របៀបចារអក្សរលើស្លឹករឹត ៖
គេត្រូវយកស្លឹករឹតមួយសន្លឹកម្តង ទៅដាក់លើឈើទ្រនាប់រួចបញ្ចូលទៅក្នុងស្នាប់ដៃ ។ គេយកស្លឹករឹតដែលភ្ជាប់នឹងស្នាប់ដៃទៅដាក់លើបាត់ដៃខាងឆ្វេងដែលគងលើជង្គង់ បញ្ឈរ រួចកាន់ទៅដាក់លើបាតដៃចារនៅដៃខាងស្តាំ ដាក់សង្កត់លើដៃខាងឆ្វេង ទើបចាប់ផ្តើមចារ ។ សារៈសំខាន់នៃគម្ពីរស្លឹករឹតនៅលើ ៖
- ខ្លឹមសារ ៖ ពីព្រោះក្នុងគម្ពីរនេះបុព្វបុសយើងបានចំលងរឺកត់ត្រាទុកក្បួរច្បាប់ទាំងឡាយដែលលោកបានឃើញដើម្បីបន្សល់ទុកអោយកូនខ្មែរជំនាន់ក្រោយ ។
- របៀបធ្វើគម្ពីរ ៖ ព្រោះបើគ្មានគម្ពីរនេះទេរបស់បុព្វបុរសខ្មែរយើងពុំអាចរក្សាទុករហូតដល់សព្វថ្ងៃនេះឡើយ ។ ម្យ៉ាងទៀត បើមិនយល់ពីរបៀបធ្វើនេះទេ គម្ពីរស្លឹករឹតនេះ ក៏ពុំអាចល្អប្រសើរដែរ ។ ជាពិសេសរបៀបធ្វើគម្ពីរនេះឆ្លុះអោយឃើញពីទេពកោសល្យដ៏ខ្ពង់ខ្ពស់របស់បុព្វបុរសយើងក្នុងការបង្កើតថ្មីនូវអ្វីដែលពួកគាត់រកមិនឃើញ ។