ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
មុខងារសាសនានៅក្នុងសង្គមដូចជា ៖ សាសនាជាភ្ជាក់ងារដ៏មានឥទ្ធិពលនសត្រួតពិនិត្យសង្គម ហើយបានបំពេញមុខងារសំខាន់មួយចំនួនដូចខាងក្រោម ៖
១. សេវាកម្មសង្គមតាមរយៈសាសនា សាសនាបញ្ញាក់ នូវទំនោរសញ្ចត់់នារបស់មនុស្សនៅក្នុងសង្គម ។ ការរកឃើញវត្តមានមានអាទិទេពនៅគ្រប់សង្គមមនុស្សទាំងអស់ ដោយសារតែមនុស្សម្នាក់ៗតែងតែធ្វើការបូជា ចំពោះវត្ថុសក្ដិសិទ្ធដើម្បីសេចក្ដីសុខរបស់គេដើម្បីបំពេញបំណងនៃអំណាចអាទិទេពដែលជាមរតកររបស់សង្គម ។ អ្នកដែលមានទុកព្រួយជាច្រើនដូចជា អ្នករបួល កើតខ្លុងត្រូវបាន បង្ហាញតាមរយៈទម្រង់នៃទុក្ខព្រួយហេតុនេះហើយបានជាមនុស្សធ្វើទានទៅកាន់អ្នកទាំងនោះនិងនៅកាន់អ្នកក្រដើម្បីទទួលនូវបុរមសុខ ។ សេចក្ដីស្រលាញ់ និងការធ្វើទានត្រូវចាត់ទុកជាមានសារៈសំខាន់នៅក្នុងសាសនាទាំងឡាយ ។ ព្រះគ្រឹស្ដធ្វើទានចំពោះអ្នកក្រ នៅក្នុងជីវិតព្រះអង្គបានទូន្មានកុំឪ្យធ្វើអំពើបាបត្រូវមានមេត្តា ករុណា និងឧបេខា ។ ដុចជា នៅក្នុងសាសនា នៃពួកកុលសម័្ពន្ធមនុស្សដែលមានតូតិម ដូចគ្នាបានធ្វើការរៀបចំនូវគ្រឿងសក្ការៈដូចគ្នាដែលធ្វើឪ្យមានការជុំរុញនូវអារម្មណ៍ដូចគ្នាក្នុងចំណោមពួកគេ ។ ចំណុចនេះជួយឪ្យមានការទ្រទ្រង់ាសេ្ថរភាព នៃរបៀបរៀបរយសង្គម ។ សាសនាជានិច្ចជាកាលបង្កើតនូវអត្ថន័យដែលចងភ្ជាប់ជាមួយសង្គម ។
២. សាសនានិងការអប់រំ សាសនាក៏បបានបំរើផងដែរតាមរយៈការអប់រំ ។ នៅក្នុងប្រទេសជាច្រើនលើពិភពលោករីករសាយនៃការអប់រំបានដើរតួនាទីសំខាន់តាមរយៈសកម្មភាពនិងយុទ្ធនាការនៃស្ថាប័នសាសនា អ្នកថែរក្សាព្រះវិហារគ្រឹះសាសនា ព្រះវិហារមូស្លីម ប្រាសាទ និងទីវត្ដអារាមត្រូវបានចងភ្ជាប់ជាមួយនិងការពង្រីកវិស័យអប់រំ ។ សាសនាក៏លើកទឹកចិត្តផងដែរ ចំពោះការអប់រំថ្នាក់ខ្ពស់ ។ មនុស្សនៅតាមសហគមន៍ផ្សេងៗ ធ្វើការប្រឹងប្រែងដើម្បីពង្រីកការអប់រំក្នុងចំណោមសមាជិកនៃសហគមន៍របស់គេ ។
៣. សាសនា និងក្ដីមេត្តាៈ នៅក្នុងសង្គមមានកាព្យាបាលតាមរយៈទំនៀមទម្លាប់ប្រពៃណី ក្នុងនាមនៃសាសនាបុព្វហេតុនៃការព្យាបាលប្រភេទនេះ គឺមនុស្សដែលកាន់សាសនាជាប់ជួនជាអ្នកជួយព្យាបាលជំងឺដែលជាផ្នែកនៃសក្ការៈបូជា ។ ផ្នែកសំខាន់នៃជីវភាពប្រចាំថ្ងៃនៃការទទួលបរិសុខសេវាកម្មសង្គម ។
៤. សាសនា និងការធ្វើទេយ្យទាន សាសនាមានការទាក់ទងទៅ និងការធ្វើទេយ្យទានសាសនាសំខាន់ៗ នៅលើពិភពលោកដូចជាគ្រិស្ដសាសនា ព្រះពុទ្ធសាសនា និងម៉ូស្លីម បានទទួលនូវសារៈសំខាន់និងតម្លៃនៃការធ្វើទេយ្យទាន ។ នៅក្នុងសាសនាម៉ូស្លីមស្ថាប័នសាសនាផ្ដល់ការបរិចាកទេយ្យទានពីរចំណែកខ្លះ នៃប្រាក់ចំណូករបស់ខ្លួនគោលបំណងដើម្បីជួយអ្នកក្រីក្រក្នុងសង្គម ។ ចំណុចនេះក៏ជួយការពារផងដែរនូវវិសមភាព នៅក្នុងសង្គមនិងទ្រទ្រង់ភាពរស់រាន ។ ដូចជានៅក្នុងសាសនាព្រះពុទ្ធការធ្វើទេយ្យទានដល់អ្នកក្រីក្រគឺ ជាការជួយទៅដល់សង្គម ។ មនុស្សភាគច្រើនច្រើនធ្វើទេយ្យទានក្នុងនាមសាសនា ។
៥. សាសនា និងជីដូចជីតា សាសនាទាំងអស់បញ្ជាក់ទៅលើសារៈសំខាន់នៃភាពសាកសិទ្ធិ និងជីដូនជីតា ។ ពិធីបុណ្យរបស់សាសនា ទាំងអស់ច្រើនប្រារព្ធឡើងដើម្បីរំលឹងគុណដល់ព្រះ ឬជីដូនរបស់គេដែលបានចែកឋានទៅហើយ និងបួងសួងឪ្យជីដូនជីតា របស់គេជួយឪ្យបានសុខ និងរកស៊ីមានបានដើម្បីបន្ដនិរន្ដភាព វង្សត្រកូលរបស់គេបន្ដទៅទៀត ។ កាលពិធិបុណ្យទាំងនេះដើម្បីបំពេញមុខងារសង្គមផងដែរពួកគេមានទុក្ខព្រួយ និងការសប្បាយជាមួយគ្នា ។
៦. សាសនានិងអហឹង្សា អ្នកបង្កើតសាសនាសំខាន់ៗលើពិភពលោក បានទូន្មានឪ្យនូវសេចក្ដីស្រលាញ់និងអហឹង្សា ។ យេស៊ូនិងព្រះពុទ្ធបានអនុវត្តន៍នូវអំពើអហឹង្សា ។ ដែលជាអាទិទេពដ៏ខ្ពងខ្ពស់បំផុតមហាម៉េត្រទទួលរងការឈឺចាប់ជាច្រើនពីភាពគ្មានមេត្តា ។ ដូច្នោះហើយបានជាព្រះយ៉េស៊ូ និងព្រះពុទ្ធអនុវត្តន៍ នូវគោលការណ៍សច្ចៈភាពនឹងអហឹង្សា ។ សាសនាក៏ជំរុញផងដែរនូវអត្ថន័យ នៃពិភពលោកជាបងជាប្អូន ហើយអត្ថន័យនេះមានន័យថាមនុស្សទាំងអស់បង្កើតឡើងដោយអាទិទេពហើយការ គោរពបូជាចំពោះអាទិទេពមានទម្រង់ និងឈ្មោះផ្សេងៗគ្នា ។ ដូច្នោះសាសនាបង្កើតនូវអត្ថន័យពិភពលោកគឹជាគ្រួសារតែមួយ ។ គ្រិស្ដ ព្រះពុទ្ធ និងមហាម៉េត្រមិនបានចាប់អារម្មណ៍ទៅលើសាសនាដែលមានលក្ខណៈអគិតឡើយក៏ប៉ុន្ដែការប្រៀនប្រដៅថាគីជាបងប្អូន ។ សាសនាបង្រៀននូវមេរៀននិងភាពសក្ដិសិទ្ធបម្រើសេវាកម្មបំបាច់ចោរនូវអត្មានិយម និងទំនោរទៅរកភាពនិយម ។