Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


ស្ថាប័ននីមួយៗរៀបចំបង្កើតឡើងដូចតទៅ ៖

  • រដ្ឋសភា ៖ រៀបចំបង្កើតដោយការបោះឆ្នោតសាកលតាមប្រព័ន្ធតំនាងសមាមាត្រ និងតាមបញ្ជីគណបក្សមានសមាជិកយ៉ាងតិច ១២០ រូប (បច្ចុប្បន្ន ១២២រូប) ជ្រើសពីក្នុងចំនោមបេក្ខជន អាយុ ២៥ យ៉ាងតិច​ មានសញ្ជាតិខ្មែរពីកំនើត និងមានឈ្មោះក្នុងបញ្ជីគណបក្ស ។ រដ្ឋសភាមាននីតិកាល ៥ឆ្នាំ និងផុតកំណត់ នៅពេលដែលរដ្ឋសភាថ្មីចូលកាន់តំនែង ។
  • ព្រឹទ្ធសភា ៖ មានសមាជិកស្មើនិងពាក់កណ្តាលនៃសមាជិករដ្ឋសភា យ៉ាងតិច ៦០នាក់ (បច្ចុប្បន្ន៦១នាក់) ។ ក្នុងចំនោមសមាជិកព្រឹទ្ធសភាទាំងអស់មានសមាជិក២រូបដែលជ្រើសរើសដោយព្រះមហាក្សត្រ២រូបទៀតជ្រើសតាំងដោយរដ្ឋសភានិងសមាជិកដទៃទៀតជ្រើសតាំងដោយការបោះឆ្នោតអសាកល ។ សមាជិកព្រឹទ្ធសភាមានអាយុយ៉ាងតិច៤០ឆ្នាំ មានសញ្ជាតិខ្មែរពីកំនើត ។ ព្រឹទ្ធសភាមានអាណត្តិ៦ឆ្នាំ និងផុតកំណត់ នៅពេលព្រឹទ្ធសភាថ្មីចូលកាន់តំនែង ។
  • រាជរដ្ឋាភិបាល ៖ តាមសំនើពីរដ្ឋសភា ព្រះមហាក្សត្រទ្រង់ចាត់តាំង វរជនមួយរូប ក្នុងចំនោមតំនាងរាស្រ្តនៃគណបក្សឈ្នះឆ្នោត អោយបង្កើតរដ្ឋាភិបាល ។ វរជនរូបនេះនាំសហការីដែលជាតំនាងរាស្រ្តឬជាសមាជិកគណបក្សតំនាងនៅក្នុងរដ្ឋសភា ដែលផ្គូផ្គងអោយកាន់តំនាងផ្សេងៗ ក្នុងរាជរដ្ឋាភិបាល ទៅសុំសេចក្តីទុកចិត្តពីរដ្ឋសភា ។ ក្រោយពីរដ្ឋសភាបោះឆ្នោតទុកចិត្តហើយ ព្រះមហាក្សត្រទ្រង់ចេញរាជក្រឹត្រតែងតាំង គណៈរដ្ឋមន្រ្តីទាំងមូល ។ បន្ទាប់មកគណៈរដ្ឋមន្រ្តីធ្វើសច្ចាប្រណិធាន ដើម្បីចូលកាន់តំនែង ។
  • សាលាជំរះក្តី ៖ តាមសំនើរបស់ឧត្តមក្រុមប្រឹក្សាចៅក្រមព្រះមហាក្សត្រទ្រង់ចេញព្រះរាជក្រឹត្យតែងតាំងចៅក្រមនិងព្រះរាជអាជ្ញាអមសាលាជំរះក្តីដែលមានរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ទទួលបន្ទុកព្រាង ព្រះរាជក្រឹត្យនោះ ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login