Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំនួរ

១. ស្យង់ជាអ្វី ?

២. ស្យង់កើតឡើងយ៉ា​ងដូចម្តេចខ្លះ ?

៣. អ្វីជាពុទ្ធិស្យង់ ? ពុទ្ធិស្យង់មានលក្ខណៈដូចម្តេចខ្លះ ?

៤.តិចនិតជាអ្វី ?

៥. តើស្យង់ និងតិចនិចខុសគ្នាដូចម្តេចខ្លះ ?

. ៦តើអ្វីជាគោលដៅរបស់ស្យង់​?

៧.អ្នកតើអ្នកយល់ដូចម្តេចដែរ ចំពោះបញ្ហាគោលដៅរបស់ស្យង់ ?

. ៨ .ពួកប្រតិបត្តិនិយមអះអាងថាស្យង់កើតពីគំនិតតិចនិច ។ ចូរលើកឡើងពីគំនិតនេះ ។

៩. ហេតុអ្វីបានជាពួកបញ្ញានិយមពោលថាចំណង់ដឹងនៃបញ្ញាជាប្រភពបង្កើតស្យង់ ។

 ១០តើស្យង់ និងតិចនិចមានទំនាក់ទំនងគ្នាដូចម្តេច ?

១១. មុននឹងចាប់កំនើត តើស្យង់ត្រូវឆ្លងកាត់ប៉ុន្មានដំនាក់ ? គឺដំនាក់ណាខ្លះ ?

១២. តើអ្នកចាប់អារម្មណ៍អ្វីខ្លះ ចំពោះការបែងចែកស្យង់របស់អូគុសកុង ?

១៣. តើសព្វថ្ងៃគេចែកស្យង់ជាប៉ុន្មានក្រុម ? គឺអ្វីខ្លះ ?

១៤. ដូចម្តេចដែលហៅថា គំនិតស្យង់ ? គំនិតស្យង់មានគុណសម្បត្តិធំៗប៉ុន្មានយ៉ាង ?

១៥. តើគុណសម្បត្តិផ្នែកបញ្ញារបស់ស្យង់មានអ្វីខ្លះ ?

១៦. តើសីលគុណសម្បត្តិរបស់ស្យង់មានអ្វីខ្លះ ?

១៧. បើមានតែគុណសម្បត្តិផ្នែកបញ្ញា និងសីលគុណសម្បត្តិតើគ្រប់គ្រាន់ដែរឬទេ ដើម្បីក្លាយជាអនាគត់របស់អ្នកស្យងបាន ? ព្រោះអ្វី ?

១៨តើគំនិតស្យង់ មានលក្ខណៈដូចម្តេចខ្លះ ?

១៩. វត្ថុវិស័យភាពជាអ្វី ?

២០. ប្រធានវិស័យភាពជាអ្វី ?

២១. តើទស្សនៈវិជ្ជា និងស្យង់មានទំនាក់ទំនងគ្នាដូចម្តេចខ្លះ ?

២២. តើស្យង់បានផ្តល់អ្វីដល់ទស្សនវិជ្ជា ?

២៣. តើទស្សនវិជ្ជាផ្តល់អ្វីដល់ស្យង់ ?

២៤. តើលក្ខណៈគំនិតស្យង់ និងទស្សនវិជ្ជាដូចគ្នា និងខុសគ្នាដូចម្តេចខ្លះ ?

២៥.តើអ្នកស្យង់ និងអ្នកតិចនិចមានកម្មវត្ថុសិក្សាដូចគ្នាឬខុសគ្នា ? ចូរពន្យល់ ?

ចម្លើយ

១.  ស្យង់ជារបកគំហើញ នៃទំនាក់ទំនងដែលមានក្នុងតថៈ ជាការខិតខំដើម្បីពន្យល់និង ស្គាល់អ្វីដែលមាន ។

       ស្យង់ជាសំនុំវិចារណពុទ្ធិ ទោះជាក់លាក់ក្តី ឬវិជ្ជមានក្តីដែលកើតពីសំរាយបញ្ជាក់អរូបី ឬការពិនិត្យបញ្ជាក់ពិសោធន៍ ។ ស្យង់ជាក់លាក់ រួមមានគណិតវិទ្យានិង តារាវិទ្យា ។ ស្យង់ពិសោធន៍រួម មានរួបវិទ្យា គីមីវិទ្យា ជីវវិទ្យា ។

        ស្យង់ជាចំនេះវិជ្ជាទាំងអស់ ដែលកើតឡើងដោយវិចារណញាណ និងមានវិធីសាស្រ្តត្រឹមត្រូវ ។ ដូចនេះ វិជ្ចាណាក៏សឹងចាត់ទុកថាជាស្យង់ល​បានដែរ ។

២. ដើម្បីរស់បាន មនុស្សត្រូវធ្វើការ​យ៉ាងណា អោយអំពើរបស់ខ្លួនបានទទួលលទ្ធផលជាចាំបាច់ ។ មនុស្សខិតខំស្រាវជ្រាវរកច្បាស់ទាំងឡាយ  របស់ធម្មជាតិសំដៅសំរេចបំនង កែប្រែធម្មជាតិដើម្បីបំពេញតំរូវការ និងបំពេញចិត្តរ​បស់ខ្លួនហើយក៏បង្កើតស្យង់ឡើង ។ ដូចនេះដើមគំនិតស្យង់ មិនមែនស្ថិតនៅលើតំរូវការ និងចំនង់ដឹងប៉ុននោះទេថែមទាំងស្ថិតនៅការរលោភលន់របស់មនុស្សទៀតផង ។

៣. ពុទ្ធិស្យង់ជាពុទ្ធិវត្ថុវិស័យភាពផ្អែកលើវិធីសាស្រ្តដែលមានភាពទូទៅ ឈរលើវិចារណញាណជានិច្ច និងមានភាពជាក់លាក់ផង ។ ពុទ្ធិស្យង់មានលក្ខណៈ ៥គឺ ៖

       វត្ថុវិស័យភាព  គឺភាពគ្មានអ្វីក្រៅពីវិចារណភាពរបស់ស្យង់ឡើយ ។ ស្យង់មានវត្ថុសិក្សាច្បាស់លាស់ ហើយវត្ថុសិក្សានោះសោតមានអត្ថិភាពឯករាជ្យ ពីពុទ្ធិប្រធានផង ។

     វិធីសាស្រ្ត ស្យង់មានវិធីសាស្រ្តលល្អិតល្អន់ ត្រឹមត្រូវ ប្រកបដោយវិចារណញាណដើម្បីចាប់យកសច្ចភាព ។

     ភាពទូទៅ ស្យង់ផ្អែកលបញ្ញត្តិនានាដែលមានន័យទូទៅ  ។

      វិចារ​ណញាណ ដំណើរប្រព្រឹត្តទៅរបស់ស្យង់ ត្រូវតែបំភ្លឺ និងត្រួតពិនិត្យដោយវិចារណញាណជាដរាប ។

      ភាពជាក់លាក់ ព្រោះស្យង់ តែងវាស់វែងការណ៍ទាំងឡាយ ដែលវាសិក្សានិង បង្កើតច្បា​ប់មួយចំនួនផង ។

៤. តិចនិចគឺជា ការប្រជុំនូវវិធី មានលក្ខណៈច្បាស់លាស់ហើយវិធីនេះ​អាចយកទៅប្រើប្រាស់ សំរាប់អោយចេញជាលទ្ធផលអ្វីមួយ ដែលគេយល់ថាមានសារៈប្រយោជន៍ ។ វាជាកំរង់ល្បិច សំរាប់ធ្វើអោយកើតជាលទ្ធផល ។ វាមាននាទីបំរើតំរូវការរបស់មនុស្សផ្នែកសំភារៈ​ ។

៥. ស្យង់ និងតិចនិចខុសគ្នាត្រង់ ៖

      ស្យង់មានលក្ខណៈជាទ្រឹស្តីសុទ្ធសាធ មិនអើពើនិងផលប្រយោជន៍មិនខ្វល់ខ្វាយចំពោះប្រតិបត្តិ ។ ឯតិចនិចមានលក្ខណៈជាការប្រតិបត្តិតែងគិតដល់ប្រយោជន៍ជានិច្ច ។

       ស្យង់កើតពីចំណង់ចេះ ដើម្បីចេះចំនង់យល់ដើម្បីយល់ជាកម្មវត្ថុនៃការពិចារណាជាកូននៃចំងល់និងចំនង់ដឹង ។ ឯតិចនិច កើតឡើងពីចំនង់បំពេញតំរូវការនៃជីវីតជាមធ្យោបាយទង្វើ ជាកូននៃប្រយោជន៍និងការចាំបាច់របស់ជីវីត ។

      គោលដៅរបស់ស្យង់ គឺពុទ្ធិឯគោលដៅរបស់តិចនិចគឺផលិតកម្ម ។

៦. អំពីគោលដៅរបស់ស្យង់ មានទស្សនៈពីរផ្ទុយគ្នាគឺ ៖

ស្យង់ដើម្បីប្រយោជន៍ ព្រោះគេយល់ថា ការរុករករបស់ស្យង់គឹមានបំណងច​ង់ឆ្នៃវាសនាមនុស្ស អោយកាន់តែប្រសើរឡើងចង់រកប្រយោជន៍និងប្រសិទ្ធិភាពអោយមនុស្សលោក ។​ដូចនេះតិចនិចជាអនុវត្តន៍របស់ស្យង់ គឺជាគោលដៅធំបំផុតរបស់ស្យង់ ។ ការរុករករបស់ស្យង់ទាំងអំបាលមាន និ​ងមានន័យទៅបានលុះណាតែវាទាញថាមពឡធម្មជាតិ យកមកបំរើអោយមនុស្សលោកបានអាចកែប្រេពិភពលោកបាន ។ គឺធ្វើអោយមនុស្ស ក្លាយជាម្ចាស់ធម្មជាតិ។

ស្យង់មិនដើម្បីប្រ​យោជន៍ ព្រោះគេយល់ថា គៅលដៅផ្ទាល់របស់ស្យង់គឺការបំពេញចំនងមនុស្ស ក្នុងការស្គាល់ធម្មជាតិ ។ ដូចនេះគឺពុទ្ធិទេដែលជាគោលដៅធំរបស់ស្យង់ ។ ដូចនេះ ការរុករកដើម្បីសច្ចភាព ជាគោលបំនងរបស់ស្យង់និង ជាគោលដៅតែមួយគត់ ។

៧. ចំពោះយើង យើងយល់ថាបើនឹងអះអាងថាតំរូវការជាប្រភព និងជាគោលដៅនៃស្យង់ដូចពួកប្រតិបត្តិនិយមហាក់ដូចជាងាយពេកតែដឹងថាចំនងដឹងថាប្រភព និងជាគោលដៅរបស់ស្យង់ដូចពួកបញ្ញនិយមក៏ហាក់ដូចជាងាយពេកដែរព្រោះថា នៅក្នុងត​ថៈរស់រវើកនេះសម្ព័ន្ធបដិសំយោគ​រវាងទ្រឹស្តី និងប្រតិបត្តិរវាងស្យង់និងតិចនិចរវាងចំនងដឹងនិងតម្រូវការហាក់មានសភាពជិតស្និទ្នបំផុតមិនអាចបំបែកបាន មិនអាចមានមួយអត់មួយបានឡើយនៅក្នុងដំនើរឆ្ពោះទៅកាន់សច្ចភាពណាមួយ ។

៨. ពួកប្រតិបត្តិនិយម បានកំនត់ថាតំរូវិការនិងតិចនិចនាំអោយកើតស្យង់ព្រោះថាតំរូវការរស់នោរបស់មនុស្ស មនុស្សត្រូវប្រយុទ្ធនឹងធម្មជាតិហើយការប្រយុទ្ធនោះមនុស្សតែ​ងទទួលបរាជ័យជាញឹកញយ ។ ភាពបរាជ័យនេះ នាំអោយស្យង់លេ​ចចេញជារូបរាងឡើង ។ ម៉្យាងទៀតមុននឹងមានទ្រឹស្តីស្យង់គឺមនុស្សធ្លាប់បានអនុវត្ត ធ្លាប់បានពិសោធន៍ជាក់ស្តែងរួចមកហើយទើបអាចយកបឬពិសោធន៍និងការប្រតិបត្តិជាក់ស្តែងនោះមកពិចារណា កើតជាទ្រឹស្តីស្យង់ឡើង ។ ជាក់ស្តែងមនុស្សចេះផ្សំថ្នាំព្យាបាល មុនកើតមានវិជ្ជាពេទ្យទំនើប ។ មនុស្សចេះវាស់ដីធ្លីចែកគ្នា មុនកំណើតទ្រឹស្តីធរណីមាត្រ ។

៩. ពួកបញ្ញានិយមពោលថា ចំនងដឹងនៃបញ្ញាជាប្រភពបង្កើតស្យង់ ដោយអះអាងថាស្យង់កើតពីចំណងចេះ ចំនង់ដឹងចំនងស្គាល់របស់មនុស្ស គឺមិនមែនគិតតែពីប្រយោជន៍សុទ្ធសាធឡើង ។ ដូចនេះមនុស្ស ខិតខំស្វែងស្គាល់ពិភពលោកខិតខំរុករកអាថ៌កំបាំងក្នុងធម្មជាតិ គឺដើម្បីបំពេញចំនងដឹងប៉ុននោះហើយប្រការនេះនាំអោយទ្រឹស្តីស្យង់កើតឡើង ។

១០. តាមប្រវត្តិសាស្រ្តតិចនិចដែលមានលទ្ធផល និងពិសោធន៍ត្រូវទៅតាមតថៈបានកើតមុនស្យង់ ។ ក្នុងនោះតិចនិចក៏ដោយប្រភពនៃរាល់ស្យង់ដែរ ។ ជាក់ស្តែងពិជគណិតកើតឡើងពីតំរូវការនៃរបរជំនួញ ។ មនុស្សចេះប្រើឃ្នាស់ ចេះប្រើប្លង់ទេមុនមានទ្រឹស្តីឃ្នាស់ទ្រឹស្តីប្លង់ទេរ ។ ប៉ុន្តែតិចនិចមុនស្យង់ទាំងនេះ មានលក្ខណៈជាទង្វើភ្លាមៗ និងតាមទម្លាប់ដដែលៗតែងលជួបបរាជ័យជាញឹកញាប់ ហើយនាំអោយមនុស្សពិចារណាបង្កើតស្យង់ ។ ស្យង់ត្រូវដកឃ្លាអោយ ដើម្បីពិចារណារកហេតុផលអោយបានច្បាស់លើល្បិចផ្សេងៗ ដែលតិចនិចយកប្រើក្នុងគោលបំណងកែប្រែល្បិចទាំងនេះអោយមានលទ្ធផលល្អឡើង ។ ឯទំនាក់ទំនងបច្ចុប្បន្នរវាងស្យង់ និងតិចនិចគឺតិចនិចពឹងលើស្យង់ព្រោះតិចនិចត្រូវការចំណេះដឹ​ងរបស់ស្យង់ ។ តិចនិចជាអ្នកបំប្លែងចំណេះអោយទៅជាអំណាច និងជាអ្នកប្រតិបត្តិរបស់ស្យង់ ។ ស្យង់ក្លាយជាពុទ្ធិមួយបែបដែលញុំាអោយតិចនិចកា​ន់តែលគូតលាស់ និងមានប្រសិទ្ធិភាព ។ ឯស្យង់ក៏ត្រូវការតិចនិចចាំបាច់ដែរ ព្រោះតិចនិចជាអ្នកផ្តល់លក្ខណៈវិនិច្ឆ័យដល់ទ្រឹស្តីរបស់ខ្លួន ខុសត្រូវ ។

១១. មុននឹងកើតស្យង់ពេញលក្ខណៈស្យង់បានឆ្លងកាត់បីដំណាក់សំខាន់ៗគឺ ៖

  ដំណាក់ទី១  ឬដំនាក់ទេវរកិទ្យា គឺជាដំនាក់ដែលមនុស្សមានជំនឿលើអាទិទេព និងទេវៈ ។ ក្នុងជំនាក់នោះ គំនិតមនុស្សបានចាត់ទុកបាតុភូតធម្មជាតិទាំងអស់ជាភ្នាក់ងារអភិធម្មជាតិ ។​

  ដំនាក់ទី២ ឬដំនាក់ស្តិរូបវិជ្ជា ជាដំនាក់ដែលមនុស្សមានជំនឿលើកំលាំងអរូបីផ្សេងៗ ដូចជាខ្មោច ពញ្រាយ បិសាច អារក្ស អ្នកតា... ដែលគេអនុម័តតែងកើតមានជាមួយភាវធម្មជាតិ ហើយមានទឹកចិត្ត និងកំលាំងដូចមនុស្សបេះបិទ ។

   ដំនាក់ទី៣ ឬដំនាក់វិជ្ជមាន ឬដំនាក់ស្យង់ជាដំនាក់ចុងក្រោយបំផុត ដែលមនុស្សទើបនឹ​ងមកដល់ ៣ រឺ៤ សតវត្សចុងក្រោយនេះហើយដេលមនុស្សលែងមានជំនឿលើកំលាំងអរូបីទៀត និងបែរមកសិក្សាយ៉ាងល្អិតល្អន់ រាវរកច្បាប់ពិតៗនៃបាតុភូតវិញ ដែលជុំរុញអោយស្យង់កើតឡើង ។

១២. អូគុសកុង បានចែកជាស្យង់ជា៦ក្រុម គឺ គណិតវិទ្យា តារាវិទ្យា រូបវិទ្យា គីមីវិទ្យា ជីវវិទ្យា និងសង្គមវិទ្យា ។ ចំពោះបំនែងចែកនេះ យើងសង្កេតឃើញថា ៖

ពីគណីតវិទ្យាទៅសង្គមវិទ្យា ចំនែកថ្នាក់ស្យង់ត្រូលវបានចែកពីស្យង់ងាយទៅស្យង់ពិបាក ពីស្យង់រូបីទៅស្យង់អរូបី ។

     ចំណែកថ្នាក់នេះ គោរពទៅតាមពេលវេលា ដេលស្យង់នីមួយៗបានកើតឡើងគឺ ៖ គណិតវិទ្យា និងតារាវិទ្យា កើតឡើងនិងរំដោះផុតពីទស្សនវិជ្ចានៅសតវត្សទី៣ មុនគ.សដោយអឺគ្លីត ។

     រូបវិទ្យាបានឯករាជ្យនៅសតវត្សទី១៧ ដោយកាលីលេនិង ញូតុន

     គីមីវិទ្យាទៅជាស្យង់ នៅសតវត្សទី១៨ ជំនាន់ឡាវ័រស្យេ

     ជីវីវិទ្យាក្លាយជាស្យង់ នៅសតវត្សទី១៩ដោយឡាម៉ាក់ និងក្លូតប៊ែរណាសង្គមវិទ្យាក្លាយជាស្យង់ នៅសតវត្សទី១៩ ដោយអូគូសកុង

      ដំបូងកម្មវត្ថុរបស់ស្យង់ត្រូវការគ្នាទៅវិញទៅមក ។ ដើម្បីស្គាល់វិធីស្យង់ ត្រូវស្គាល់វិធីស្យង់មួយ ត្រូវស្គាល់វិធីស្យង់ទាំងអស់ដែលនៅមុនវាក្នុងចំណែកថ្នាក់។

សរុបមកការបែងចែកស្យង់របស់អូគុសកុងមានលក្ខណៈល្អត្រង់មានភាពងាយស្រួលភាពច្បាស់លាស់ និងចក្កភាពប៉ុន្តែចំណែកថ្នាក់នេះក៏មានលក្ខណៈមិនល្អមួយ ដោយអុគុសកុងបដិសេធចិត្តវិទ្យា និងសង្គមវិទ្យា ។ ម៉្យាងទៀតទោះបីស្យង់ពិបាកត្រូវការចាំបាច់ស្យង់ងាយក៏ដោយ ក៏គេមិនអាចធ្វើអនុមានរួមទាញយកស្យង់ពិបាក ចេញពីស្យង់ងាយឬបង្រួមបញ្ចូលស្យង់ងាយទៅក្នុងស្យង់ពិបាកបានឡើយ ។ ព្រោះថាបាតុភូតគីមី រូបវិទ្យា ជាលក្ខឡ័ខណ្ឌរបស់បាតុភូតជីវវិទ្យាមែនតែជីវវិទ្យាមិនមែនជាគីមីសរីរាង្គទេ ។

១៣. បច្ចុប្បន្នគេចែកស្យង់ជា ៤ក្រុមដោយសង្កត់ធ្ងន់ទៅលើលក្ខណៈវិនិច្ឆ័យវិធី និងវត្ថុសិក្សានៃស្យង់នីមួយៗ ។

១៤. គំនិតស្យង់គឺជាអកប្បកិរិយានៃគំនិតក្នុងការរកពុទ្ធិស្យង់ ។ វាជាគំនិតគើតឯងនៅពេលដែលស្យង់កើតឡើង និងរីកដុះដាលទៅមុខ ។ វាគឺជាលិតផលនៃប្រវត្តិសាស្រ្ត ។ គំនិតស្យង់មានគុណសម្បត្តិធំៗពីរ គឺគុណសម្បត្តិផ្នែកបញ្ញា និងសីលគុណសម្បត្តិ ។

១៥. គុណសម្បត្តិផ្នែកបញ្ញារបស់ស្យង់ររួមមាន ៖

  ការស្រឡាញ់សច្ចភាព ជាគុណសម្បត្តិចំបងរបស់អ្នកប្រាជ្ញានិងអ្នករុករក ។

   ចំនង់ដឹង ជាសន្ទុះអមតៈនៃគំនិត ដែលហាក់នៅតែមិនទាន់ពេញចិត្តនិងពុទ្ធិដែលធ្លាប់មានពីមុខមក ព្រោះស្យង់ជាកូនរបស់ចំងល់ ។

គំនិតវិជ្ជមាន ជាគំនិតចុះញ៉មការណ៍ ចាត់ទុកការណ៍ជាប្រភពជាវិធានជារង្វាស់ និងជាការត្រួតពិនិត្យលើអ្វីៗទាំងអស់មានន័យថាគឺ ការណ៍ដែលបញ្ជានិងវិនិច្ឆ័យរាល់គំនិត ។

គំនិតរិះគិត គឺមិនព្រមទទួលស្គាល់អ្វីដែលគ្មានភស្តុតាង ។

វប្បធម៌ទូទៅ គឺត្រូវមានវប្បធម៌ទូទៅទូលាយ និងវិជ្ជាឯកទេសច្បាស់ផងដើម្បីធានាលំនឹងផ្លូវចិត្ត ។

ជំនឿលើគោលការណ៍ចំបង គឺត្រូវមានជំនឿស៊ប់លើគោលការណ៍ចំបងៗរបស់ស្យង់ ប្រៀបបានអ្នកជឿសាសនាហើយបដិសេធចៃដន្យ ។

គំនិតសាបេក្ខភាព គឹជឿថាស្យង់រីកលូតលាស់ឥតឈប់ឈរ ដូចនេះសច្ចភាពរបស់ស្យង់ សច្ចសធៀបហើយប្រកាន់គំនិតងឿងឆ្ងល់ជានិច្ច  ។

គំនិតពិនិត្យសេរី ជាគំនិតមិនរណបអាជ្ញាធរណាមួយ មិននៅក្រោមឥទ្ធិពលនយោបាយ ឬសាសនា ឬស្យង់ណាមួយឡើយ ។

១៦. សីលគុណសម្បត្តិរបស់ស្យង់ កើតពីគុណសម្បត្តិផ្នែក​បញ្ញារបស់ស្យង់ដែលរួមមាន ៖

ការមិនគិតប្រយោជន៍ៈ ព្រោះស្យង់គ្មានបំនង ត្រូវការទ្រព្យសម្បត្តិកិត្តិនាម ឬផលប្រយោជន៍ផ្ទាល់ខ្លួនទេ ប៉ុន្តែគឺសច្ចភាពដែលជាបំនងរបស់ស្យង់ ។​

ភាពទៀងត្រង់ក្នុងគំនិតៈ អ្នកប្រាជ្ញាស្យង់មិនត្រូវបកស្រាយការផ្សេងៗតំរូវទៅតាមទ្រឹស្តីរបស់ខ្លួននោះឡើយ តែត្រូវរកមធ្យោបាយពិសោធន៍អោយបានសព្វគ្រប់ ។

សេចក្តីក្លាហាន និងអត់ធ្មត់ អ្នកប្រា​ជ្ញាស្យង់មិនរាថយ​ ចំពោះរាល់ការនិទៀន ទោះគ្មានន័យឬនាំផលអាក្រក់ដល់ខ្លួនក៏ដោយ ហើយតែពុះពារក្នុងកិច្ចការរុករករបស់ខ្លួនទោះជួបឧបសគ្គយ៉ាងណាក៏ដោយ ។

គំនិតក្រុម ស្យប្រពៃង់សម័យថ្មី តែងបែរទៅរកការរុករករួមគ្នាវិញ ព្រោះការរុករកឯកោ តែងនាំមកនូវបរាជ័យ ។ ប្រការនេះនាំអោយកើតការស្រុះចិត្តការជំនះខ្លួនឯងម្នាក់ៗ ពលីកម្មផ្ទាល់ខ្លួន ឬការមូលមតិគ្នាដើម្បីលាក់ឈ្មោះផ្ទាល់ខ្លួនបណ្តាលអោយកើតមានស្មារតីក្រុមគំនិតក្រុម ។

១៧. គុណសម្បត្តិទាំងពីរនៃគំនិតស្យង់ ដែលអ្នកស្រឡាញ់ស្យង់ឬប្រុងប្រៀបខ្លួនបំរើស្យង់ទៅអនាគត់ត្រូវតែមានទើបប្រពៃ ។ប៉ុន្តែដើម្បីនឹងអាចក្លាយជាអនាគត់អ្នកប្រាជ្ញាស្យង់បាន គុណសម្បត្តិទាំងពីរនេះ នៅមិនទាន់គ្រប់គ្រាន់ទេគេត្រូវមានគុណសម្បត្តិធំៗពីរទៀតជាចាំបាច់គឺ ឧបនិស្ស័យនិងសម្បទាផ្សេងៗផងដែរ ។ ព្រោះថា

ឧបស្ស័យ ដែលជានិស្ស័យពីកំនើត វានាំអោយយើងស្រឡាញ់និងចូលចិត្តស្យង់ផងទើបយើងអាំច។ចូលប្រឡូក និងការងារស្យង់បាន ។

សម្បទា គឺជាសមត្ថភាពដែលមានជាប់ និងខ្លួនមនុស្ស ។​បើគ្មានសម្បទាទេនោះ នោះក៏ពុំងាយនិងហ្វឹកហាត់ខ្លួន អោយមានការុំប៉ិនប្រសប់ក្នុងកិច្ចការរបស់ស្យង់ផងដែរ ។

១៨. លក្ខណៈគំនិតស្យង់ពុំមែនជាអ្វីដែលមានរួច​មកហើយនោះទេ តែជាអ្វីដែលកើតឡើងតាមរយៈកំណើតនិងវិវត្តន៍របស់ស្យង់ ។ គំនិតស្យង់មានលក្ខណៈដូចតទៅ ៖

 តំរូវការភស្តុតាង ស្យង់មិនទទួលស្គាល់អ្វីដែលគ្មានភស្តុតាងនោះទេនេះជាលក្ខណៈគំនិតរិះគិតរបស់ស្យង់ ។

​   សកលភាពរបស់ស្យង់ សមិទ្ធផលស្យង់មិនមែនជាកម្មសិទ្ធិផ្តាច់មុខសំរាប់ម្នាក់ឯងឡើយ ប៉ុន្តែគឺសំរាប់មនុស្សជាតិទាំងមូលព្រោះស្យង់គ្មានព្រំដែនគ្មានជាតិសាសន៍ គ្មានវណ្ណៈហើយសច្ចៈរបស់ស្យង់ដែលកើតពីវិចារណញាណជាសច្ចៈសកល ។

ភាពជាក់ច្បាស់ គំនិតស្យង់មានលក្ខណៈជាក់ច្បាស់ ផ្ទុយពីគំនិតធម្មតាដែលមានលក្ខណៈប្រហាក់ប្រហែល ។ ព្រោះស្យង់ត្រូវការភាពជាក់លាក់គ្មានចៃដន្យទេ ។

 ភាពមិនដាច់ខាត ពោលគឺសច្ចភាពរបស់ស្យង់ ជាសច្ចភាពធៀបអាំចផ្លាស់ប្តូរ និងលូតលាស់ជានិច្ចដែលកើតឡើងពីការងឿងឆ្ងល់ ភាពមិនស្កប់ស្កល់និងដែលមានរួចមកហើយ ។

វត្ថុវិស័យភាព ជាលក្ខណៈគំនិតមួយដែលត្រូវស្រប និងតថភាពខាងក្រៅស្រប និងក្រិត្យក្រមធម្មជាតិផ្សាខ្លួនជាមួយពីភពតថៈ ។

១៩. វត្ថុវិស័យភាព គឺជាភាពដែលមានលក្ខណៈស្របទៅនិងតថភាពខាងក្រៅផ្សាភ្ជាប់ទៅ និងធម្មជាតិមានលក្ខណៈទូទៅស្របក្រិត្យក្រមធម្មជាតិមិនចំណុះអោយបុគ្គលណាមួយឡើយ មានន័យថាជាលក្ខណៈសត្យានុម័តជាក់ស្តែង ដូចជាស្យង់ជាដើមព្រោះស្យង់តែងប្រមូលនូវរាល់ទ្រឹស្តីទាំងអស់ មកពិចារណាដោយពុំប្រកាន់ថាជាទ្រឹស្តីសអ្វីឡើយ ។

២០. ប្រធានវិស័យភាពជាភាពចំនុះអោយបុគ្គលម្នាក់ៗ មិនចំណុះរាល់បាតុភូតខាងក្រៅមិនចំណុះក្រិត្យក្រមធម្មជាតិ ​ផ្តាច់ខ្លួនចេញពីធម្មជាតិមានលក្ខណៈជាអត្តនោម័តដូចជាតិនិចជាដើមព្រោះតិចនិចតែងប្រព្រឹត្តទៅតាមល្បិចមធ្យោបាយផ្ទាល់របស់បុគ្គល ។

២១. ពីបុរាណកាល គេចាត់ទុកទស្សនវិជ្ជាជាចំណេះសកល ជាស្យង់នៃស្យង់ក្រោយមកស្យង់មួយចំនួនបានផ្តាច់ខ្លួនចេញពីទស្សនវិជ្ជាបន្តបន្ទាប់និងមានមុខសញ្ញាសិក្សាច្បាស់លាស់ គឺស្យង់សិក្សាពីពិភពរូបធាតុដែលស្ថិតនៅដាច់ពីមនុស្ស ។ ដូចនេះទស្សនវិជ្ជាត្រូវនៅសិក្សាពីមនុស្ស និងពីអ្វីដែលស្យង់មិនអាចសិក្សាបានមានបញ្ហាតំលៃពុទ្ធិ តំលៃទង្វើតំលៃអត្ថិភាពតំលៃភាវៈជាដើម ។ ស្យង់ឈរលើទស្សនៈវត្ថុវិស័យភាពវិជ្ជមាន ឯទស្សនវិជ្ជាឈរលើការពិចារណានៅក្នុងគំនិតជាធំ ស្យង់ជាអ្នកស្ថាបនាទស្សនាវិជ្ជា ជាអ្នករិះគន់ដើម្បីសិក្សាពីគុណភាពនៃចំនេះ ។ ដូចនេះទស្សនវិជ្ជា និងស្យង់នៅតែមានទំនាក់ទំនងជាមួយគ្នាយ៉ាងជិតស្និទ្ធហើយមានទំនាក់ទំនងនេះ គឺស្ថិត​លើការពិចារណាលើគុណភាពនៃចំនេះឯង ។

២២. ទស្សនវិជ្ជាធ្វើការពិចារណាលើគ្រប់បញ្ហា ។ ច្បាប់ទ្រឹស្តីបាតុភូតផ្សេងៗដែលកើតឡើងដោយស្យង់ផ្តល់ប្រធានថ្មីៗ អោយទស្សនវិជ្ជាសំរាប់ពិចារណា ។ លើសពីនេះ ស្យង់បានផ្តល់នូវរបកគំហើញនៃទ្រឹស្តីថ្មីៗ របស់ស្យង់អោយទស្សនវិជ្ជាធ្វើ ការពិនិត្យមើលទិដ្ឋភាពថ្មីៗនៃតថៈដែលនិងអាចកើតមានឡើងដោយស្យង់ បានលើកយកចោទឡើងវិញសារជាថ្មីនូវបញ្ហាតំលៃ ។

២៣. ពិតហើយថា ទស្សនវិជ្ជាត្រូវការជំនួយខ្លះពីស្យង់ហើយស្យង់ក៏មិនអាចមិនពឹងទស្សនវិជ្ជាខ្លះៗ ដែរនោះទេព្រោះ « អ្នកប្រាជ្ញាស្យង់ មិនអាចយល់ច្បាស់ពីបញ្ហាទស្សនវិជ្ជានៃស្យង់របស់ខ្លួនជានិរន្តរ៍បានទេ « ។ ដូចនេះទើបយើងឃើញថាទស្សនវិជ្ជា បានផ្តល់អោយស្យង់នូវបញ្ហាតំលៃអស្តិរូប និងមអាចផ្តល់អោយស្យង់នូវការខ្វល់ខ្វាយតាំងពីសំនួរលើបញ្ហាតំលៃពិសេសលើតំលៃស្យង់ ដែលបានចោទចំពោះបញ្ហាវាសនាមនុស្សព្រោះស្យង់អញាណ និងនាំសេចក្តីវិនាសដល់មនុស្ស ។

២៤. ក. លក្ខណៈដូចគ្នារវាងលក្ខណៈគំនិតស្យង់ និងគំនិតទស្សនវិជ្ជា ៖

 គំនិតរិះគិតៈ ស្យង់មិនទទួលស្គាល់អ្វីដែលគ្មានភស្តុតាង ឯទស្សនវិជ្ជាមិនទទួលស្គាល់ភ្លាមៗនូវការណ៍មួយដោយមិនបានពិចារណាល្អិតល្អន់ដែរ ។

គំនិតសកលៈ ទាំងស្យង់ទាំងទស្សនវិជ្ជា គឺពុំប្រកាន់ជាតិសាសន៍មិនប្រកាន់ពណ៌សម្បុរ តែគឺសំរាប់ផលប្រយោជន៍មនុស្សជាតិទាំងមូលដូចគ្នា ។

គំនិតងឿងឆ្ងល់ៈ ចង់យល់ ចង់ស្គាល់ ចង់ដឹងដូចគ្នា ។

ខ. លក្ខណៈខុសគ្នា រវាងគំនិតស្យង់និងគំនិតទស្សនវិជ្ជា

គំនិតស្យង់

      គំនិតជាក់លាក់ គ្មានអាធ្យាស្រ័យ

      កម្មវត្ថុវិស័យភាព

      វិភាគវិធី

      តំរូវការភស្តុតាង

គំនិតទស្សនវិជ្ជា

     គំនិតអាធ្យាស្រ័យ

      ប្រធានវិស័យភាព

       សំយោគវិធី

        មិនបាច់ភស្តុតាង ( អាទិទេព សួគ៌ និព្វាន នរក ) ។

២៥. អ្នកស្យង់ និងអ្នកតិចនិចមានវគ្គសិក្សាមិនដូចគ្នាទេ

អ្នកស្យង់ៈ ជាអ្នកបង្កើតត្រឹមតែទ្រឹស្តីសុទ្ធសាធ មិនគិតពីផលប្រយោជន៍ពោលគឺ កម្មវត្ថុសិក្សារបស់អ្នកស្យង់ គឺដើម្បីពុទ្ធិ ។

អ្ន​កតិចនិចៈ ជាអ្នកអនុវត្តន៍ តែ​ងគិតដល់ផលប្រយោជន៍ មានន័យថាអ្នកតិចនិចមានគោលដៅគឺចេះដើម្បីធ្វើ ដើម្បីផលិតផល ។



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login