2018-12-19 15:01
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំនួរ
១. តើកូនមានសារៈសំខាន់ដូចម្តេចខ្លះក្នុងគ្រួសារ ?
២. តើការមានកូនច្រើនផ្តល់ផលវិបាកអ្វីខ្លះដល់គ្រួសារ ?
៣. ដូចម្តេចដែលហៅថា ជាតិប្រមាណ ?
៤. តើមុខងារផ្លូវសង្គម និងសីលវិជ្ជារបស់គ្រួសារដូចម្តេចខ្លះ ?
៥. តើការគ្មានកូនមានផលវិបាកអ្វីខ្លះដល់គ្រួសារ ?
ចម្លើយ
១ ផលិតកម្មនុស្សគឺជាភារៈកិច្ចធម្មជាតិនៃគ្រួសារ និងជាកត្តាធានាអត្ថិភាពនិងអភិវឌ្ឍន៍សង្គម ។ គ្រួសារឥតកូនជាគ្រួសារខ្វះលក្ខណៈសម្បត្តិទាំងខាងសំភារៈទាំងខាងសីលវិជ្ជា ។ ធម្មតា កាលណាមានកូនទើបប្តីប្រពន្ធចាប់ភ្ញាក់ខ្លួននឹកឃើញបេសកម្មរបស់ខ្លួន ចំពោះការចិញ្ចឹមតំហែទាំបីបាច់ថែរក្សាកូន ។ កាលណាមានកូនទើបគូស្វាមីភរិយាភ្ញាក់ដឹងខ្លួនថា ខ្លួនជាឪពុកជាម្តាយគេហើយមនោសញ្ចេតនារវាងប្តីប្រពន្ធក៏កាន់តែជ្រាលជ្រៅឡើង ។ ដូចនេះកូនជាចំនងយ៉ាងប្រសើរបំផុតចំពោះប្តីប្រពន្ធនិងជាប្រភពនៃសុភមង្គលគ្រួសារផងដែរ ។
២. បើតាមសីលវិជ្ជា ការមានកូនច្រើនគឺជាកុសលរបស់ប្តីប្រពន្ធជាការពង្រឹងចំនងបាច់រវាងប្តីប្រពន្ធ បំបាច់សញ្ចេតនាអត្តទត្ថបុគ្គបង្កើនការលះបង់ ។ តែជួនកាល ការមានកូនច្រើនបណ្តាលអោយមានវិបត្តិឬជំលោះទាស់ទែងក្នុងគ្រួសារហើយជួនកាលប្តីប្រពន្ធអាចមានការខកចិត្តទៀតផង ជាពិសេសបើកូននោះមិនតាមគន្លងធម៌ឬស្ថានភាពគ្រួសារដុនដាបពេក ។ បើតាមផ្លូវសង្គមគឺនាំអោយប៉ះពាល់ដល់ជីវភាព ។
៣ . ជាតិប្រមាណគឺការត្រួតពិនិត្យនូវស្ថិតិនៃកំនើតររបស់មនុស្សនៅក្នុងរដ្ឋនីមួយៗ ។ ជាតតិប្រមាណជាវិធានការរបស់បញ្ហានយោបាយនិង សេដ្ឋកិច្ច ។ គេត្រូវការចង់ដឹងចំនួនមនុស្សកើត និងស្លាប់ដើម្បីចង់ដឹងតំហយចុះឬល្បើសប្រជាជននិងចង់ដឹងចំនួនពិតប្រាកដរបស់សមាជិកសង្គម ។ របស់គេតាមវ័យយ៉ាងត្រឹមត្រូវបំផុត សំដៅរៀបចំរចនាសម្ព័ន្ធសង្គមអោយសមស្របតាមគោលការណ៍នៃសតវត្ស ។
៤ . ខាងផ្លូវសង្គមគ្រួសារមានមុខងារជាអ្នកជ្រើសរើសនិង រ៉ាប់រងការពារអប់រំសមាជិកថ្មីរបស់សង្គមរហូតមានអាយុជាមនុស្សពេញវ័យ ។ គ្រួសារក៏ជាមជ្ឍមណ្ឌលនៃសកម្មភាពខាងឧស្សាហកម្ម ពាណិជ្ជកម្ម និងសេរីភាពដែរ ។ គ្រួសារជាអ្នកបន្ត ឬបញ្ចូននូវប្រពៃណីសាសនា នយោបាយ និងធានាភាពស់ប់នៃទំលាប់ផ្សេងៗព្រមទាំងកំរិតនៃអារិយធម៌របស់ប្រជាជននីមួយៗផង ។
ខាងផ្លូវសីលវិជ្ជា គ្រួសារ មានមុខងារកសាងអត្តចរិតបុគ្គលលក្ខណៈរបស់មនុស្សអោយប្រកបដោយគុណធម៌ជាអ្នកផ្តត់ផ្តង់នូវការអប់រំដំបូងបង្អស់ដល់មនុស្សអោយមានទំលាប់ល្អជានិងដែលល្អបំផុតសំរាប់បណ្តុះសីលអំពើ ។
៥. គោលបំនងធំបំផុតនៃធម្មជាតិគ្រួសារ គឺការមានកូន ។ គ្រួសារដែលគ្មានកូនគឺពិតជាមិនបានបំពេញករណីកិច្ចរបស់ខ្លួនចំពោះមនុស្សជាតិផង និងចំពោះសង្គមផងព្រោះមនុស្សជាតិត្រូវការការបន្តនូេះជាតិពូជ ។ ឯសង្គមក៏ត្រូវការសមាជិកថ្មីដើម្បីជំនួសសមាជិកចាស់ដែលស្លាប់ទៅហើយដែរ។ បើមានតែមនុស្សស្លាប់ឥតមានមនុស្សកើត សង្គមជាតិនឹងត្រូវវិនាសអស់ពីលើពីភពលោកយើងនេះ ។
ម៉្យាងទៀតគ្រួសារគ្មានកូន គឺជាគ្រួសារសោះកក្រោះជាគ្រួសារឥតន័យព្រោះគ្មានអ្នកស្នង និងគ្មានអ្នកថែរក្សាប្តីប្រពន្ធពេលចាស់ជរា ។
ប៉ុន្តែក្នុងករណីខ្លះ ដូចជាករណីសុខភាពម្តាយមិនអនុគ្រោះការគ្មានកូនគឺជាប្រការមួយប្រសើរសំរាប់គ្រួសារទៅវិញ ។