ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
យើងត្រូវសួរ សង្កេត និងស្វែងយល់ឱ្យច្បាស់ និងត្រូវចេះបកស្រាយតាមទស្សនៈតក្កវិទ្យា ឱ្យបានត្រឹមត្រូវ ពិត នូវអាការៈនេះ។ អាការៈនេះច្រើនតែមកពីមានការភ័យព្រួយខ្លាំង ដែលមិនអាចម្ចាស់ការលើបាន។ សាមីខ្លួនអ្នកជំងឺ មានការពិបាក និងកង្វល់យ៉ាងខ្លាំង ក្នុងការទប់អារម្មណ៍របស់ខ្លួនឱ្យបាននឹងនរ។ ផ្អែកលើអាការៈបែបនេះ វាជាជំងឺផ្លូវចិត្តមួយចំនួន ដូចជា ថប់ អារម្មណ៍ ភ័យខ្លាច ចាញ់ច្រាប បាក់ស្បាត វិកលចរិតរ៉ាំរ៉ៃ ធ្លាក់ទឹក ចិត្តដែលមានរោគសញ្ញាថប់អារម្មណ៍លាយជាមួយ៘ ពេល កើតជំងឺហើយយើងមិនអាចបង្ការបានទេ។ វិធីបង្ការត្រូវធ្វើដូច ករណីសំណួរខាងលើ។ ការព្យាបាលត្រូវធ្វើដោយវេជ្ជបណ្ឌិតឯកទេស វិកលវិទ្យា ដោយប្រើឱសថ ប្រើការព្យាបាលដោយចិត្តសាស្ត្រ (ព្យាបាលដោយនិយាយ) និងអន្តរាគមន៍ជាច្រើនផ្សេងទៀត ទៅតាម មូលហេតុ និងស្ថានភាពដែលត្រូវប្រឈម។