នីតិវិធីដោះស្រាយវិវាទ មុខងារសាធារណៈមានដំណើរការដូចជាតទៅ ៖
- ក្រោយពីទទួលពាក្យបណ្ដឹងពីមន្រ្ដីរាជការគណៈកម្មាធិការ ត្រូវធ្វើលិខិតអញ្ជើញសាមីខ្លួននិងតំណាងក្រសួង ស្ថាប័ន ពាក់ព័ន្ធមកផ្ដល់ព័ត៌មានឯកសារ ភស្ដុតាង និងសាក្សីជូន គណៈកម្មាធិការ ។ ការកសាងសួរព័ត៌មានបន្ថែមត្រូវធ្វើឡើង មួយភាគីម្ដងៗ ដាច់ដោយឡែកពីគ្នា ។
- ករណីដើមបណ្ដឹង ឬ តំណាងមិនព្រមផ្ដល់ព័ត៌មានបន្ថែមជូនគណៈកម្មាធិការតាមការកោះអញ្ជើញបីដង ត្រូវចាត់ទុកថា បានបោះបង់ចោលពាក្យបណ្ដឹងខ្លួន ។
- បន្ទាប់ពីបានទទួល ព័ត៌មានសព្វគ្រប់ហើយ គណៈកម្មាធិការ ត្រូវអញ្ជើញភាគីទាំងសងខាងចូលរួមប្រជុំមួយគ្នាដើម្បីសម្រុះសម្រួល ។ ដើមបណ្ដឹងអាចមានតំណាងការពារខ្លួន ហើយតំណាងនេះត្រូវតែជាមន្រ្តីរាជការធ្វើការជាមួយគ្នា ។
- ករណីភាគីទាំងសងខាងមិនឯកភាពគ្នា គណៈកម្មាធិការត្រូវសរុបធ្វើសេចក្ដីសន្និដ្នាន លើកយោបលដាក់ជូននាយករដ្ឋមន្ដ្រី សម្រេច និងចម្លងជូនស្ថាប័ន ពាក់ព័ន្ធដើម្បីជូនជ្រាប ។
ចំណាំ ៖ បើករណីចោទប្រកាន់តាមផ្លូវតុលាការ ៖
- ក្នុងករណីមន្ដ្រីរាជការណាម្នាក់បានប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌ ហើយត្រូវបានព្រះរាជអាជ្ញាសម្រេច ធ្វើការចោទប្រកាន់ ព្រះរាជអាជ្ញាត្រូវបានជូនដំណឹង អំពើការចោទប្រកាន់នោះ ទៅប្រធានស្ថាប័នសាមីក្នុង រយៈពេល ៧២ ម៉ោងយ៉ាងយូរ ។
- បើមានការចាប់ខ្លួន ឬ ការឃាត់ខ្លួន ឬ ការឃុំខ្លួនជាបណ្ដោះអាសន្ន លើមន្ដ្រីរាជការណាមួយនោះព្រះរាជការអាជ្ញា ឬ នៅក្រមមានសមត្ថភាពត្រូវរាយការណ៍ដែលបទល្មើសនោះកើតមានក្នុងក្របខណ្ឌនៃការបំពេញការងារសាធារណៈរដ្ឋត្រូវការពារមន្ដ្រីរាជការនោះតាមផ្លូវច្បាប់ ។