Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំនួរ

១. ទំនោរជាអ្វី ?

២. តាមបូលូទំនោរមានលក្ខណៈប៉ុន្មានយ៉ាង ? គឺអ្វីខ្លះ ?

៣. តើវិស្មាន់និងគុយវិល្យេយល់ដូចម្តេចខ្លះ អំពីទំនោរ ?

៤. តើឡាសឺល្យេមានទស្សនៈដូចម្តេចដែរអំពីទំនោរ ?

៥. ចូរសិក្សាប្រៀបធៀបរវាងទំនោរ តំរូវការចំនង់និងសភាវគតិ ។

៦. តើមានទំនោរប៉ុន្មានយ៉ាង ? គឺអ្វីខ្លះ ?

៧.ដូចម្តេចដែលហៅថា ទំនោរសរីរាង្គ ?

៨. ដូចម្តេចហៅ ទំនោរអន្តរបុគ្គល ?

៩. ដូចម្តេចហៅ ទំនោរសង្គម ?

១០. ដូចម្តេចដែលហៅថា ទំនោរឧត្តមគតិ ?

១១. ដូចម្តេចដែលហៅថា ទំនោរផ្ទាល់ខ្លួន ?

ចម្លើយ

១. ទំនោរជាកំលាំងច្បាស់លាស់ តំរង់ទៅរកគោលបំណងជាក់លាក់ឬជាការទោរទន់រកឧត្តមគតិណាមួយប្រកបដោយបំណងនិងទិសត្រឹមត្រូវ ។ វាស្តែងឡើងនូវ ​អារម្មណ៍ជាប់ជំពាក់ខ្លាំងដកពុំរួច ហើយបង្ហាញចេញជារូបភាពនៃអកប្បកិរិយាខាងក្រៅ ឬជាសកម្មភាពដោយទប់ពុំបាន ។ តាមស្យង់គោលបំណងទាំងឡាយពុំមែនកើតឡើ់ងដោយឯកឯងទេ គឺវាសុទ្ធតែមានប្រភពប៉ុន្តែយើងមិនអាចស្តាប់ប្រភពទាំងអស់នោះបានទេ ។

២. តាមបូលូទំនោរមានលក្ខណៈពិសេសពីរយ៉ាងគឺ សំទុះជំរុញ និងទិស ។ លក្ខណៈទាំងពីរនេះ ស្របទៅន័យដើមរបស់ពាក្យព្រោះបើមើលន័យដើមកំណើតនៃពាក្យទំនោរ គឺបំនហើយបំនងនេះបញ្ចាក់អំពីទិសដៅនីមួយៗ នៃសកម្មភាពចិត្ត ។

៣. តាមទស្សនវិជ្ជារបស់វីស្មាត់ និងគុយវីល្យេទំនោរជាលំនាំរកជាអទត្តពលភាព ។ តែលំនាំរកក្តីអទត្តពលភាពក្តី សុទ្ធតែជារបស់ដែលយើងពុំអាចសង្កេតឃើញបានឡើយ ។ ដូចដនេះយើងសំគាល់ទំមនោរទៅលើភាពនៃញាណ ឬលើអកប្បកិរិយាទៅវិញ ។

៤. តាមឡាសសឺល្យេថា គឺ« វេទនារម្មណ៍« ដែលធ្វើអោយយើងដឹង ឬស្គាល់ទំនោរផ្សេងៗ ។

៥. បើយើងធ្វើសិក្សាប្រៀបធៀបរវាងទំនោរតំរូវការ ចំនងនិងសភាវគតិនោះ យើងឃើញថាសញ្ញាណទាំងនេះមានលក្ខណៈខុសគ្នាតែការបង្ហាញភាពខុសគ្នានេះពុំមែនជាការងាយស្រួលទេ ។ គេច្រើនពោលថាតំរូវការ និងចំនងជាទំនោរដែលដឹងច្បាស់ ពីគោលបំនងរបស់ខ្លួនឯសភាវគតិវិញគឺជា តិចនិចឯកឯងឬជាចំនេះធ្វើពីកំណើត ។ ដូចនេះតំរូវការ និងចំនងសំដៅទំនោរប្រកបដោយឆន្ទៈសភាវៈគតិសំដៅទំនោរឯកឯង និងងងឹតងងល់ ។

៦.  ទំនោរមាន៥ យ៉ាងគឺ ទំនោរសរីរាង្គ ទំនោរអន្តរបុគ្គល ទំនោរសង្គម ទំនោរឧត្តមគតិ និងទំនោរផ្ទាល់ខ្លួន ។

. ៧ទំនោរសរីរាង្គ ជាទំនោរដែលទាក់ទង និងធម្មជាតិមនុស្សដែលជាសភាវៈរស ។ ទំនោរសរីរាង្គ ចែកចចេញជាសភាវៈគតិរក្សា និងការស្រេកឃ្លាន ។ សភាវៈគតិរក្សាពុំមែនជាសភាវៈគតិមែនទែនទេ តែគ្រាន់តែជាការបង្ហាញទំនោរសំខាន់របស់ភាវៈរស់ដែលចង់បន្តភាវៈភាពរបស់ខ្លួនទៅមុខទៀត ។ ឯការស្រេកឃ្លានជាទំនោរជាក់លាក់របស់មនុស្ស និងសត្វតែមានលក្ខណៈខុសគ្នាត្រង់ការស្រេចកឃ្លានរបស់មនុស្សទទួលឥទ្ធិពលពីសង្គម និងមានលក្ខណៈសំខាន់បីគឺ សង្គមកម្ម ស្មុគស្មាញ និងចិត្តកម្ម ។

៨. ទំនោរអន្តរបុគ្គលៈ ជាទំនោរកើតពីទំនាក់ទំនង រវាងញាណបុគ្គលចាប់ពីពីររូបឡើងទៅ ដោយពុំគិតពីក្របខ័ណ្ឌសង្គមឬក្របខ័ណ្ឌស្ថាប័នដែលតែងមានឥទ្ធិពលលើទំនោរនេះជាធម្មតា ។ ទំនោរអន្តរបុគ្គលចែកជាបីគឺ ៖

សភាវគិតក្រុមនិងសមានចិត្តឆ្លងៈ ជាដំណើរទាក់ទងនៃញាណតាមលំនាំចិត្តត្រូវគ្នាជាធ្លុងមួយ ប្រជុំគ្នាជាក្រុមឬជាហ្វូងហើយកាយវិការខ្លះ អំពើខ្លះ អកប្បកិរិយាខ្លះ តែ​ងតែឆ្លងគ្នានៅក្នុងក្រុមឬហ្វូង ។

សភាវគតិម្តាយនិងសមានចិត្តចូលគ្នាៈ សភាវគតិម្តាយមួយយ៉ាងជ្រៅចាកឬសរហូតក្នុងជីវីតសរីរាង្គ មនុស្សដែលកើតឡើងពីភាពស៊ីគ្នារវាងញាណម្តាយ និងញាណកូនប្រៀបបានសាច់ចេញពីសាច់ ។ សភាវៈគតិនេះតែងប្រកបដោយចិត្តគំនិត និងសីលសញ្ចេតនាការពារ និងថែទាំប៉ុននោះហាក់ឃ្លាតឆ្ងាយកូនជាងម្តាយ ។

បរទត្ថទំនោរៈ ជាទំនោរមានសញ្ចតនា មិនប្រាថ្នាប្រយោជន៍ផ្ទាល់ខ្លួនដូចជាសមានចិត្តមនុស្សធម៌ សញ្ចេតនា មេត្តាករុណា និងកុសលកម្មរបស់យើងចំពោះអ្នកដទៃ​ ។ តែក៏មានទំនោរខ្លះកុំសំដែងអមិត្តភាពចំពោះអ្នកដទៃដែរ ដូចជាសភាវគិតឈ្លានពាន ចំនង់ខាងអំនាចត្រួតត្រាការប្រច័ណ្ឌក្នុងរឿងស្នេហាជាដើម ។

៩. ទំនោរសង្គមជាទំនោរ ដែលទាក់ទងនឹងអត្ថិភាពនិងទំរងប្រវត្តិវិទ្យាដែលតែងប្រែប្រួលទៅតាមកាលរបស់សង្គម ។ ទំនោរសង្គមចែកជា ៖​

ទំនោរគ្រួសារៈ ជាទំនោរបង្រួបបង្រួមសមាជិកទាំងឡាយ ក្នុងគ្រួសារនីមួយៗអោយមានសេចក្តីស្នេហារវាងគ្នាទៅវិញទៅមក ។

ទំនោរមាតុប្រទេសៈ ជាទំនោរដែលជំរុញពលរដ្ឋអោយស្រឡាញ់ស្រុកកំណើត ស្រឡាញ់ប្រពៃណី និងមាតុភាសារបស់ខ្លួន រហូតជំរុញមនុស្សអោយហ៊ានធ្វើពលីកម្ម ដើម្បីមាតុប្រទេស ។ ទំនោរនេះកើតឡើងដោយឆ្លងកាត់ការអប់រំឧត្តមគតិ និងបណ្តុះជាតិញាណដោយផ្អែកលើមនោគមន៍វិជ្ជាជាតិជាមូលដ្ឋាន ។

១០. ទំនោរឧត្តមគតិ ជាទំនោរកើតឡើងពីកំលាំងចិត្តរបស់មនុស្ស ក្រោយពីមានជំនក់ទីលើតំលៃផ្សេងៗ របស់មនុស្ស ។ ទំនោរឧត្តមគតិរួមមាន ៖

សញ្ចេតនាសាសនាៈ ជាសញ្ចេតនាជាប់ជំពាក់ទៅនឹងអ្វី ដែលជាទីសក្ការៈឈានទៅដល់សញ្ចេតនា ជាប់នឹងអាទិទេពដែលក្នុងិនោះគេអាចឃើញសញ្ចេតនាប្រាថ្នាអតិសេដ្ឋដាច់ខាត សញ្ចេតនាស្នេ​ហាអាទិទេពសញ្ចេតនាជាប់ជំពាក់នឹងសមាគមន៍សាសនា  ។​

សីលសញ្ចេតនា មានពីរធាតុជាមូលដ្ឋាន គឺសញ្ចេតនាកាតព្វកិច្ច និងបំនងទៅរកកុសល ។

សញ្ចេតនាសិល្ប៍រសៈ ទំនោរមានរឺសជាប់ទៅនឹងទំនោរសរីរាង្គដែរ ។ ព្រោះតំរូវការចលនា នាំអោយកើតល្បែងហើយល្បែងនេះក៏ជាសិល្បៈមួយដែលមានវិន័យច្បាប់ក្បួននិងដែលនាំអោយកើតសោភ័ណ ។ សោភ័ណនាំអោយមានសិល្បៈល្អក្នុងជីវីត ។ សិល្បៈល្អក្នុងជីវីតនាំអោយមនុស្សអារម្មណ៍ល្អមានគុណធម៌ មានសណ្តាប់ធ្នាប់ក្នុងគំនិត ។ និយាយរួមសិល្ប៍រស គឺទាក់ទងនឹងអ្វីដែលជាជាសោភ័ណ ។

សញ្ចេតនាបញ្ញាៈ ជាសញ្ចេតនាដែលទាក់ទងនឹងសច្ចៈ ។

១១. ទំនោរផ្ទាល់ខ្លួនមនាលក្ខណៈជាបុគ្គលនិយម មានលក្ខណៈខ្ពស់ជាងទំនោរដទៃទៀត ព្រោះជាទំនោរសុំាញុំាជាងគេបំផុតពញរោះមនុស្សម្នាក់ៗមិនដូចគ្នាទេ ។ ទំនោរនេះកើតពីសំយោគនៃទំនោរទាំងអស់ ហើយក៏ជាលទ្ធផលនៃការវិវត្តន៍មួយដែរ​។ ឯកំ ងដែលញុំាអោយមានទំនោរផ្ទាល់ខ្លួនគឺៈ

សញ្ចេតនាលើសេចក្តីថ្លៃថ្នូរផ្ទាល់ខ្លួនៈ ជាទំនោរចង់អោយគេស្រឡាញ់រាប់អាន ចង់ល្បីល្បាញចង់បានកិត្តិយស កិតក្តិនាម ។

តំរូវការឯករាជ្យៈ ជាទំនោរមិនចំនុះ មិនរណបអ្នកដទៃនិងជាទំនោរកម្មសិទ្ធិផ្ទាល់ខ្លួន ។

តំរូវការអំណាចគ្រប់គ្រង់ត្រួតត្រាៈ ទំនោរស្រឡាញ់អំណាចូលចិត្តបញ្ជា​រឺ ត្រួតត្រា ។

អស្មុមានះ ជាចិត្តផ្ទាល់ខ្លួន ដែលមនុស្សម្នាក់ៗតែងមាន ។ គឺអស្មិមានះនេះហើយ ដែលធ្វើអោយយើងខឹង​រឺ ច្រលោតកាលបើត្រូវទទួលការប្រមាថពីអ្នកដទៃ ។



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login