និមិត្តសញ្ញា ៖ ក្លាយមកពីពាក្យ ៖
- និមិត្ត = ហេតុជាគ្រឿងកំណត់
- សញ្ញា = ធម្មជាតិជាគ្រឿងចាំបាន ។ ដូចនេះ និមិត្តសញ្ញាជាសញ្ញាឬជាគ្រឿងសន្មតដែលនាំអោយគេចងចាំបាន សំរាប់តំនាងអ្វីមួយ ។ និមិត្តសញ្ញារបស់រដ្ឋនីមួយៗមាន ៖
- ទង់ជាតិ
- ភ្លេងជាតិ
- សញ្ញាជាតិ ។
សញ្ញាជាតិ ៖ របស់ខ្មែរយើង គឺព្រះសង្ហារ (ត្រាផែនដី) ដែលមានអត្ថន័យដូចខាងក្រោមនេះ ៖
- ពន្លឺឆព្វណ្ណរង្សីនៅលើតំនាងអោយអរិយធម៌ខ្មែរ
- ស្វេតច្ឆត្រទាំងពីរតំនាងអោយព្រះមហាក្សត្រ និងមហាក្សត្រត្រិយានីជាអ្នករក្សាប្រជារាស្រ្ត
- ព្រះខ័ននៅខាងក្រោមកុដរាជ្យជានិមិត្តរូបនៃអំនាច និងយុត្តិធម៌
- រាជសីហ៍ទាំងពីរ ជានិមិត្តរូបនៃកំលាំងទ័ពរបស់ប្រជារាស្រ្តខ្មែរ នៅជុំវិញព្រះរាជបល្លង្ក
- ពាក្យថា “ព្រះចៅក្រុងកម្ពុជា” តំនាងអោយអធិបតីភាពនៃព្រះរាជាណាចក្រកម្ពុជា ។