Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំនួរ

១. តើល័ក្ខខ័ណ្ឌសំភារៈរួមមានអ្វីខ្លះ ?

២. តើល័ក្ខខ័ណ្ឌវេទនារួ​មមានអ្វីខ្លះ ?

៣. តើល័ក្ខខ័ណ្ឌសង្គមរួមមានអ្វីខ្លះ ?

៤. តើសីលល័ក្ខខ័ណ្ឌនៃអាពាហ៍ពិពាហ៍មានអ្វីខ្លះ ?

៥. តើអ្នកយល់យ៉ាងណាដែរចំពោះការលែងលះគ្នា ?

ចម្លើយ

១. ក្នុងលក្ខខ័ណ្ឌសំភារៈ គឺជាតំរូវការសាម៉ីខ្លួនប្រុស ស្រីមានសុខភាពល្អនិងគ្រប់គ្រាន់ពេលរៀបការមានរបរចិញ្ចឹមជិវីត រឹមានការងារធ្វើពិតប្រាកដមានធនធានរឺប្រាក់កាសគ្រប់គ្រាន់និងមានទីកន្លែងស្នាក់នៅពិតប្រា​កដនិងសមរម្យ ។ ពិសេសគូស្វាមីភរិយា ត្រូវមានអាយុគ្រប់ការដាច់ខាត ។

២. ល័ក្ខខ័ណ្ឌវេទនាតំរូវអោយសាមីខ្លួនប្រុសស្រីមានស្នេហាបរិសុទ្ធរវាងគ្នាទៅវិញទៅមកជាស្នេហាមួយនិងមួយ គ្មានជាប់ជំពាក់ជំពិននឹងស្នេហាពីមុនមក រឺក្រោយពេលពេលរៀបការ ។  ពិសេសអាពបាហ៍ពិពាហ៍មិនត្រូវទទួលការបង្ខិតបង្ខំណាមួយឡើយ ពោលគឺអាពាហ៍ពិពាហ៍ស្ម័គ្រចិត្ត ព្រមព្រៀងគ្នានិងមានសេរីភាព ។

៣. ល័ក្ខខ័ណ្ឌសង្គមនៃអាពាហ៍ពិពាហ៍គឺទាមទារអោយរៀបចំពិធីជាផ្លូវការមានរដ្ឋអំណាចទទួលស្គាល់ និងរៀបចំពិធីតាមផ្លូវសាសនាផង ។ ប៉ុន្តែល័ក្ខខ័ណ្ឌទាំងពីរនេះអាពាហ៍ពិពាហ៍ផ្លូវការមានលក្ខណៈចាំបាច់ជាង ព្រោះបើពុំនោះទេនឹងក្លាយទៅជាគ្រួសារអនីតិសង្វាស ហើយបើមានកូនកូននោះនឹងក្លាយទៅជាកូនគ្មានខាន់ស្លាទៅអនាគត់ ។

៤. សីលល័ក្ខខ័ណ្ឌនៃអាពាហ៍ពិពាហ៍ទាមទារអោយមានកិច្ចសន្យា រឺស្បថថាពិតជាស្មោះត្រង់នឹងគ្នារក្សាភក្តីភាពចំពោះគ្នារួមសុខទុក្ខជាមួយគ្នាពិសេសចេះយល់អាធ្យាស្រ័យរវាងគ្នា ដូចជាការមិនសេពសន្ទវៈពេលប្រពន្ធមានជំងឺ ឬក្នុងតំណមជាដើម ។

៥. តាមធម្មតា ការលែងលះគ្នាសឹងតែជាហេតុអាក្រក់ជានិច្ចព្រោះប្តីប្រពន្ធទាំងពីរនាក់ សុទ្ធតែភ្លេងសន្យារបស់ខ្លួនដែលនាំផលវិបាកអាក្រក់ដល់កូន ។ ការលែងលះគ្នា អាចផ្តល់នូវអត្ថទោសផ្សេងៗដូចជាបទឧក្រិដ្ឋអត្តឃាតវិកលចរិតជាដើម ។ ប៉ុន្តែវាអាចមានអត្ថគុណដែរ ព្រោះអាចលុបបំបាត់ទុក្ខវេទនានៃការរស់នៅមិនចុះសំរុងគ្នា អពមង្គលក្នុងគ្រួសារ ។ល។

    ទាំងផ្លូវច្បាប់ ទាំងផ្លូវសីលវិជ្ជាក៏ពុំហាមឃាត់ការលែងលះដែរអោយតែការលែងលះនេះសមហេតុផល ឆ្លើយតបនឹងផលប្រយោជន៍នៃភាគីទាំងសងខាងនិង ពុំបំផ្លាញដល់ផលប្រយោជន៍កូនខ្លាំងពេកផង ។



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login