Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំនួរ

១. ឆន្ទះជាអ្វី ?

២ . អ្វីជាអំពើឆន្ទះ ?

៣. តើបំនងចំនងនិងឆន្ទះមានទំនាក់ទំនងគ្នាដូចម្តេចខ្លះ​ ?

៤. តើអំពើឆន្ទះត្រូវឆ្លងកាត់ប៉ុន្មានដំនាក់ ? ​ចូរពន្យល់ដំនាក់នីមួយៗ ?

៥. ស្ពីណូសាយយល់ថា ឆន្ទះគឺបញ្ញា ។ ចូរវិភាគ ។

៦. កុងឌីយាក់យល់ថា«ឆន្ទះគឺចំនងរឹងចំនងខ្លាំងដាច់ខាត« ចូរវិភាគ ។

៧. តើឆន្ទះនិងចំនងមានលក្ខណៈខុសគ្នាដូចម្តេចខ្លះ ?

៨. តើឆន្ទះ និងកំហំប្រឹងដូចគ្នាឬទេ ? ចូរពន្យល់ ?

៩. សេរីអជ្ញាជាអ្វី ?

១០. តើមានទ្រឹស្តីណាខ្លះ ដែលវិភាគពីប្រភពនៃឆន្ទះ ? តើអ្នកយល់យ៉ាងណាដែរចំពោះបញ្ហានេះ ?

១១. តើឆន្ទះមានទំនាក់ទំនងដូចម្តេចខ្លះ ជាមួយសីលគុណធម៌ ?

១២. ហេតុអ្វីបានជាការបណ្តុះឆន្ទះចាំបាច់ត្រូវផ្អែកលើកត្តាសរីរាង្គ ?

១៣.ហេតុអ្វីបានជាការបណ្តុះឆន្ទះត្រូវផ្អែកលើការបណ្តុះបញ្ញា ?

១៤. តើកត្តាសញ្ចេតនាទាក់ទង នឹងការបណ្តុះឆន្ទះដូចម្តេចខ្លះ ?

១៥ . ​​តើការបណ្តុះឧត្តមគតិសង្គមមានប្រយោជន៍អ្វីខ្លះ ដល់ការបណ្តុះឆន្ទះ ?

ចម្លើយ

១. ឆន្ទះជាកំលាំងចិត្តដែលជំរុញអោយមនុស្សយើងធ្វើសកម្មភាពប្រកបដោយការត្រិះរិះពិចារណា ។

ឆន្ទះ ជាលំនាំចិត្តដែលតំរងទិសសកម្មភាព មនុស្សឆ្ពោះទៅរកសំរេចបំនងមួយជាក់លាក់ដោយជំនះនូវឧបសគ្គនិងការលំបាកទាំងឡាយ ។

ឧទាហរណ៍៖ ការប្តេជ្ញាចិត្តចំរៀនអោយប្រលងជាប់សញ្ញាប័ត្រមធ្យមសិក្សាកំរិត២

គោលបំនងៈប្រលងជាប់សញ្ញាប័ត្រ មធ្យមសិក្សាកំរិត២

សកម្មភាពៈ ខំរៀន

ការលំបាកៈ ទូរឯកសារលក្ខណៈពិបាកយល់នៃមេរៀនតាមមុខវិជ្ជានីមួយៗ ។

២. អំពើឆន្ទះជាអំពើប្រកបដោយបំនង រឺចេតនារម្មណ៍ដែលកើតឡើងពីការណ៍របស់ចិត្ត ។ វាជាអំពើបរកបដោយញាណ ដឹកនាំឆ្ពោះទៅរកសំរេចបំនងមួយជាក់លាក់ហើយដែលមនុស្សតែងធ្វើជំរើស ដោយគតិទុកជាមុននូវមធ្យោបាយរបៀបធ្វើ ។

៣,បំនងគឺជាសេចក្តីប្រាថ្នាមិនជាក់លាក់ ហើយគ្រាន់តែ​ជាសភាពចិត្តដែលមិនទាន់មានសញ្ញាច្បាស់លាស់ក្នុងគំនិត ។ ដូចជាប៉ង់ទិញកង់ ប៉ងធ្វើការរាជការ....

ចំនងគឺជាសេចក្តីប្រាថ្នា ដែលគេចាប់អារម្មណ៍បានច្បាស់លាស់ជាបង្គួរ ពោលគឺស្គាល់គោលបំនងច្បាស់លាស់នៃសេចក្តីប្រាថ្នារបស់ខ្លួន ។ ដូចជាចង់ប្រលជាប់ មធ្យមសិក្សាកំរិត២ត្រូវខិតខំរៀន

ឆន្ទៈជាអំពើកើតឡើង ក្រោយពីបានព្រាងទុកជាស្រេចហើយ ។ វាជាសេចក្តីប្រាថ្នាជាក់លាក់ ។

បំនងនាំអោយមានចំនង ។ បំនងនិងចំនងជំរុញអោកើតមានឆន្ទះ ។ ចំពោះឆន្ទះគឺពុំផ្ទុកនូវតណ្ហាទេ ។ ឯបំនងនិងចំនងជាដំនាក់ពីរដែលមានតណ្ហានៅឡើយ ។ អាចនិយាយថា បំនងនិងចំនងជាសកម្ម​ភាពកញ្ជះតណ្ហាក៏បាន ។ ដូចនេះ ពីបំនងនិងចំនងទៅដល់ឆន្ទះ រឺដល់អំពើឆន្ទះត្រូវឆ្លងកាត់សកម្មភាពគិតពិចារណាច្រើនទៀត ។

៤. តាមវិភាគធម្មតា អំពើឆន្ទះត្រូវឆ្លងកាត់បួនដំណាក់គឺ ៖

បញ្ញ្ញត្តិកម្មៈ ជាដំណាក់ពិនិត្យក្នុងចិត្ត នូវអំពើដែលយើងបំរុងនឹងធ្វើ ។ វាជាដំនាក់កើតសេចក្តីប្រាថ្នា ដែលនាំអោយកើតមានបំនងនិងចំនង ។

ការជជែកផ្គូផ្គង់ៈ ជាដំណាក់ពិនិត្យថ្លឹងថ្លែងប្រៀបធៀបរកហេតុផលដោយពិនិត្យនូវហេតុ មូលហេតុអត្ថគុណអត្ថទោស នៃអំពើដែលយើងបានព្រាងហើយ ។

សេចក្តីសំរេចៈ ជាដំណាក់ធ្វើសេចក្តីសំរេចចិត្ត ថាធ្វើឬមិនធ្វើ ។ នេះជាដំនាក់សំខាន់បំផុតរបស់ឆន្ទះ ។ ខ្វះការសំរេចចិត្ត គឺខ្វះឆន្ទះ ។

ប្រតិបត្តិជាដំនាក់អនុវត្តសេចក្តីសំរេច ។ វាជាដំណាក់សំខាន់ចុងក្រោយរបស់អំពើឆន្ទះ ។ ក្នុងដំណាក់នេះ គេចាប់ប្រតិបត្តិកិច្ចការ ដែលគេបានប្តេជ្ញាដោយប្រើមធ្យោបាយសំរបកិច្ចការ ។ គ្មានដំនាក់ទី៤គឺជាឆន្ទះស្ទើរ ។

៥. តាមស្ពីណូសា « ឆន្ទះគឺបញ្ហា « មានន័យថា ការសំរេចរបស់ឆន្ទះគឺជាលទ្ធផលនៃភាពស្វ័យប្រវត្តិនៃបញ្ញាព្រោះបញ្ញាយើង សំរេចដោយស្វ័យប្រវត្តិនូវអ្វីដែលយើងបានប្រាថ្នា ។ តាមទស្សនៈនេះយើងពុំអាចញែកអោយដាច់ពីគ្នានូវអ្វីជាឆន្ទះ អ្វីជាបញ្ញានោះឡើយ ។ តែបើនិយាយថានៅក្នុងឆន្ទះមានបញ្ញាដែរ រឺឆន្ទះតែងប្រើបញ្ញាខ្លះៗ ដូចជាសមជាង ។ តាទស្សនៈនេះ គន្លឹះរបស់ឆន្ទះគឺឋិតនៅលើដំនាក់ទី១ និងទី២តែប៉ុណ្ណោះ ។ ដូចនេះបើគ្មានដំនាក់ទី៣​និង ទី៤ទេក៏ឆន្ទះពុំអាចកើតមានដែរ ហើយបើនៅត្រឹមដំនាក់ទី១ និងទី២នោះឆន្ទះនឹងក្លាយទៅជាចំណងវិញ ។

៦. តាមលោកកុងឌីយាក់«ឆន្ទះ គឺចំនង« « ឆន្ទះគឺចំនងខ្លាំងដាច់ខាត « ។ ទស្សន

 នេះនាំអោយមានភាពច្របូកច្របល់រវាងឆន្ទះនិងចំនង់ ។ ម៉្យាងទៀត ឆន្ទះមានធម្មជាតិសកម្មនិងស្តែងចេញជាអំពើឯចំនងវិញមានធម្មជាតិអកម្ម ហើយតែងឋិតត្រឹមក្នុងចិត្ត ក្នុងពង្រាងប៉ុណ្ណោះ ។ ដូចនេះទស្សនៈនៅក៏មិនសមដែរ ។

៧. ចំនងគ្រាន់តែជាសេចក្តីប្រាថ្នា មិនមែនជាអំពើទេតែជាការយល់សប្តិរឺបំនន់ ។ ធម្មជាតិចំនងគឺអកម្ម ។ ដូចនេះឆន្ទះខុសពីចំនង ត្រង់ឆន្ទះស្តែងចេញជាអំពើជាការងារជាសកម្មភាព ។ ម៉្យាងទៀតចំនងមានលក្ខណៈច្បាស់លាស់ ។ ចំនងសំរាប់តែអនាគត់ ឆន្ទះសំរាប់អំពើភ្លាមៗ ក្នុងបច្ចុប្បន្នឆន្ទះតែងប្រកបដោយវិចារណញាណចំនងគ្មានវិចារណញាណទេ ។

៨. ឆន្ទះនិងកំហំប្រឹង មានលក្ខណៈមិនដូចគ្នាទេព្រោះឆន្ទះសំដៅលើអំនាចចិត្តដែលសំរេចអោយធ្វើ ឬមិនធ្វើឯកំហំប្រឹងវិញជាសកម្មភាពផ្លូវកាយដែលដឹកនាំដោយកំលាំងចិត្ត ពោលគឹឆន្ទះស្ថិតនៅក្នុងវិស័យផ្លូវចិត្ត ឯកំហំប្រឹងស្ថិតនៅក្នុងវិស័យផ្លូវកាយ ។ ប៉ុន្តែកំហំប្រឹង គ្រាន់តែអាចអោយយើងមើលឃើញ នូវសកម្មភាពរបស់ឆន្ទះតែប៉ុននោះ ។

៩. សេរីអជ្ញា​ក្លាយមកពីពាក្យសេរីផ្សំនិងអាជ្ញា និងអជ្ញាមានន័យថាសេរីភាព ផ្សំនិងអំនាចសំរេចគឺជាអំនាចសំរេចប្រកបដោយសេរីភាពពេញលេញដោយគ្មានការបង្ខិតបង្ខំការរាំង ការជ្រ៊ៀតជ្រែកឬការគាបសង្កត់ណាមួយឡើយ ។

១០. មានទ្រឹស្តីច្រើនខុសៗគ្នាស្តីពីប្រភពនៃឆន្ទះ ។

ទ្រឹស្តី បរមត្ថវិជ្ជាៈ យល់ថាឆន្ទះកើតពីសេរីអជ្ញា ។ ទស្សនៈនេះត្រូវបានពួកចិត្តវិទូ ដែលផ្អែកលើស្យង់បដិសេធចោល ។

ទ្រឹស្តីកំនត់និយមៈ យល់ថាឆន្ទះកើតពីកត្តាសរីរៈបញ្ញាចិត្ត និងសង្គមជាពិសេសវាជាលទ្ធផលនៃការអប់រំ ។ ព្រោះការលអប់រំអាចឆ្នៃ និងឆ្លាក់មនុស្សបានទាំងកាយចិត្ត និងគំនិត ។

ទ្រឹស្តីវាសនានិយមៈ យល់ថាវាសនាជាម្ចាស់នៃអំពើរបស់មនុស្ស ។ ឯលោកប៊ែរសុនយល់ថា គឺសំទុះជីវីតជាម្ចាស់អំពើរបស់មនុស្ស ។ តាមពួកវាសនានិយម និងតាមលោកប៊ែរសុនគឺមនុស្សពុំមានឆន្ទះឡើយ ។ ប្រសិនបើយើងជឿលើវាសនា រឺលើសំទុះជីវីត គឺស្យង់ការអប់រំត្រូវតែគ្មានន័យគ្មានប្រសិទ្ធភាពតទៅទៀតឡើយ ។ យើងអាចជឿថា មានសំទុះជីវីតតែក៏ជឿថា ការ​អប់រំអាចធ្វើអោយយើងមានឆន្ទះក្នុងទង្វើអ្វីមួយៗ ពុំមែនធ្វើអ្វីៗទៅតាមតែសំទុះជីវីតនោះទេ ។

១១. ឆន្ទះ និងសីលគុណធម៌មានទំនាក់ទំនងជិតសិទ្ធិជាមួយគ្នា ព្រោះឆន្ទះជាប្រភពនៃសីលវិជ្ជា ហើយដោយសារឆន្ទះជាប់នឹងលក្ខណៈអំពើនិងអំពើនេះឯងក៏ជាកម្មវត្ថុនៃសីលវិជ្ជា ។ ម៉្យាងទៀតមុននឹងសំរេចថាធ្វើអ្វីមួយ គឺឆន្ទះបានថ្លឹងថ្លែងសីលវិជ្ជាជាមូលដ្ឋានគ្រឹះរួចស្រេចទៅហើយ ។ គ្មានឆន្ទះគឺគ្មានអំពើហើយក៏គ្មានសីលវិជ្ជាដែរ ។ មួយវិញទៀត ឆន្ទះមានតែចំពោះមនុស្សដែលមានសីលវិជ្ជាជាគោលប៉ុណ្ណោះ ។

១២. ការបណ្តុះឆន្ទះចាំបាច់ត្រូវផ្អែកលើកត្តាសរីរាង្គព្រោះថាបើរាងកាយមានសុខភាពល្អ កំលាំងលំមាំមួននោះខួរក្បាលដែលជាគ្រឿងទ្រទ្រង់ឆន្ទះមានលំនឹងហើយស្អាតល្អដែរ ។ តាមធម្មតា មនុស្សមានសុខភាពល្អមានការអប់រំខាងសញ្ចេតនាថ្លៃថ្លាច្រើនជាមនុស្សប្រកបដោយឆន្ទះ ។ បញ្ញានិងឆន្ទះមោះមុតឋិតតែក្នុងរាងកាយមាំមួន និងមានសុខភាពល្អ ។ ដូចនេះការបណ្តុះឆន្ទះចាំបាច់ត្រូវផ្សារភ្ជាប់ការអប់រំកាយ និងអប់រំសុខភាពផង ។

១៣ . ការបណ្តុះឆន្ទះ ត្រូវផ្អែកលើកត្តាបណ្តុះបញ្ញាព្រោះថាដើម្បីមានឆន្ទះល្អ លុះត្រាតែមានបញ្ញាកឈ្លាសវៃ ។ ដោយនៅក្នុងឆន្ទះ ក៏មានកត្តាបញ្ញា ដើម្បីជាពន្លឺជួយអោយឆន្ទះភ្លឺស្វាង និងបានសំរេចកិច្ចការនីមួយៗ ។ ម៉្យាងទៀត បញ្ញាក៏ទាក់ទងនិងការផ្ចង់ស្មារតីដែរ ។ ការផ្ចង់ស្មារតីខ្លាំងឬខ្សោយយូរ ឬឆាប់អាស្រ័យលើសុខភាព ឬកំលាំងរបស់យើងមួយផ្នែកដែរ ។ ដូចនេះកត្តាបញ្ញាត្រូវតាក់ទងនិងកត្តាសរីរាង្គ ដើម្បីអោយឆន្ទះមានសកម្មភាពល្អ ។

១៤. សញ្ចេតនាជាកំលាំងខ្លាំងបំផុត សំរាប់បង្កើតឆន្ទះជាកំលាំងចលករមួយសំខាន់បំផុតក្នុងចំនោមកំលាំងចលករទាំងឡាយរបស់ឆន្ទះ ។ ព្រោះថា បើមានសុខភាពល្អ មានបញ្ញាតែខ្វះសញ្ចេមតនានោះក៏ឆន្ទះពុំអាចកើតមានដែរ ។ ដូចនេះចាំបាច់ត្រូវបណ្តុះសញ្ចេតនាថ្លៃថ្នូរប្រកបដោយគុណសម្បត្តិ ដើម្បីទ្រទ្រង់ឆន្ទះអោយមានលំនឹង ។ ត្រូវព្យាយាមរំលាយគុណវិបត្តិផ្សេងៗដូចជា កង្វះឆន្ទះ សំទុះជំរុញចំនងខ្លាង ព្រោះគុណវិបត្តិទាំងនេះ ជាឧបសគ្គដល់កំនើតឆន្ទះ ។​

១៥. ដោយមនុស្សជាភាវៈសង្គមជាកោសិកាមួយរបស់សង្គមជាផលិតផលរបស់សង្គមដូចនេះ អំពើឆន្ទះត្រូវតែស្រ​បនឹងបទបញ្ជាសង្គម ។ បើពុំនោះទេឆន្ទះនឹងត្រូវកំលាំងសង្គមតែតំរូវ ឬរារាំងមិនអោយឆន្ទះសកលគប្បីបណ្តុះជាប្រចាំនៅក្នុងខ្លួននូវឧត្តមគតិសង្គម រឺឧត្តមគតិមនុស្សជាតិដែលមនុស្សលោកតែងតែខិតខំបណ្តុះបណ្តាលដើម្បីជាផលប្រយោជន៍មនុស្សជាតិ ។ ដូចនេះកត្តាឧត្តមគតិសង្គមជាកត្តាសំខាន់ក្នុងការបណ្តុះនូវសុឆន្ទះ ។



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login