ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំនួរ
១. សភាវគតិជាអ្វី ?
២. ចំនេះធ្វើសភាវគតិមានលក្ខណៈដូចម្តេចខ្លះ ?
៣. ទំលាប់ជាអ្វី ?
៤. ចូរអោយនិយមន័យបញ្ញា ?
៥. តើបញ្ញាមានលក្ខណៈដូចម្តេច និងស្តែងចេញយ៉ាងណា ?
៦. តើសភាវគតិទំលាប់ និងបញ្ញាដូចគ្នានិងខុសគ្នាត្រង់ណាខ្លះ?
៧. បញ្ញាមនុស្សមានប៉ុន្មានបែប បង្រួមមានប៉ុន្មានប្រភេទ និងប៉ុន្មានកំរិត ?
៨. កេស្តាល់ជាអ្វី?
៩. ពង្វាងចំនាប់ និងពង្វាងបំលាស់ទីខុសគ្នាត្រង់ណា ?
១០. តើបញ្ញា អាចកើតឡើងនៅចំពោះជំពូកសត្វណាខ្លះ ?
១១. តើបញ្ញាសត្វ និងបញ្ញាមនុស្សមានលក្ខណៈខុសគ្នាដូចម្តេចខ្លះ ?
១២. ដូចម្តេចដែលហៅថា វិចារណញ្ញាណ ?
១៣. ដូចម្តេចដែលហៅថា ភាសា ? តើសត្វមានភាសាជាជំនួយ ?
១៤. តើតេសវាស់បញ្ញារបស់ប៊ីនេ-ស៊ីម៉ងពិតជាត្រឹមត្រូវទាំងអស់ឬទេ ?ព្រោះអ្វី ?
១៥. បញ្ញាមានលក្ខណៈពិសេសអ្វីខ្លះ ?
១៦. តើបញ្ញា និងពុទ្ធិខុសគ្នាដូចម្តេច ?
១៧.ពាក្យ គឺជាបន្ទាយគំនិត ។ តើអ្នកយល់យ៉ាងណា ?
១៨. មនុស្សជាភាវៈចំងាយ ។ ចូរពន្យល់ ?
១៩. កាល់ម៉ាក់ យល់ថាស្ថាបត្យករដែលគ្មានថ្វីដៃសោះគ្រាន់បើជាងសត្វឃ្មុំដែលពូកែ ។ ចូរពន្យល់ ?
ចម្លើយ
១. សភាវគតិជាអាកប្បកិរិយាដដែលៗពីកំណើត សំរាប់សត្វមានជីវីតតាមប្រភេទនីមួយៗ ។
២. ចំណេះធ្វើសភាវគតិ ជាចំណេះធ្វើជាមរតកកើតឯងពីធម្មជាតិមានលក្ខណៈរឹងស្លាប់ក្រឡា ងងឹតងងល់និងចង្អៀតចង្អល់ ។ ចំណេះធ្វើសភាវគតិគា្រន់តែជាចំណេះធ្វើសភាវគតិឯកទេស និងជាចំណេះធ្វើសភាវគតិសំរបតាមលោកមួយដ៏តូចចង្អៀតប៉ុណ្ណោះ ។ ឧទាហរណ៍ ៖ សត្វឃ្មុំពូកែធ្វើសំបុក តែវាពុំអាចចេញពីដបមួយដែលគេដាក់មាត់វាក្នុងម្លប់ ហើយដាក់បាត់វាត្រង់កន្លែងភ្លឺ ។
៣. ទំលាប់គឺជាអ្វីៗ ដែលកើតពីការធ្លាប់ ឬពីការហាត់រៀន ការហ្វឹកហ្វឺនប៉ុន្តែនៅពេលដែលទំលាប់លេញចេញជារូបរាងហើយ វាមានលក្ខណៈដូចសភាវគតិបេះបិទ ។ ទំលាប់មានឬសរបស់វាគឺបញ្ញា ។ ឧទាហរណ៍ ៖ គេអាចឆ្លើយឆ្លងផលគុណនៃពីរចំនួនបាន កាលពីគេធ្លាប់បានទន្ទេញចាំមាត់រួចហើយ ។
៤. បញ្ញា ជាសមត្ថភាពដោះស្រាយបញ្ហា រកឃើញច្រកចេញសមស្របទៅនឹងស្ថានការណ៍ថ្មីនៃលំដាប់ថ្នាក់ណាមួយ ។ ( ហង់រី ព្យែរ៉ុង )
៥. បញ្ញាមានលក្ខណៈទន់ភ្លន់ បត់បែនផ្លាស់ប្តូរប្រែប្រួលទៅតាមកាលៈទេសៈ អាចដោះស្រាយបញ្កហាថ្មីៗហើយបើទោះជាបញ្ហាដដែល ក៏អាចប្រើល្បិចផ្សេងៗគ្នាប្រើមធ្យោបាយប្លែកៗប្រើវិធីសាស្រ្តប្លែកៗសំរបទៅតាមសភាពការណ៍ដែរ ។
បញ្ញាស្តែងចេញតាមរយៈការយល់ដឹង តាមរយៈសកម្មភាពទន់ភ្លន់នៃការគិតឆ្នៃប្រឌិតបង្កើតថ្មីៗទាំងទ្រីស្តី ទាំងអនុវត្តន៍ ។ វាជាមូលដ្ឋានគ្រឹះបង្កើតវប្បធម៌អរិយធម៌ ពុទ្ធិស្យង់ឧបករណ៍ស្យង់ ។ល។ ប៉ុន្តែលក្ខណៈពិសេសសំខាន់របស់បញ្ញាគឺ នៅត្រង់ការប្រើប្រាស់ឧបករណ៍ឬយកឧបករណ៍នោះមកឆ្នៃប្រឌិតយ៉ាងប៉ិនប្រសប់នៅក្នុងស្ថានភាពថ្មី ។ ដូចនេះបញ្ញាតែងនាំមកជាមួយនូវការរៀន និងការរក ។
៦. ក. លក្ខណៈដូចគ្នារវាង សភាវគតិទំលាប់ និងបញ្ញាគឺទាំងបីនេះសុទ្ធតែនៅក្រោមអំណាចត្រួតត្រារបស់តណ្ហាតាំងពីកំណើតមក ។
ខ. លក្ខណៈខុសគ្នារវាងភាវគតិទំលាប់និងបញ្ញា ៖
៧. បញ្ញាមនុស្សមាន ៧បែប គឺ ៖
បញ្ញាទាំង៧ចែកជាពីរប្រភេទគឺ ៖
បញ្ញាទ្រឹស្តី៖សម្បទា ចាប់បាននូវទំនាក់ទំនងរវាងគំនិត
បញ្ញាប្រតិបត្តិ ៖ សម្បទាចាប់បាននូវទំនាក់ទំនងរវាងវត្ថុក្នុងតថៈរូបី នៃបច្ចុប្បន្ន ។
បញ្ញាចែកជាបីកំរិត ៖
៨. កេស្តាល់គឺជា បាតុភូតឬវត្ថុដែលផ្សំឡើងដោយអង្គធាតុច្រើន បង្កើតបានជាអង្គឯកភាពមួយ ដែលមានរូបរាងទាំងស្រុងមួយរបស់វា ។ ជាស្វ័យប្រវត្តិអង្គធាតុច្រើននោះត្រូវបានឃើញក្នុងពេលតែមួយ ហើយអង្គធាតុមួយត្រូវយកមកប្រើជាធ្យោបាយសំរាប់ចាប់យកអង្គធាតុមួយទៀត ស្ទើរតែមិនបានគិតផង ។ ឧទាហរណ៍ ៖ ស្វាឃើញកំនល់ និងចំនីស្វាយកំនល់មកធ្វើជាមធ្យោបាយយកចំនី ។
៩. ពង្វាងចំនាប់ និងពង្វាងបំលាស់ទីខុសគ្នាត្រង់ ៖
១០ . តាមការពិសោធន៍បញ្ញាសត្វរបស់គូលីន យើងឃើញថាជំពូកសត្វដែលអាចមានបញ្ញាគឺមនុស្ស និងពួកសត្វមានឆ្អឹងកងថ្នាក់ខ្ពស់ មានឆ្កែ ស្វាជាដើម ។
១១. បញ្ញាសត្វ ពិសេសសត្វឆ្អឹងកងថ្នាក់ខ្ពស់ខុសពីពីបញ្ញាមនុស្សត្រង់ ៖
សត្វមានតែបញ្ញាប្រតិបត្តិ ពោលគឺសម្បទាចាប់បានតែអាចទំនាក់ទំនង់រវាងវត្ថុក្នុងតថៈរូបី បច្ចុប្បន្នភាពមានន័យថាគឺ គ្រាន់តែអាចប្រើប្រាស់វត្ថុជាមធយោបាយសំរាប់អនុវត្តដើម្បីសំរេចបំនងប៉ុននោះ ប៉ុន្តែពុំអាចគ្រប់គ្រងពេលបាន ពុំអាចរំលឹកពីអតីតកាលនិងពុំអាចគ្រោងពីអនាគតកាលបានឡើយឯមនុស្សដកខ្លួនផុតពីបច្ចុប្បន្នភាព រំលឹកអនុស្សាវរីយ៍ពូអតីកាលហើយរៀបចំគំរោងផែនការសំរាប់អនាគត់កាលបានថែមទៀត ។
មានន័យថា បញ្ញាមនុស្សអាចចាប់បានទាំងទំនាក់ទំនងរវាងវវត្ថុ និងទំនាក់ទំនងរវាងគំនិត ។ ទីបំផុត បញ្ញាមនុស្សក្លាយទៅជាសញ្ញាអរូបី ដែលយើងហៅថាវិចារណញាណ ។
១២. វិចារណញាណ ជាសត្តិពិសេសមានតែចចំពោះមនុស្ស ដែលអាចអោយភាវមនុស្សគិតជាគំនិតទូទៅ ឬជាបញ្ញត្តិអរូបីដោយមានភាសាជាជំនួស ។
១៣. ភាសាជាសំដីនិយាយរបស់មនុស្ស ប្រើមធ្យោបាយទំនាក់ទំនងកើតឡើងពីផលធៀបរវាងប្រព័ន្ធសួរជាមួយប្រព័ន្ធគំនិត ។ ចំពោះសត្វគ្មានភាសាទេ គឺមានត្រឹមសញ្ញាសំរាប់ធ្វើទំនាក់ទំនងគ្នាប៉ុននោះ ។
១៤.តេសរបស់ប៊ីនេ-និងស៊ីម៉ងពិតជាត្រឹមត្រូវទាំងអស់ទេ ព្រោះថាស្ថានភាពប្រឌិត ស្ថានភាពពិសោធន៍ជាស្ថាភាពបង្កើតថ្មី វាខុសពីស្ថានភាពពិតស្ថានភាពរូបីនៃជីវីត ។
ម៉្យាងទៀតចំលើយរបស់ក្មេង សុទ្ធតែជាអនុគមន៍រវាងបញ្ហានិងពុទ្ធិរបស់វា ។ គេសង្កេតឃើញថា ក្មេងដែលរស់នោទីប្រជុំជនតែងឆ្លើយនឹងតេសនេះបានងាយស្រួលជាងក្មេងនៅជនបទ ។ ត្រង់នេះមិនអាចសំគាល់ថាក្មេងពួកទីមួយមានបញ្ហាជាងក្មេងពួកទីពីរឡើយ តែក្មេងពួកទីមួយទទួលការពន្យល់ច្រើនពីមាតាបិតា ។ ម៉្យាងវិញទៀត តេសបញ្ញាជាឧបករណ៍រង្វាស់ប្រាដកជាងលំហាត់នៅសាលា។ ព្រោះមានពេលខ្លះ ក្មេងមានបញ្ហាខ្ពស់ទទួលលទ្ធផលមិនល្អដែរ បណ្តោលមកពីមានឧបសគ្គខាងផ្លូវចិត្ត ដូចជាមានទំនាស់ជាមួយគ្រូ ឬទំនាសក្នុងគ្រួសារជាដើម ។
១៥. បញ្ហាមានលក្ខណៈពិសេសពីរគឺ ៖ បញ្ហាត្រឹះរិះ និងបញ្ហាមិនត្រិះរិះ ។
១៦. បញ្ញាខុសពីពុទ្ធិ ត្រង់ពុទ្ធិដោះស្រាយបញ្ហាបានតាមផ្នែកៗដែលខ្លួនធ្លាប់ចេះធ្លាប់ដឹង ឯបញ្ញាដោះស្រាយបញ្ហាថ្មីបានទាំងស្រុង ។
១៧. ពាក្យ គឺជាបញ្ញាត្តិប្រើសំគាល់វត្ថុមួយឬភាវមួយឬបាតុភូតមួយ ។ កាលណាគេស្គាល់ពាក្យមួយ មានន័យថាគេស្គាល់អ្វីមូយ តាំងពីលក្ខណៈខាងក្រៅដល់លក្ខណៈខាងក្នុង ។ លក្ខណៈខាងក្រៅនិងលក្ខខណៈក្នុងគឺកើតឡើងពីសំនុំគំនិតច្រើនទៅលើអ្វីមួយនោះ ។ ដូចនេះស្គាល់ពាក្យមួយ គឺមានគំនិតច្រើនលើអ្វីដែលតាងដោយពាក្យនោះ ហេតុនេះហើយពាក្យគឺជាបន្ថាយគំនិតពោលគឺពាក្យមួយមានគំនិតច្រើនបង្កប់នៅក្នុងនោះ ។ ទស្សននេះពិតជាត្រឹមត្រូវ ។
១៨. មនុស្សជាភាវៈចំងាយមានន័យថា មនុស្សអាចគ្រប់គ្រងពេលបានមនុស្សអាចដកខ្លួនចេញផុតពីតថៈរូបី នៃបច្ចុប្បន្នភាពពោលគឺមនុស្សអាចរំលឹកអនុវស្សាវរីយ៍ពីអតីតកាលយកមកជាបទពិសោធន៍នៃបច្ចុប្បន្នកាល ហើយអាចធ្វើគំរោងផែនការនៅអនាគតឬយ៉ាងហោចលណាស់ក៏អាចប្រមើលមើលឃើញនូវអ្វីដែលនិង អាចកើតឡើងនៅអនាគត់ដែលនឹងមកដល់ដែរ ។
១៩. ស្ថាបត្យករ គឺអ្នកផលិតនូវស្នាដៃផ្សេងៗ តាមមុខជំនាញរបស់ខ្លួន ។ មុននឹងសាងនូវសំណង់មួយ ស្ថាបត្យករបានគិតពិចារណារាវរកទេពកោសល្យតាមឧបនិស្ស័យរបស់ខ្លួន ដែលទាក់ទងនិងបញ្ញូដែលយ៉ាងហោចណាស់ក៏មានគំរោងសាងសង់ក្នុងខួរក្បាលជាមុនដែរ ។
ចំណែកឯសត្វឃ្មុំ កាលណាវាចាប់ធ្វើសំបុក វាពុំបានគិតពិចារណាពុំបានធ្វើគំរោងជាមុនក្នុងក្បាល គ្មានរូបភាពសំណងនៅក្នុងក្បាលដូចមនុស្សឡើយ ។ ពោលគឺវាធ្វើតាមតែសភាវគតិប៉ុននោះ ។
ដូចនេះពិតមែនតែស្ថាបត្យករដែលគ្មានថ្វីដៃសោះ ក៏ដោយក៏នៅគ្រាន់បើជាងសត្វឃ្មុំ ព្រោះស្ថាបត្យករប្រើបញ្ញា « មានរូបភាពសំណង់ គឺប្លង « ក្នុងខួរក្បាល មុននឹងចាប់ធ្វើ ដែលផ្ទុយពីឃ្មុំអាចធ្វើសំបុកបានយ៉ាងល្អ តែនៅក្រោមបញ្ជាសភាវគតិ ។