Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

១. ចំពោះវិស័យរដ្ឋាភិបាលចាំចាច់ត្រូវតែពង្រីកគមនាគមន៍ ? ហើយគមនាគមន៍ប្រភេទណាដែល អ្នកពង្រីកមុនគេ ?

២. តើវារីអគ្គិសនីកម្ពុជាទូទាំងប្រទេសមានប៉ុន្មានកន្លែង ? ចូររៀបរាប់ ។

៣.​ តើវារីអគ្គិសនី គីរីរម្យទី៣ ត្រូវបានសម្ពោធឱ្យ​ប្រើប្រាស់នៅថ្ងៃខែឆ្នាំណា ? ក្រោមអធិបតីភាពរបស់សម្តេចរូបណា ? មានកម្លាំងថាមពលប៉ុន្មានវ៉ាត់ ?

៤. តើវារីអគ្គិសនីស្ទឹងឫស្សីជ្រុំក្រោមខេត្តកោះកុងត្រូវបានបើកការដ្ឋានសាងសង់នៅថ្ងៃខែឆ្នាំណា ? ក្រោមអធិបតីភាពរបស់សម្តេចរូបណា ? មានកម្លាំងថាមពលប៉ុន្មាន ? តើវាបានផ្តល់ប្រយោជន៍អ្វីខ្លះ ?

៥. តើខេត្តណាខ្លះនៃប្រទេសកម្ពុជាដែលមានព្រំប្រទល់ជាប់ជាមួយឈូងសមុទ្រថៃ ?

ចម្លើយ

១. ចំពោះវិស័យទេសចរណ៍រដ្ឋាភិបាលចាំបាច់ត្រូវពង្រឹកគមនាគមន៍ជាមុនសិន មូលហេតុ ៖

  • សម្រួលដល់ការធ្វើចរចរណ៍សព្វបែបយ៉ាងពិសេស គឺដំណើរទេសចរណ៍នៃភ្ញៀវជាតិ និងអន្តរជាតិ ។
  • ទាក់ទាញភ្ញៀវទេសចរណ៍ក្នុងស្រុក និងក្រៅស្រុក ។
  • ធានានូវសុវត្ថិភាព និងសន្តិសុខដល់អ្នកដំណើរ ។
  • ផ្លូវគមនាគមន៍ស្អាត នាំមកនូវចិត្តបរិសុទ្ធ និងអារម្មណ៍ជ្រះថ្លាចំពោះអ្នកទេសចរណ៍ និងអ្នកដំណើរ ។
  • ផ្តល់នូវភាពមនោរម្យទាំងចិត្តទាំងកាយចំពោះអ្នកទេសចរណ៍
  • គមនាគមន៍ដែលពង្រីកមុនគេ គឺ គមនាគមន៍ប្រភេទផ្លូវគោក ។

២. នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះកម្ពុជាបានខិតខំស្តារ និងកសាងថាមពលវារីអគ្គិសនីឱ្យមានការរីកចម្រើនលូតលាស់យ៉ាងឆាប់រហ័ស ដែលក្នុងនោះរួមមានវារីអគ្គិសនី ៨កន្លែង គឺ ៖

  • ទី១ ដែលវារីអគ្គិសនីគីរីរម្យ ១មានអនុភាព ១២ មេហ្កាវ៉ាត់បានដាក់ឱ្យដំណើរការនៅឆ្នាំ ២០០២ ។
  • ទី២ វារីអគ្គិសនីកំចាយមានអនុភាព ១៩៣,២ មេហ្កាវ៉ាត់ដែលបានដាក់ឱ្យដំណើរការនៅពេលនេះ ។
  • ទី៣ វារីអគ្គិសនីគីរីរម្យ ៣មានអនុភាព ១៨ មេហ្កាវ៉ាត់ គ្រោងដាក់ឱ្យដំណើរការនៅខែមេសាឆ្នាំ ២០១២ ។
  • ទី៤ វារីអគ្គិសនី អាតៃមានអនុភាព ១២០ មេហ្កាវ៉ាត់គ្រោងដាក់ឱ្យដំណើរការនៅចុងឆ្នាំ ២០១៣ ។
  • ទី៥ វារីអគ្គិសនីតាតៃអនុភាព ២៤៦​ មេហ្កាវ៉ាត់គ្រោងដាក់ឱ្យដំណើរការនៅឆ្នាំ ២០១៤ ។
  • ទី៦ វារីអគ្គិសនីស្ទឹងឫស្សីជ្រុំក្រោមមានអនុភាព ៣៣៨ មេហ្កាវ៉ាត់គ្រោងដាក់ ឱ្យធ្វើដំណើរការននៅឆ្នាំ ២០១៥ ។
  • ទី៧ រោងចក្រអគ្គិសនីប្រើធ្យូងថ្មទី១ ដំណាក់កាលទី ១ មានអនុភាព ១០០ មេហ្កាវ៉ាត់ គ្រោងដាក់ឱ្យដំណើរការនៅចុងឆ្នាំ ២០១៣ និងដំណាក់កាលទី២ អនុភាព ១៣៥ មេហ្កាវ៉ាត់ គ្រោងដាក់ឱ្យដំណើរការនៅឆ្នាំ ២០១៦ ។
  • ទី៨ រោងចក្រអគ្គិសនីប្រើធ្យូងថ្ម ទី២ ដំណាក់កាលទី១ មានអនុភាព ២៧០គ.ម គ្រោងដាក់ឱ្យដំណើរការនៅឆ្នាំ ២០១៤ព្រមទាំងគំរោងផលិត កម្មអគ្គិសនីជាច្រើនទៀតកំពុងសិក្សានិងពិភាក្សាដើម្បីឈានទៅអភិវឌ្ឍន៍ជាបន្តបន្ទាប់ ។

៣. សម្តេចនាយកមន្ត្រី ហ៊ុនសែន នៅព្រឹកថ្ងៃទី ២៣ខែកុម្ភៈ ឆ្នាំ ២០១៣ នេះបានអញ្ជើញចូលរួម ជាអធិបតីភាពដ៏ខ្ពង់ខ្ពស់នៅក្នុងពិធីដាក់សម្ពោធ ដាក់ឱ្យប្រើប្រាស់វារីអគិ្គសនីគិរីរម្យទី៣ ដោយមានកម្លាំងថាមពល ១៨ មេហ្កាវ៉ាត់ ដែលមានទីតាំងស្ថិតនៅ ឃុំដងពែង ស្រុកស្រែអំបិល ខេត្ត​កោះកុង ក្រោយពេលដែលកសាងរួចរាល់ជាស្ថាពរ ។

៤. សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីបានអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានសាងសង់ វារីអគ្គិសនីឫស្សីជ្រុំក្រោម ដែលមាន កម្លាំងថាមពល ៣៣៨ មេហ្កាវ៉ាត់ កាលពីព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ ២០១០ ។ វារីអគ្គិសនីស្ទឹងឫស្សីជ្រុំក្រោមនេះនឹងក្លាយជាអ្នកផ្តល់ផលប្រយោជន៍ក្នុងការពារទឹកជំនន់ បង្កើតជាតំបន់ទេសចរណ៍បង្កើតមុខរបរជូនដល់ប្រជាជននិងបង្កើនប្រាក់ចំណូលជូនរដ្ឋនិងប្រជាពលរដ្ឋ ។ វារីអគ្គិសនីនេះមានសារសំខាន់សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិនិងកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន ។

៥. ខេត្តដែលមានព្រំដែនជាប់ជាមួយឈូងសមុទ្រថៃគឺខេត្តកោះកុង ខេត្តព្រះសីហនុ ខេត្តកែប និងខេត្តកំពត ។



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login