2019-01-28 16:30
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
ក្នុងរដូវប្រាំងរវាងខែវិច្ឆិកា ដល់ខែមករាបែរជាមានភ្លៀងធ្លាក់ហៅថា “ភ្លៀងកក់ខែ” ។ បាតុភូតនេះបណ្តាលមកពីព្រះអាទិត្យនៅអឌ្ឍគោលខាងត្បូង គឺត្រូពិចខាងត្បូង ពេលនោះព្រំខ្យល់ប៉ូលខាងជើងក៏បានធ្វើដំណើរមកខាងត្បូងដែរប៉ុន្តែវាមិនអាចឆ្លងផុតពីភ្នំនៃប្រទេសវៀតណាម ភាគកណ្តាលបានឡើយ ហើយក៏បង្អុរភ្លៀងនៅទីនោះទៅ ។ ចំណែកទឹកភ្លៀងនៅសល់ខ្លះ ក៏បានបក់មកដល់ប្រទេសយើង ដោយសារឥទ្ធិពលខ្យល់ជំនោរមកពីសមុទ្រចិនរុញច្រាន ។ ដូចនេះហើយទើបប្រទេសយើងក្នុងរវាងខែវិចច្ឆិកា និងខែមករាមានភ្លៀងធ្លាក់ ដែលគេហៅថា “ភ្លៀងកក់ខែ” ។