Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

១. តើក្នុងពេលបច្ចុប្បន្ន ប្រទេសកម្ពុជាមានខេត្តចំនួនប៉ុន្មាន ? តើខេត្តណាខ្លះដែលមានក្រុងពីរ ?

២. តើប្រទេសកម្ពុជាមានទីតាំងស្ថិតត្រង់ណានៃផែនដីពិភពលោក ?

៣. តាមរយៈទិន្នន័យជំរឿន តើប្រទេសកម្ពុជាមានប្រជាជនច្រើនជាងប្រទេសណាខ្លះនៅអាស៊ីអាគ្នេយ៍ ?

៤. តាមរយៈទំហំផ្ទៃដី តើប្រទេសកម្ពុជាមានផ្ទៃដីធំជាងប្រទេសណាខ្លះនៅអាស៊ីអាគ្នេយ៍ ?

៥. តើខេត្តណាខ្លះដែលមានព្រំប្រទល់ជាប់ជាមួយខេត្តព្រះវិហារកម្ពុជា ?

ចម្លើយ

១. ក្នុងពេលបច្ចុប្បន្ន ប្រទេសកម្ពុជាមានខេត្តចំនួន ២៣ ។ មានខេត្តដែលមានក្រុងពីរគឺ ៖

  • ខេត្តកំពង់ចាម មានក្រុងកំពង់ចាម និងក្រុងសួង ។
  • ខេត្តបន្ទាយមានជ័យ មានក្រុង ប៉ោយប៉ែត និងក្រុងសិរីសោភ័ណ្ឌ
  • ខេត្តស្វាយរៀង មានក្រុងស្វាយរៀង និងក្រុងបាវិត ។

២. ប្រទេសកម្ពុជាស្ថិតនៅភូមិភាគអាស៊ីអាគ្នេយ ចន្លោះខ្សែស្របទី១០អង្សាសេ និងទី១៥អង្សាសេ នៃរយៈទទឹងខាងជើងនិងចន្លោះខ្សែបណ្តោយទី១០២អង្សាសេនិងទី១០៨ អង្សាសេ នៃរយៈបណ្តោយខាងកើតមានផ្ទៃដី ១៨១ ០៣៥ គីឡូម៉ែត្រការេ ។

៣. តាមរយៈទិន្នន័យជំរឿន ប្រទេសកម្ពុជាមានប្រជាច្រើនជាងប្រទេសខ្លះនៅអាស៊ីអាគ្នេយ៍គឺ ប្រទេសឡាវ សិង្ហបុរី ព្រុយនេ និង ទីម័រខាងកើត ។

៤. តាមរយៈទំហំផ្ទៃដី ប្រទេសកម្ពុជាមានផ្ទៃដីធំជាងប្រទេសមួយចំនួននៅអាស៊ីអាគ្នេយ៍ដូចជា ព្រុយណេ សិង្ហបុរី និងទីម័រខាងកើត ។

៥. ខេត្តព្រះវិហារមានព្រំប្រទល់ជាប់ជាមួយខេត្តចំនួនបួន គឺ ខេត្តសៀមរាប កំពង់ធំ ឧត្តរមានជ័យ និងស្ទឹងត្រែង ។



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login