Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំនួរ

១. ដូចម្តេចហៅថាតំលៃ ?

២. តើតំលៃសំខាន់ៗ របស់មនុស្សមានអ្វីខ្លះ ?

៣. សីលតំលៃជាអ្វី ? ហើយអ្វីខ្លះជាសីលតំលៃ​ ?
៤. តើមានមតិប្លែកគ្នាដូចម្តេចខ្លះ ស្តីពីប្រភពតំលៃ ?

៥. តើអ្វីជាប្រភពពិតនៃតំលៃ ?

៦. ហេតុអ្វីបានគេចាត់ទុកមនុស្ស ជាប្រភពពិតនៃតំលៃ ?

. ៧តើតំលៃមានលក្ខណៈអ្វីខ្លះ ? ចូរពន្យល់ ។

៨. ចូរសិក្សាអំពីធម្មជា​តិ នៃសីលតំលៃ ។

៩. ដូចម្តេចដែលហៅថា ករណីយកិច្ច ?

១០. តើករណីយកិច្ចមានលក្ខណៈដូចម្តេចខ្លះ ?

១១. បំនកស្រាយតាមបែបទេវវិទ្យាថា​« ករណីកិច្ចជាបញ្ញារបស់អាទិទេព « ។ ចូរវិភាគ ។

១២. បំនកស្រាយតាមបែបសង្គមវិទ្យាថា​« កាលណាសីលញាណបញ្ជា គឺសង្គមទេដែលជាអ្នកបញ្ជានៅក្នុងខ្លួនយើង « ចូរពន្យល់និងបញ្ជាក់ដោយឧទាហរណ៍ ។

១៣. កង់និយាយថា ករណីយកិច្ចកើតចេញពីចិត្តមនុស្ស គឺ «វិចារណញាណ « ។ ចូរពន្យល់

១៤. តើករណីយកិច្ច គឺជាអ្វីដែលផ្ទុយនិងធម្មជាតិមែនឬទេ ?

១៥. តើទស្សនៈ « កុសលជាសីលវិជ្ជានៃការស្រេកឃ្លាន « ត្រឹមត្រូវឬទេ ? ព្រោះអ្វី ?

១៦. តើ « កុសលជាសីលវិជ្ជា នៃចំនងផ្លូវចិត្ត « មែនឬទេ ?

១៧. តើមានទស្សនៈប្លែកៗគ្នាដូចម្តេចខ្លះ អំពីសីលកុសល ?

១៨. តើអ្នកយល់យ៉ាង អំពីសីលវិជ្ជានៃករណីកិច្ច និងសីលវិជ្ជានៃកុសល ?

១៩. សីលវិជ្ជានៃកុសលជាអ្វី ?

២០. សីលវិជ្ជានៃករណីកិច្ចជាអ្វី ?

២១. ចូរសិក្សាអំពី សីលវិជ្ជា និងគតិវិញ្ញូ ។​

ចម្លើយ

១. តំលៃគឹអ្វី ដែលមានតំលៃ ដោយមនុស្សជាអ្នកសន្មត់រឺអ្វីដែលមានតំលៃដោយខ្លួនឯង ។

តំលៃ គឺជាអ្វីដែលគួរអោយរាប់អាន គួរអោយចូលចិត្តអ្វីដែលគួរអោយចង់បានគួរជាទីប្រាថ្នា ។

តំលៃជាសញ្ញាណមួយដែលមានសារៈសំខាន់នៅក្នុងទស្សនវិជ្ជា ។

២. មតិមួយយល់ថាៈ សំរាប់មនុស្សតំលៃស្ថិតនោលើរូប និងជីវីត ។ ទាំងពីរនេះបើមានមួយ អត់មួយក៏ឥតតំលៃដែរ ។

ជួនកាលគេយល់ថាៈ តំលៃរបស់មនុស្ស ស្ថិតនៅលើរាងកាយនិងចិត្ត ។

មតិមួយទៀតយល់ថាៈ សំរាប់មនុស្សមានតំលៃសំខាន់ពីរ គឺតំលៃសំភារៈ រឺតំលៃសេដ្ឋកិច្ចនិង ​តំលៃគំនិតឬសីលតំលៃ ។

តំលៃសំខាន់ៗរបស់មនុស្សមានៈ តំលៃរូប ឬសាច់ឈាម ( សោភ័ណភាព កំលាំង សុខភាព ) តំលៃសេដ្ឋកិច្ច ( ទ្រព្យសម្បត្តិ ) តំលៃផ្នែកសង្គម និងនយោបាយ ( អរិយធម៌ សិទ្ធិ របៀបរៀបរយ យុត្តិធម៌ វឌ្ឍនធម៌ ) សិល្ប៍តំលៃ ( សោភ័ណខាងក្រៅ និងសោភ័ណក្នុងគំនិត ) សីលតំលៃដែលមានប្រភពពីកុសលតំលៃផ្នែកបញ្ញា ដែលមានសច្ចៈជាចំបងនិងតំលៃផ្នែកសាសនាដែលមានស្នេហាដោយចិត្តជាគោល ។

៣. សីលតំលៃ គឺជាគោលដៅរបស់ខ្លួនសីលញាណ ហើយទាក់ទង់ទៅនឹងអំពើ​ឬ ចរិយារបស់មនុស្សរឺជាតំលៃកើតពីអំពើល្អរបស់មនុស្សក្នុងការគិត និងអនុវត្តន៍ ។

សីលតំលៃរួមមានៈ កុសល,យុត្តិធម៌ គតិវិញ្ញូ ភាពថ្លៃថ្នូររបស់មនុស្ស សេរីភាព សច្ចភាព ភាពឧត្តុង្គឧត្តម សន្តិភាព និង ស្នេហា ។

៤. មតិខ្លះយល់ថា ចំនងជាប្រភពនៃតំលៃ ព្រោះគេយល់ថាតំលៃគឺជាទំនាក់ទំនងរវាងវត្ថុមួយ និងប្រធានម្នាក់ ។​ តំលៃកើតឡើងពីកំរិតចំនងបានរបស់មនុស្សទៅលើវត្ថុ ។ បើកំរិតចំនងបានមានកំពស់ត្រឹមណា តំលៃនៃវត្ថុនោះក៏មានកំពស់ត្រឹមនោះដែរ ។

មតិខ្លះទៀតយល់ថា គឺជាសញ្ចេតនាទេ ដែលជាប្រភពនៃតំលៃ​ព្រោះតំលៃទាំងឡាយយមានលក្ខណៈជាវេទនារម្មណ៍ ។

មតិលទៀតយល់ថាៈ ប្រភពនៃតំលៃគឺសភាវគតិ ។ គំនិតនេះ គឺចង់បង្ហាញពីជីវតំលៃ ដូចជាជីវតំលៃ ក្នុងការរក្សាជីវីតអោយគង់វង់ ជិវីតតំលៃក្នុងការបរិភោគជីវតំលៃក្នុងការធ្វើជំរក ជីវីតតំលៃក្នុងការបន្តពូជ ។ ន័យនេះតំលៃគឺជាការណ៍មួយយ៉ាងសាមញ្ញបំផុត របស់ជីវីតមនុស្សជាធម្មជាតិរបស់មនុស្សតែម្តងព្រោះវាជាតថភាពអន្តោវត្តមាន ដែលមាននៅក្នុងគ្រប់អំពើរបស់មនុស្ស ។

៥. បើពោលថាចំនងរឺសញ្ចេតនារឺសភាវគតិជាប្រភពនៃតំលៃសត្វក៏មានចំនង មានសភាវគិតមានវេទនារម្មណ៍ដែរប៉ុន្តែសតើ្វពុំស្គាល់តំលៃបានឡើយ ហើយមានតែមនុស្សទេ ដែលស្កាល់តំលៃ ។​ដូចនេះចំនង់សញ្ចេតនាសភាវគតិពុំមែនជាប្រភពនៃតំលៃឡើយ ។

តំលៃតំរូវអោយមានទំនាក់ទំនងរវាងប្រធាន​ និងវត្ថុរវាងកាលនិងអន្តរភាពរវាងអ្វីដែលមានព្រំដែន និងអ្វីដែលជាអនន្តហើយមានតែមនុស្សទេ ដែលអាចធ្វើនិងសំរេចនូវទំនាក់ទំនងបែបនេះបាន ។ ដូចនេះតថភាពរបស់មនុស្ស ឋិតនៅលើមនុស្សជាប្រភពតែមួយគត់ ដែលអាចធ្វើអោយមានតំលៃបានក្នុងលោកនេះ ។

៦. បានជាគេចាត់ទុកមនុស្ស ជាប្រភពពិតនៃតំលៃព្រោះមនុស្សមានសម្បទាពិសេសសំខាន់ពីរ ជាចាំបាច់សំរាប់បង្កើត និងសំរាប់យល់ពីតំលៃ ។ សម្បទាពិសេសទាំងពីរនោះ គឺវិន័យនិងវិចារណញាណ ។ ហើយសម្បទាទាំងពីរនោះគ្មានចំពោះសត្វទេ ។

៧. តំលៃមានលក្ខណៈ៤គឺ ៖

លក្ខណៈនិយាយរួមៈ តើអ្នកវិនិច្ឆ័យតំលៃ តែងប្រកាន់យកលក្ខណៈត្រឹមត្រូវតាមលក្ខណៈច្បាប់ លក្ខណៈសកលនៃវិចារណញាណដែលមានចំពោះតែមនុស្សប៉ុណ្ណោះ ។

លក្ខណៈអតិសេដ្ឋៈ បើប្រៀបធៀបទៅនឹងលក្ខណៈពិសោធនិយម និងលក្ខណៈនៃការណ៍សាមញ្ញរបស់មនុស្សម្នាក់ៗ ។

លក្ខណៈលំដាប់ៈ ព្រោះនៅក្នុងខ្លួនមនុស្ស មានធម្មជាតិថ្នាក់ទាបមួយដែលជាលក្ខណៈទូទៅរបស់សត្វទាំងអស់និង មានធម្មជាតិថ្នាក់ខ្ពស់មួយដែលជាលក្ខណៈពិសេសដោយឡែករបស់មនុស្សគឺវិចារណញាណ ។

លក្ខណៈវិចារណញាណៈ ពោលគឺតំលៃដែលបានវិនិច្ឆ័យត្រូវស្របនឹងវិចារណញាណផង ។

៨. ធម្មជាតិនៃសីលតំលៃមាន៤ គឺ ៖

សីលតំលៃ ដែលចេញពីចំនងនៃ​បុគ្គលម្នាក់ៗ គឺជាអន្តោវត្ថុមាន នឹងឆន្ទះមនុស្ស រឺជាតំលៃដែលលេចឡើងដោយឯកឯងក្នុងញាណ ដែលជាទីប្រាថ្នារបស់មនុស្សទូទៅ ។ ឧទាហរណ៍ យើងចង់​បានសុខសន្តិភាព សេរីភាព យុត្តិធម៌ ហើយអ្នកដទៃក៏ចង់បានដូចគ្នាទើបយើងសន្និដ្ឋានថា វត្ថុទាំងនោះមានសីលតំលៃ ។

សីលតំលៃ មានពីធម្មជាតិ ដែលមនុស្សមិនអាចចៀសផុតៈ ជាសីលតំលៃដែលបានតំរូវមកលើយើង ដោយអនាចធិបតីមួយពីកំនើមានទំរងជាកាត​ព្វកិច្ចនិង សត្ថិនៅក្រៅញាណយើង ។ ឧទាហរណ៍ មាតាបិតាបង្កើតកូន និងចិញ្ចឹមបីបាច់ថែរក្សាកូន ។

សីលតំលៃទាំងឡាយណា ដែលមានគូបដិបក្ខៈ ជាតំលៃពីរ ដែលដៅឆ្ពោះទៅរកទិសដៅពីរផ្ទុយគ្នា ហើយសីលអំពើមួយអាចមានសីលតំលៃមួយតែក៏ជាកំហុសមួយដែរ​ ។ ឧទាហរណ៍ គ្រាប់បែកបរមាណូ មានតំលៃសំរាប់បញ្ឈប់សង្រ្គាមលោកលើកទីពីរ តែអ្នករងគ្រោះគឺជនជាតិជប៉ុន ។ ឯការរកឃើញរូបមន្តអាវុធបរមាណូអាចវបញ្ឈប់សំទុះប្រើប្រាស់អាវុធនេះនៅពេលក្រោយបាន ។ ព្រោះតំលៃរបស់វានៅត្រង់មនុស្សខ្លាច ពុំហ៊ានយកវាមកប្រើសំរាប់ធ្វើសង្គ្រាម ។

៩. ករណីយកិច្ច ជាកិច្ចការចាំបាច់ត្រូវតែធ្វើ​។

ករណីយកិច្ច ជាលក្ខណៈនៃអ្វី ដែលតំរូវមកលើកំនត់ចិត្តដោយសេរី របស់មនុស្ស ។

ករណីយកិច្ច ជាភាពចាំបាច់នៃអំពើដោយសេរី នៅក្រោមបញ្ជាដាច់អហំការ របស់វិចារណញាណរឺជាបញ្ជាដាច់អហំការមួយ ។

អាចសង្ខេបមកករណីយកិច្ចមានន័យពីរបែប គឺ ៖

តាមន័យសាមញ្ញករណីយកិច្ចជាកម្មវត្ថុនៃសីលនិយម ជារូបធាតុនៃកាតព្វកិច្ច ។

តាមន័យទស្សនៈវិជ្ជា ករណីកិច្ចសំគាល់នូវទិដ្ឋិភាពដាច់ណាច់ នៃច្បាប់ចំពោះញាណនូវ្សញ្ចេតនានាំអោយដឹងថាខ្លួនមានការបង្ខិតបង្ខំ ។

១០. ករណីកិច្ចមានលក្ខណៈសំខាន់ៗដូចតទៅ ៖

  • ជាបញ្ជា រឺជាសេចក្តីបង្គាប់មួយ
  • ជាអតិសេដ្ឋភាពនៃតំលៃ
  • ជាកាតព្វកិច្ចដែលបើកសេរីភាព អោយអ្នកប្រព្រឹត្តគោរពរឺមិនគោរពបាន
  • ជាបញ្ជាដែលមានពិសោធន៍ក្នុងជីវីត ។
  • ជាគំនិតសកល
  • ជាគំនិត ដែលគួរអោយធ្វើតាមបាន ។

 

១១. តាមទេវវិទ្យា « ករណិយកិច្ច ជាបញ្ជារបស់អាទិទេព « មានន័យថា អាទិទេពដែលជាតួអង្គភាវៈសុក្រឹតមានមហិទ្ធិរិទ្ធខ្លាំងក្លាជាអ្នកបង្គាប់បញ្ញាជាអ្នកកសាងព្រហ្មលិខិត និងវាសនាមនុស្ស ។ អំនាចទាំងឡាយដែលញុំាអោយយើងទៅដល់គោលដៅ ឬមិនដល់អាស្រ័យកំលាំងទេពហើយទោះជាកុសលក្តីអកុសលក្តីក៏សុទ្ធតែមានមូលដ្ឋានត្រឹមត្រូវរស់វា ។ គំនិតករណីយកិច្ច មិនអាចបំបែកចេញពីគំនិតនៃកុសលបានឡើយ ។

ឧទាហរណ៍ៈ អាទិទេពបានបង្កើតម៉ូអ៊ីស ដើម្បីរំដោះពួកអេប្រីពីននឹមអាណានិគម អេស៊ីប សំដៅនាំទៅរករបមសុខ ។ ករណីយកិច្ចទាំងពីររបស់ម៉ូអ៊ីសជាបញ្ជាដាច់អហំការបស់អាទិទេព ។ ព្រហ្មលិខិតបានកំណត់អោយម៉ូអ៊ីស ឆ្លងកាត់ទុក្ខលំបាកវេទនាហើយទីបំផុតក៏សំរេចជោគជ័យ ។

        ការយល់ឃើញតាមទស្សនៈនេះមិនត្រឹមត្រូវឡើយព្រោះថាអាទិទេពគឺ គ្រាន់តែជានាមដែលមនុស្សបង្កើតឡើងក្នុងភាពស្រមើលស្រមៃ ក្នុងដំនាក់កាលអវិជ្ជារបស់មនុស្សប៉ុណ្ណោះ ។ ឯសកម្មភាពម៉ូអ៊ីសក្នុងឧទាហរណ៍ និងក្នុងទេវវិទ្យាគឺជាស្មារតីស្នេហាជនជាតិតែប៉ុណ្ណោះ ។

១២. ពំនោលនេះ បង្ហាញថាករណីយកិច្ចជាបញ្ជារបស់សង្គម ។ ព្រោះសីលញាណរបស់មនុស្ស មានឥទ្ធិពលសង្គមហើយសីលញាណនេះឯងជាអ្នកបញ្ជានៅក្នុងខ្លួនយើង​។ ករណីយកិច្ចបង្ហាញជាមួយគ្នា នូវលក្ខណៈបង្ខិតបង្ខំផងនិងជាទីប្រាថ្នាផង ។ ដោយកំរិតសីលវិជ្ជាខុសគ្នារវាងយយើង និងសង្គមធ្វើអោយសង្គមក្លាយជាអំនាចមួយដែលឆន្ទះយើងត្រូវតែគោរពតាមសង្គម ។

ឧទាហរណ៍៖ នៅកម្ពុជាដើម្បីក្លាជាគ្រូបឋមសិក្សា ពេញលក្ខណៈច្បាប់ត្រូវៈ

  • មានសញ្ញាប័ត្រ មធ្យមសិក្សាកំរិត២
  • ប្រលងជាប់ចូលមណ្ឌលគរុកោស្យលនិងវិក្រឹតការ
  • សិក្សានៅមណ្ឌលលគរុកោសល្យជាប់ជាស្ថាពរ
  • មានការយល់ព្រមបញ្ជាក់ដោយប្រកាសពីរដ្ឋមន្រ្តី អប់រំយុវជននិងកីឡា

ដូចនេះមនុស្សទាំងឡាយ ​ទោះមានចំនេះ​ជ្រៅជ្រះយ៉ាងណាក៏ដោយតែបើពុំបានបំពេញលក្ខ័ខណ្ឌខាងលើនេះទេពុំអាចទៅជាគ្រូបឋមសិក្សាបានឡើយ ។ នេះសអោយឃើញថា សង្គមញុំាងជនដែលចង់ធ្វើគ្រូបឋមសិក្សាអោយបំពេញកេណីយកិច្ចតាមបញ្ជាដាច់អហំការរបស់សង្គម ។

១៣. តាមទស្សនៈកង់ច្បាប់នៃសីលវិជ្ជា ករណីយកិច្ចគឺជាច្បាប់របស់វិចារណញាណ ។ ករណីយកិច្ចចេញមកពីភាពចាំបាច់តែមួយគត់ នៃវិចារណញាណគ្មានទទួលស្គាល់បង្គាប់គោលការណ៍ាមួយ ក្រៅពីមនុស្សខ្លួនឯងឡើយទោះជាអាទិទេពរឺរដ្ឋមួយប្រកបដោយអំនាចក្តី ។ ឧទាហរណ៍ៈ អាទិទេព ច្បាប់សង្គមិនអាចបញ្ជាមនុស្សអោយធ្វើអំពើអកុសលទេ ។ តើមនុស្សទាំងអស់ បានគោរពទេ ? អំពើពុករលួយកើតពីអ្វី​ ? គឺមិ​នកើតមកពីចិត្តទេឬ ?

ដូចនេះកករណីយកិច្ចពិតជាកើតមកពីចិត្តមនុស្សពោលគឺ វិចារណញាណ ។

១៤. ករណីយកិច្ចគឹពិតជាអ្វីដែលផ្ទុយនឹងធម្មជាតិ ព្រោះរាល់ករណីយកិច្ចតែងតែប្រព្រឹត្តទៅនៅក្រោមការត្រួតពិនិត្យរបស់វិចារណញាណ ហើយវិចារណញាណមិនបណ្តែ​តបណ្តោយអោយធម្មជាតិជាសាច់ឈាមមានឥន្រ្ទីយារម្មណ៍ទំនោរនិងត​ណ្ហាពុះកញ្រ្ជលធ្វើអ្វីតាមទំនើងឡើយ ។ ដូចនេះមនុស្សត្រូវលត់ដំខ្លួនអោយស្ថិតក្នុងកន្លងករណីកិច្ចជានិច្ច និងដាក់ធម្មជាតិអោយនៅក្រោមករណីយកិច្ចជានិច្ច ។

ម៉្យាងទៀតក្រៅពីវិចារណញាណ ​ក៏នៅមានច្បាប់សង្គមបង្ខិតបង្ខំបញ្ជាអោយមនុស្សបំពេញករណីយកិច្ចតាមគន្លងមួយ ដែលសង្គមបានកំណត់រួចជាស្រេចដែរ​ ។

១៥. ទស្សនៈដែលថា « កុសលជាសីលវិជ្ជា នៃការស្រេកឃ្លាន « របស់ពួកតំរេកនិយមមិនត្រឹមត្រូវទេ ព្រោះថាកុសលដែលស្ថិតនៅលើការសប្បាយផ្លូវកាយ  ឬឥន្រ្ទីយកុសលនោះគឺគ្រាន់តែអាចបំពេញនូវរាល់ចំនងផ្លូវកាយប៉ុណ្ណោះ ។ ពិតមែនតែវាអាចធ្វើអោយយើង បានសប្បាយចិត្តមួយខណៈដែលយើងកំពុងតែសប្បាយដោយការត្រេកត្រអាលនោះ វាអាចនាំមកនូវទំនាស់ខ្លះៗនិងការឈឺចាប់ដល់ខ្លួនយើងថែមទៀតផង ។

 

១៦. ចំពោះទស្សនៈដែលថាសីលវិជ្ជានៃចំនងផ្លូវចិត្តជាកុសលនោះវាជាការត្រឹមត្រូវម៉្យាងដែរព្រោះថា ចិត្តជាប្រភពនៃកំលាំង និងជាប្រភពនៃសញ្ចេតនាផងដែរ ។ ដូចនេះកុសលគឺជាការបញ្ចេញកំលាំងការសំដែងបង្ហាញឆន្ទះស្វែងរកអំនាចដែលបើស្ថិតនៅក្នុងផ្លូវល្អនោះវាមិនអីទេ ។ ប៉ុន្តែបើការស្វែងរកអំនាចបានហើយ ហើយប្រើប្រាស់អំនាចក្នុងផ្លូវមិនល្អ ប្រើអំនាចមិនត្រឹមត្រូវនោះវានឹងក្លាយទៅជាអកុសលទៅវិញ ព្រោះវានឹងធ្វើអោយមនុស្សមានចិត្តកាចសាហាវ ឃោរឃៅ ឥតធម៌មេត្តាទៅវិញ ។

១៧. មានទស្សនៈប្លែកៗគ្នាស្តីពីសីលកុសលដូចតទៅៈ

ប្លាតុងយល់ថាៈ កុសលពិតប្រាកដរបស់មនុស្សគឺ ខ្លឹមគំនិតរឺជាអាទិតេពរបស់គំនិត ។ ប្លាតុងយល់ទៀតថា កុសលរបស់មនុស្សគឺយុត្តិធម៌ពោលគឺលំនឹងរវាងចំនងផ្លូវកាយ ជាមួយចំនងផ្លូវចិត្តនិងវិចារណញាណក្រោមការត្រួតពិនិត្យរបស់វិចារណញាណ ។

តាមអ្នកសាសនានិយមកុសលៈ គឺបរមភាព រឺនិព្វាន រឺសុគតភព ។

គ្រឹស្តសាសនាៈ​មូលដ្ឋានរបស់កុសលពិត គឺស្ថិតនៅលើព្រះអាទិទេព ។ ព្រោះអាទិទេពជាអ្នកតែងច្បាប់គំនិត និងវិចារណញាញមនុស្សនិងដឹកនាំមនុស្សឆ្ពោះទៅរកសុខ គឺចូលរួមក្នុងធម្មជាតិទិព្វរបស់លោក ។ ដូចនេះកុសលគឺអាទិទេពជាអ្នកកំនត់ មិនមែនកើតពីអពើផ្ទាល់របស់យើងទេ ។

ពុទ្ធសាសនាៈ និព្វានគឺជាបរមសុខ ។ ដើម្បីសំរេចកុសលកំពូលនេះត្រូវប្រតិបត្តិតាងអដ្ឋង្គិកមគ្គមានៈ

សម្មាសង្កប្ប  :  ការត្រឹះរិះត្រូវ

សម្មាទិដ្ឋ        :   ការយល់ឃើញត្រូវ

សម្មាវាថា        :  ពាក្យសំដីត្រូវ

សម្មាគម្មន្ត        : ការងារត្រូវ

សម្មាអាជីវ         : ការចិញ្ចឹមជីវីតត្រូវ

សម្មាវាយាម      ​  : ព្យាយាមត្រូវ

សម្មាសតិ             : ភ្ញាក់រលឹកត្រូវ

សម្មាសមាធិ          : តាំងចិត្តត្រូវ

១៨. ពិតមែនតែមានអ្នកសីលវិជ្ជា បានផ្តល់ឯកសិទ្ធិជួនកាលចំពោះសញ្ញណនៃករណីកិច្ចជួនកាលចំពោះសញ្ញាណនៃកុសលដែលនាំអោយសីលវិជ្ជាមានតំលៃបែបគឺ សីលវិជ្ជានៃកាតព្វកិច្ច និងសីលធម៌វិជ្ជានៃកុសល  ។ តែតាមពិត នៅក្នុងវិស័យសីលវិជ្ជាក្តីនៅក្នុ្ងងវិស័យប្រតិបត្តិនៃសីលលក្ខណៈពិតប្រាកដ នៃការរស់នៅក្តីសញ្ញាណទាំងពីរនេះបង្ហាញនូវទិដ្ឋភាពសំខាន់ពីរនៃសីលជីវីត ។

១៩. ទស្សនៈផ្សេងៗអំពីកុសលគឺ គ្មានអ្វីក្រៅពីទស្សនៈផ្សេងៗអំពីសុភមង្គលឡើយ ។ សីលវិជ្ជាគឺជាស្យង់នៃជីវភាព ប្រកបទៅដោយសុភមង្គល ។ ប៉ុន្តែចំពោះមតិសាមញ្ញាទទូទៅពាក្យសីលវិជ្ជាពុំមែនមានន័យត្រឹមតែជាការស្វះស្វែងរកសុភមង្គល ប៉ុណ្ណោះទេ តែមានន័យថាកាតតព្វកិច្ចជាករណីកិច្ចជាគុណធម៌ទៀតផង​។ សុភមង្គល គឺជាតំរូវការនៃធម្មជាតិរបស់យើង ឯករណីយកិច្ចជាតំរូវការនៃវិចារណញាណ ដែលជាសីលញាណ រឹវិចារណញាណប្រតិបត្តិ ។

២០. សីលវិជ្ជានៃករណីយកិច្ចជាសីលវិជ្ជាដែលមិនគិតដល់សុភមង្គលឡើយ ហើយក៏មិ​នគិតដល់ផលប្រយោជន៍ដែរព្រោះយើងធ្វើអ្វីដែលយើងត្រូងធ្វើ ទោះជាបានផលយ៉ាងណាក៏ដោយព្រោះនេះជាករបង្គាប់មួយ ដែលវិចារណញាណយើងបានអោយមកដោយឥតធ្វើការពន្យល់អំពីភាពត្រឹមត្រូវនៃបង្គាប់នោះ និងដោយឥតមានប្រាប់ពីហេតុផលឡើយ ។ សីលវិជ្ជានេះ តាមពិតពុំមានលក្ខណៈគ្រប់គ្រាន់ដើម្បីនឹងផ្តល់សុភមង្គលដល់ជីវីតមនុស្សទេ ។ ដូចនេះហើយបានជាគេបង្កើតអនាគត់ជាតិមួយទៀត និងមានអាទិទេពមួយដើម្បីជាមធ្យោបាយវិនិច្ឆ័យលើអំពើមនុស្សដោយអោយរង្វាន់ដល់អ្នកប្រព្រឹត្តកកុសលនិងដាក់ទណ្ឌកម្មដល់អ្នកប្រព្រឹត្តអកុសល ។

២១. ក្រៅពីជំនឿខាងសាសនា តើមនុស្សត្រូវបោះបង់ឈប់រវល់ស្វែងរកកុសលចំបងដែលជាការស្រុះស្រួលគ្នារវាងសុភមង្គល និងគុណធម៌រឺក៏ត្រូវជ្រើសយកមួយណាក្នុងចំណោមសីលវិជ្ជាមួយ អំពីកុសលដែលដាច់ឆ្ងាយពីសីលវិជ្ជាពិតប្រាកដនិងសីលវិជ្ជាមួយអំពីករណីកិច្ចដែលមិនគិតដល់សុភមង្គល ? តាមពិតគុណធម៌ មិនឋិតនៅដាច់ស្រលះពីសុភមង្គលឡើយ ។ ដូចនេះករណីយកិច្ចក៏ជាកុសលមួយដែរ ។ ឯមុខងារពិតរបស់វិចារណញាណគឺពិនិត្យមើលតំលៃពិតប្រាកដដមទៃកុសលទាំងអស់ ដែលមានបំនានហាក់ទាក់ទងជិតស្និទ្ធទៅនឹងការប្រព្រឹត្តរបស់យើង ។ នោះគឺគតិវិញ្ញូនូវការអោយតំលៃបានត្រឹមត្រូវដល់កុសលនិងអកុសលហើយន័យនេះគេត្រូវតែញែកគតិញ្ញូអោយដាច់ស្រលះពីសីលវិជ្ជាដេលជាការតំរូវនូវករណីយកិច្ចដោយឥតលក្ខ៍ខណ្ឌ ។ សីលទ្រឹស្តីទាក់ទងទៅនឹងវិចារណញាណប្រតិបត្តិ ឯសីលប្រតិបត្តិទាក់ទងនឹងវិចារណញាណទ្រឹ​ស្តីវិញ ។



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login