លោក រីម គីន “ ១៩១១ដល់១៩៥៩” ជីវប្រវត្តិ ៖
- កើតពីគ.ស ១៩១១ នៅសង្កាត់លេខ ក្រុងភ្នំពេញ មាតានាម រសា បិតានាម គីន ធ្វើនាយត្រួតការសាធារណការ ។
- ចូលរៀនដំបូងនៅវត្តស្វាយដង្គុំ ចេះអក្សរ មើលសាស្រ្តបានសព្វគ្រប់ ទើបទៅចូលរៀននៅសាលា ឌូដារត៍ដឺឡាគ្រេ ។
- ១៩២៩ បានចូលរៀន វិជ្ជាគរុកោសល្យ ចេញធ្វើគ្រូជាដំបូង ផ្លាស់ទៅខេត្តបាត់ដំបង ។
- ១៩៣៣ បានផ្លាស់មកភ្នំពេញវិញ ជាអនុរក្សនៅវិទ្យាល័យស៊ីសុវត្ថិ ។
- ១៩៤៧ ជាសាស្រ្តចារ្យភាសាខ្មែរ នៅសាលាគរុវិជ្ជា ។
- ១៩៥៥ដល់៥៦ ជាប់ឆ្នោតជាប្រធានសមាគមអ្នកនិពន្ធខ្មែរ ។
- បានសរសេរ រឿងប្រលោមលោក សៀវភៅសិក្សាកំណាព្យ និងរឿងខ្លីៗ បោះពុម្ពហើយខ្លះ ពុំទាន់បោះខ្លះរួម ទាំងអស់មាន៣៤ឈ្មោះ ។
- ទទួលអនិច្ចកម្ម នៅថ្ងៃ ២៧ មករា ១៩៥៩ ដោយរោគ រលាកខួរ ។
ស្នាដៃ ៖
- រឿង សូផាត (បោះពុម្ពឆ្នាំ ១៩៣៨)
- រឿង ចិត្តចងចាំ (បោះពុម្ពឆ្នាំ ១៩៤៨)
- រឿងស្រ្តីកំព្រា (បោះពុម្ពឆ្នាំ ១៩៥១)
- រឿង មើលព្រះចន្ទ្រា (បោះពុម្ពឆ្នាំ ១៩៥២)
- រឿងនាង សុមាភាវី (បោះពុម្ពឆ្នាំ ១៩៥២)
- រឿងនាងរតននារី (ពាក្យកាព្យ ១៩៥៤)
- រឿង ពលវង្សា (បោះពុម្ពឆ្នាំ ១៩៥៣)
- រឿង ឈាមរកឈាម (បោះពុម្ពឆ្នាំ ១៩៥៥)
- រឿងមើលពន្យល់ (បោះពុម្ពឆ្នាំ ១៩៥៧) ។