2019-01-02 17:22
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
បទចំរៀងគោរពទង់ព្រះពុទ្ធសាសនា មានពីរគឺ ៖
+ បទទី១ ៖ បទសូត្រលើកទង់ព្រះពុទ្ធសាសនា
១. សូមមើលទង់ជ័យឆព្វណ្ណរង្សី ដែលមានរស្មើភ្លឺស្រស់ល្អ
ខៀវលឿងក្រហមព្រមទាំងពណ៌ស ហង្សបាទនិងពណ៌ដ៏ភ្លឺផ្លេក
២. ប្រទេសតូចធំបានស្ម័គ្រស្មាគម ជំនុំគ្នាច្រើនអនេក
ព្រមយករស្មីព្រះពុទ្ធគួរត្រេក ប្រសើរពន់ពេកក្រៃកន្លង
៣. ធ្វើជាសញ្ញាទង់ជ័យសាសនា នៃសម្ពុទ្ធធំចម្បង
ចូរយើងរាល់គ្នាយកចិត្តចាំចង នឹកដល់ព្រះអង្គជាអម្ចាស់
៤. ទោះជាតិផ្សេងគ្នាក៏ត្រូវដឹងថា សុទ្ធសឹងតែជាពុទ្ធសាសន៍
ត្រូវមានសាមគ្គីទាំងក្មេងទាំងចាស់ ប្រឹងប្រែងអោយណាស់គ្រប់ៗគ្នា
៥. សូមសាសនាពុទ្ធថ្កុំថ្កើនខ្ពស់បំផុត រុងរឿងវិសុទ្ធថ្លៃថ្លាហើយមាន
ជ័យជោគផ្សាយពេញលោកា ដោយជនជ្រះថ្លារាប់ច្រើនលាន
៦. មានចិត្តស្នេហាគោរពបូជា ចំពោះព្រះធម៌ដ៏កល្យាណ
ទាំងមនុស្សទេព្តាស្នេហាគ្រប់ប្រាណ ប្រាថ្នាចង់បានសេចក្តីសុខ
៧. យើងខេមរជាតិនាំគ្នាខ្មីឃ្មាត កាន់ធម៌នឹងបានផុតទុក្ខ
រួបរួមសាមគ្គីពីនេះទៅមុខ ទើបនឹងបានសុខក្សេមសាន្តត្រាណ
៨. ព្រមព្រៀងប្រព្រឹត្តកាន់ធម៌សុចរិត ឆ្ពោះទៅកាន់ឋាននិញ្វន
ជាទីផុតទុក្ខបានសុខក្សេមក្សាន្ត ជាតិយើងនឹងបានសោយសុខា ។
+ បទទី២ ៖ បទសូត្រដាក់ទង់ព្រះពុទ្ធសាសនា
១. ក្រុមយើងអ្នកកាន់សាសនា ត្រូវដឹងច្បាស់ថាព្រះពុទ្ធជិនស្រី
ទ្រង់់មានឆព្វណ្ណរង្សី គឺព្រះរស្មីទាំងប្រាំមួយពណ៌ ។
២. ផ្សាយចេញពីព្រះកាយទ្រង់ រុងរឿងឫទ្ធិរុងប្រសើរបវរ
ឆ្វៀលឆ្វាត់កាយឆើតឆាយល្អ ទាំងប្រាំមួយពណ៌ស្រស់ល្អសោភា ។
៣. កំណើតនៃព្រះរស្មី កើតដោយបារមីនៃព្រះភគវា
ធ្វើទានឥតមានរុញរា កាលដែលនៅជាព្រះពោធិសត្វ ។
៤. រស្មីពណ៌ខៀវនោះណា កាលឆ្វៀលនេត្រាទ្រង់ដោយចិត្តកាត់
ធ្វើទានដល់ឥន្ទព្រាហ្មណ៌ពិត កាលនៅជាក្សត្រនាមស្រីពិរាស្រ្ត ។
៥. រស្មីពណ៍លឿនភ្លឺថ្លា កាលដែលទ្រង់អារសាច់ផែធ្វើមាស
បិទពុទ្ធរូបភ្លឹឳកាស ព្រះឥន្ទជាងមាសទ្រង់វ័យបណ្ឌិត ។
៦. រស្មីក្រហមនោះណា កាលដែលមាតារស់ខាំស្លាប់ពិត
បទុមស៊ូប្តូរជីវិត កាត់បេះដូងបិទធ្វើថ្នាំមាតា ។
៧. រស្មីពណ៌សសុទ្ធសាធ កាលដែលព្រះបាទវេស្សន្តរក្សត្រា
អោយទានដំរីសសោភា ដល់ព្រាហ្មណ៍ប្រាថ្នាយកពោធិញ្ញាណ ។
៨. រស្មីពណ៌ដូចជើងហ្សង កាលមាតាទ្រង់យកចាប់យកបាន
វិជ្ជាធរអារសាច់ខ្លួនប្រាណ អោយយក្សសាមាន្យស៊ូប្តូរជីវិត ។
៩. រស្មីភ្លឺផេកពណ្ណរាយ កាលជាទន្សាយឈឈ្មោះសោម បណ្ឌិត
អោយទានសាច់ឈាមជីវិត ដល់ឥន្ទព្រាហ្មណ៌ពិតថាអត់អាហារ ។
១០. រស្មីខៀវ ,លឿន,ក្រហម សហ្សងបាទនិងពណ៌ភ្លឺផ្លេកអស្ចារ្យ
ត្រូវជាប្រាំមួយប្រការ ក្មេងចាស់កុមារចងចាំទុកអើយ ។