើរតួនាទី ឈានមុនក្នុងការដោះស្រាយនយោបាយជម្លោះនៅកម្ពុជា នាឆ្នាំ១៩៧៩ ដល់១៩៩១ ។ បន្ទាប់ពីដំណោះស្រាយនេះអាស៊ានបាននៃរដ្ឋទាំងអស់ក្នុងអាស៊ីអាគ្នេយ៍ ចូលទៅក្នុងសមាគមតែមួយវាសនាតែមួយ របស់តំបន់ ដែលជាកត្តានាំមកនូវការផ្សះផ្សារគ្នា ឱ្យមានការបែកបាក់ក្នុងតំបន់ ។
ផលប្រយោជន៍សំខាន់ៗនៃការនាំចេញទំនិញ
គឺជួយបញ្ចេញនូវទំនិញដែលផលិតបាននៅក្នុងស្រុកទៅឱ្យទីផ្សារបរទេស ដើម្បីទទួលបាននូវបិយបណ្ណសម្រាប់យកមកប្រើប្រាស់ ដើម្បីបន្តសង្វាក់ផលិតកម្មបន្តទៀតនិងទទួលបាននូវប្រាក់ចំណេញរបស់ផលិតករ និងអាជីវករ ។ តាមរយៈនេះ ប្រជាពលរដ្ឋទទួលបាននូវការងារផ្វើនិងប្រាក់ចំណូល សម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារហើយជួយឱ្យសេដ្ឋកិច្ចជាតិ មានការលូតលាស់ផងដែរ ។
ផលប្រយោជន៍សំខាន់ៗនៃការនាំចូលទំនិញ
គឺជួយផ្គត់ផ្គង់នូវវត្ថុធាតុដើម និងសេចក្តីត្រូវការទំនិញនានា ដែលទីផ្សារក្នុងស្រុកពុំអាចផ្គត់ផ្គង់បានទាំងស្រុង ឬពុំអាចផ្គត់ផ្គង់បាន ។ តាមរយៈនេះផលិតកម្ម ការលក់ដូរ និងការផ្គត់ផ្គង់សេវានានាក្នុងស្រុក អាចដំណើរការបានដោយល្អប្រសើរ ហើយក៏ជួយធ្វើឱ្យសេដ្ឋកិច្ចជាតិមានការលូតលាស់ដែរ ។
៣. ការប្តេជ្ញាចិត្តជាយុទ្ធសាស្រ្ត របស់រដ្ឋាភិបាលក្នុងការអនុវត្តគោលនយោបាយ ជាអាទិភាពក្នុងអាណត្តិទី៤ រួមមានបញ្ហាចម្បង ៤យ៉ាងគឺ ៖
- ទី១ ៖ ការធានាឱ្យបាននូវចីរភាព សន្តិភាពស្ថេរភាពនយោបាយ សន្តិសុខ និងសណ្តាប់ធ្នាប់សង្គម ដំដៅលើកស្ទួយនីតិរដ្ឋ ការពារសិទ្ធិនិងសេចក្តីថ្លៃថ្នូររបស់មនុស្ស និងលទ្ធិប្រជាធិបតេយ្យសេរីពហហុបក្ស ។
- ទី២ ៖ ការធានាឱ្យបាននូវកំណើនសេដ្ឋឹកិច្ចប្រកបដោយចីរភាព ក្នុងអត្រាប្រមាណ ៧%ក្នុងមួយឆ្នាំនៅលើមូលដ្ឋានទូលាយជាងមនុនិងមានសមត្ថភាព ប្រកួតប្រជែងជាងមនុនៅក្នុងបរិកាណ៍អត្រាអតិផរណាទាប ក្នុងកម្រិតតួលេខមួយខ្ទង់ ។
- ទី៣ ៖ ការធានាសម្រេចឱ្យបាននូវការកាត់បន្ថយអត្រានៃភាពក្រីក្រឱ្យបានលើសពី ១%ក្នុងមួយឆ្នាំ និងការធានាកែលម្អសូចនាករសំខាន់ៗក្នុងវិស័យសង្គមកិច្ច ជាពិសេសវិស័យអប់រំ សុខាភិបាល និងសមភាពយេនឌ័រ ។
- ទី៤ ៖ ការធានាបង្កើតវិសាលភាព ប្រសិទ្ធភាពនិងគុណភាពនៃសេវាសាធារណៈឱ្យកាន់តែប្រសើរឡើង ហើយទទួលបាននូវការជឿទុកចិត្ត ។
៤. គុណសម្បត្តិ និងគុណវិបត្តិរបស់កម្ពុជា ក្នុងការចូលជាសមាជិកអាស៊ាន និយាយដូចតទៅ ៖
ក. គុណសម្បត្តិរបស់កម្ពុជា
- មានលទ្ធភាពច្រើនក្នុងការបង្កលក្ខណៈងាយស្រួល
- ងាយស្រួលរកមធ្យោបាយទំនាក់ទំនងពាណិជ្ជកម្ម
- លែងព្រួយបារម្ភ ចំពោះរឿងការគំរាមកំហែងផ្នែកសន្តិសុខ និងលែងនៅឯកោទៀត
- មានសន្តិភាព និងសេរីភាពក្នុងតំបន់ព្រមទាំងអាចដោះស្រាយបញ្ហារួមជាមួយអាស៊ាន
- មានការផ្លាស់ប្តូរគ្នាផ្នែកចំណេះដឹង លើផ្នែកសង្គមកិច្ចវប្បធម៌ព្រមប្រពៃណី ទំនៀមទម្លាប់រវាងសមាជិកអាស៊ានទាំងអស់
- ការផ្លាស់ប្តូរគ្នាទៅវិញទៅមក រវាងប្រព័ន្ធសិក្សាធិការ
- ទទួលបាននូវការខ្ចីប្រាក់ច្រើន ថែមទៀតពីធនាគារអភិវឌ្ឍអាស៊ី (ADB) និងបណ្តាប្រទេសជាមិត្រទាំង៩ក្នុងអត្រាការប្រាក់ទាបនិងរយៈពេលយូរ
- លេចមុខមាត់លើឆាកអន្តរជាតិ មានមុខមាត់ស្មើរនឹងប្រទេស ក្នុងសមាគមអាស៊ាននិងមានសិទ្ធិធ្វើសហប្រតិបត្តិការរួមគ្នាដោយសមភាព
- ទទួលបាននូវផលចំណេញយ៉ាងច្រើន ខាងផ្នែក កិច្ចការនយោបាយ ការបរទេស និងកិច្ចការសេដ្ឋកិច្ច
- ទទួលផលប្រយោជន៍ពីការអភិវឌ្ឍខាងវិស័យផ្សេងដូចជាវិស័យកសិកម្ម និងទេសចរណ៍
- ទទួលបាននូវបទពិសោធ ពីខ្លឹមសារសំខាន់នៃតំបន់និយម និងសាកលនិយម ព្រមទាំងយល់នូវទំនាក់ទំនងការទូត
- អាស៊ាន បានជួយឱ្យកម្ពុជាដើរតួនាទីយ៉ាងសំខាន់ខាងនយោបាយ ក្នុងតំបន់ និងលើឆាកអន្តរជាតិ
- កម្ពុជាបានស្រូបយក ឳកាសសេដ្ឋកិច្ចពីរអាស៊ាន តួយ៉ាងការលំចេញនូវសម្ភារៈវាយណភណ្ឌសិប្បកម្ម ស្មូនក្អមឆ្នាំង កៅស៊ូ ជាដើម
- អាចបញ្ចូលចរន្ត និងលំនាំ នៃការរីកចម្រើនលូតលាស់ខាងផ្នែកសេដ្ឋកិច្ច
- អាចវាស់បាននូវ កម្រិតល្បឿន លូតលាស់របស់សេដ្ឋកិច្ច និងធ្វើកំណែទម្រង់ផ្សេងៗ
- ទទួលបាននូវ ការអភិវឌ្ឍធនធានមនុស្ស ការអប់រំនិងកាត់បន្ថយភាពក្រីក្ររាល់និស្សិតជាច្រើននិងទទួលបានអាហាររូបករណ៍ ទៅបណ្តុះបណ្តាល នៅបណ្តាប្រទេសអាស៊ានជាដើម ។
ខ. គុណវិបត្តិរបស់កម្ពុជា
- ធនធានមនុស្ស និងវិទ្យាសាស្រ្ត បច្ចេកវិទ្យានៅមានកម្រិតនៅឡើយ ពោលគឺកម្រិតទាប
- ការនាំទំនិញចេញមានកម្រិតទាប ជាងការនាំទំនិញចូល
- ការអនុវត្តប្រព័ន្ធច្បាប់តុលាការ និងប្រព័ន្ធគ្រប់គ្រងរដ្ឋបាលនៅមានកម្រិតទាប
- កម្ពុជាជាទីផ្សាររបស់គេ
- កម្ពុជាមិនអាចជាដៃគូប្រឡងប្រជែងសេដ្ឋកិច្ចជាមួយបណ្តាប្រទេសជាសមាជិកអាស៊ាន
- កម្ពុជារស់នៅដោយសារជំនួយជាង ៦០ភាគរយ
- កម្ពុជាត្រូវប្រឈមមុននឹងបញ្ហាផ្សេងៗ ទៀត
- កម្ពុជានឹងឈានទៅរកការខ្វះការងារធ្វើកម្ពុជានឹងឈានមុននឹងអំពើពុករលួយ...។
៥. អាស៊ានមានគោលបំណង ដូចតទៅ ៖
- ថែរក្សា និងលើកកម្ពស់សន្តិភាព សន្តិសុខនិងស្ថេរភាព និងពង្រឹងថែមទៀត នូវតម្លៃឆ្ពោះទៅរកសន្តិភាពក្នុងតំបន់
- លើកកម្ពស់ភាព រឹងមាំនៃតំបន់ តាមរយៈការជំរុញឱ្យកាន់ តែខ្លាំងថែមទៀតនូវ កិច្ចសហប្រតិបត្តិការ ផ្នែកនយោបាយសន្តិសុខសេដ្ឋកិច្ច និងសង្គម វប្បធម៌
- រក្សាតំបន់អាស៊ីអាគ្នេយ៍ ជាតំបន់គ្មានអាវុធនុយក្លេរអ៊ែរ និងគា្មនអាវុធប្រល័យលោកផ្សេងៗទៀត
- ធានាថាប្រជាជន និងរដ្ឋសមាជិកអាស៊ាន រស់នៅប្រកប ដោយសន្តិភាព ជាមួយពិភពលោទាំងមូល ក្នុងបរិយាកាស យុត្តិធម៌ប្រជាធិបតេយ្យ និងភាពសុខដុមរមនា
- បង្កើតទីផ្សាររួមមួយ និងមូលដ្ឋានផលិតកម្មរួម ដែល មានស្ថេរភាពវិបុលភាព មានការប្រកួតប្រជែងខ្ពស់និងសមាហរណកម្មសេដ្ឋកិច្ច ជាមួយនឹងការសម្របសម្រួលដ៏មានប្រសិទ្ធភាព សម្រាប់ពាណិជ្ជកម្ម និងការននិយោគ ដែលក្នុងនោះមានលំហូរដោយសេរីនូវទំនិញសេវាកម្មនិងវិនិយោគ សម្រួលចលនាពាណិជ្ជករ អ្នកមានវិជ្ជាជីវៈ អ្នកមានទេពកោសល្យ និងពលករ និងលំហូរដោយម្ចាស់ការនៃទុន
- កាត់បន្ថយភាពក្រីក្រ និងបង្រួមគម្លាតនៃការអភិវឌ្ឍនៅ ក្នុងតំបន់អាស៊ាន តាមរយៈការជួយគ្នា ទៅវិញទៅមក និងកិច្ចសហប្រតិបត្តិការ
- ពង្រឹងលទ្ធិប្រជាធិបតេយ្យ លើកកម្ពស់អភិវឌ្ឍបាលកិច្ចល្អ និងនីតិរដ្ឋ ការពារ និងលើកកម្ពស់សិទ្ធិមនុស្ស និងសេរីភាពជាមូលដ្ឋានដោយយកចិត្តទុកដាក់ ចំពោះសិទ្ធិ និងការទទួលខុសត្រូវរបស់រដ្ឋសមាជិកអាស៊ាន
- ឆ្លើយតបយ៉ាងមានប្រសិទ្ធភាពទៅតាមគោលការណ៍ នៃសន្តិសុខពេញលេញ ចំពោះការគំរាមកំហងគ្រប់ រូបភាពឧក្រិដ្ឋកម្ម ឆ្លងដែន និងបញ្ហាប្រឈមឆ្លងដែននានា
- លើកស្ទួយការអភិវឌ្ឍប្រកបដោយនិរន្តរភាពដើម្បីធានាការពារបរិស្ថាន តំបន់និរន្តរភាពដើម្បីធានាការពារបរិស្ថាន តំបន់និរន្តរភាពនៃធនធានធម្មជាតិ និងការអភិរក្សមត៌កវប្បធម៌ និងគុណភាព នៃជីវភាពរស់នៅរបស់ប្រជាជន
- អភិវឌ្ឍធនធានមនុស្សតាមរយៈកិច្ចសហប្រតិបត្តិការជិតក្នុងការអប់រំ និងការសិក្សាក្នុងមួយជីវិត និងលើផ្នែកវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា ដើម្បីផ្តល់ជូន ប្រជាជនអាស៊ាននិងការពង្រឹងសហគមន៍អាស៊ាន
- លើកកម្ពស់ភាពសុខដុមរមនា និងជីវភាពរស់នៅរបស់ប្រជាជនអាស៊ានដោយការផ្តល់ឱ្យនូវលទ្ធភាព ទទួលបានសមភាព ក្នុងការអភិវឌ្ឍមនុស្ស សុខុមាលភាពសង្គម និងយុត្តិធម៍
- ពង្រឹងកិច្ចសហប្រតិបត្តិការ ក្នុងការកសាងបរិស្ថាន ប្រកប ដោយសុវត្ថិភាព សន្តិសុខនិងភាពគ្មានគ្រឿងញៀន ម្រាប់ប្រជាជនអាស៊ាន
- ជំរុញការយកចិត្តទុកដាក់ដល់ ប្រជាជនអាស៊ានក្នុងនោះ គ្រប់ផ្នែកទាំងអស់ នៃសង្គមត្រូវបានលើកទឹកចិត្ត ឱ្យចូលរួម និងទទួលយកផលប្រយោជន៍ពីដំណើរការសមាហរណកម្ម និងការកសាងសហគមន៍អាស៊ាន
- ជំរុញអត្តសញ្ញាណអាស៊ាន តាមរយៈការជំរុញឱ្យចម្រើនឡើងនូវការយល់ដឹងអំពីវប្បធម៌ និងមត៌កចម្រុះក្នុងតំបន់ថែរក្សាតួនាទីស្នូលដ៏សកម្ម របស់អាស៊ានជាកម្លាំង ចលករដ៏សំខាន់ ក្នុងទំនាក់ទំនង និងសហប្រតិបត្តិការរបស់ខ្លួនជាមួយដៃគូរក្រៅតំបន់ក្នុងនីម្មាបនកម្ម (ស្ថាបត្យកម្ម) តំបន់ប្រកបដោយ ភាពបើកចំហរមានតម្លាភាព និងការរួមបញ្ចូលគ្នា ។