2018-12-11 17:16
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
អព្ភន្តរញាណ និងវិចារជាទំរង់ពីរនៃគំនិតដែលត្រូវការគ្នាទៅវិញទៅមក ។ អព្ភន្តរញាណតែងកើតមុននិងក្រោយវិចារ ។ អព្ភន្តរញាណដេលកើតមុនវិចារជាអ្នកផ្តល់គោលការណ៍អោយយើង ដូចជានៅក្នុងគណិតវិទ្យាជាដើម ។ អព្ភន្តរញាណសរុបជាអ្នកបង្រួមគំនិតទាំងអស់របស់វិចារដើម្បីស្រួចចាប់យកនិងស្រួលយល់ ។ ចំណែកឯវិចារវិញ ជាអ្នកផ្តល់ភស្តុតាងអោយអព្ភន្តរញាណ ។ ក្នុងមកធាងនានានៃពុទ្ធិអន្ភន្តរញាណ ជាអ្នកផ្តល់សំភារៈសំណង់រីឯវិចារជាអ្នកចំរាញ់ការប្រើប្រាស់សំភារៈនេះ ។ អាចនិយាយថា អព្ភន្តរញាណបានរកឃើញនូវទំនាក់ទំនង ឯវិចារផ្តល់ភស្តុតាងនៃទំនាក់ំនងនេះ ។ អព្ភន្តរញានមានភាពរហ័សពេក ប៉ុន្តែខ្វះហេតុផលដូចនេះត្រូវការវិចារដែលមានភាពយឺតៗ ប៉ុន្តែម៉ឹងម៉ាត់មាំទាំកំរនឹងភ្លាត់ភ្លាំងណាស់ ហើយមានការចាំបាច់ខាតមិនបានផង ។