ក្រមុំចូលម្លប់ត្រូវបំពេញកាតព្វកិច្ចដូចជា ៖
- ត្រូវមានសៀវភៅក្បូនច្បាប់ផ្សេងៗ ពិសេសច្បាប់ស្រី ( បើចេះអាន ) បើមិនចេះអានត្រូវខិតខំត្រងត្រាប់ស្ដាប់ការទូន្មានរបស់ម្ដាយ ឬ ស្ដាប់កាអានរបស់បងប្អូននៅវេលាយប់ ។ ជួនកាលម្ដាយអាខចបង្រៀនពីការងារបច្ចេកទេសខ្លះៗដូចជាដេប៉ាក់ ត្បាញ រវៃជាដើម ឬ ណែនាំពីវិជ្ជាមេផ្ទះ ការគ្រប់គ្រងផ្ទះសម្បែង ប្ដីកូនចៅ វិជ្ជាធ្វើម្ហូប ឬសុជីវធម៌ ។
- ត្រូវស្លៀកសំពត់ និងបំពាក់អាវវែងជានិច្ច
- ត្រូវលាបម្សៅមាតសព្វខ្លួនប្រាណរាល់យប់រហូតដល់ពេលចេញម្លប់ដើម្បីឪ្យស្បែកឡើងស្រស់ភ្លឺថ្លា