បច្ចុប្បន្នរាជារដ្ឋាភិបាល និងកំពុងអនុវត្តនូវគោលការណ៍សំខាន់ៗដើម្បីគ្រប់គ្រងគោលនយោបាយជាយុទ្ធសាស្រ្ដសេដ្ឋកិច្ចនៃព្រះរាជណាចក្រកម្ពុជាដោយទាំងព្រមនូវប្រព័ន្ធសេដ្ឋកិច្ចតាមគោលនយោបាយដូចខាងក្រោម ៖
ក. សេដ្ឋកិច្ចប្រពៃណី
- អនុវត្តសាស្រ្ដតាមពាក្យស្លោក “ ភូមិមួយផលិតផលមួយ “ ឬ “ ភូមិខ្ញុំផលិតផលខ្ញុំ “ ។
- លើកម្ពស់សេដ្ឋកិច្ចគ្រួសារ និងសមត្ថភាពក្នងការផលិត
- អភិវឌ្ឍន៍សេដ្ឋកិច្ចផ្ទាល់ខ្លួន ដើម្បីក្លាយខ្លួនឈានទៅសប្រព័ន្ធសេដ្ឋកិច្ចផលិតទំនិញនាំចេញ ។
- រដ្ឋាភិបាលជួបស្វែងរកទីផ្សារឪ្យប្រទេសលក់ផលិតផល
- បង្កឪកាស និងផ្តល់លទ្ធភាពជូនប្រជារាស្រ្ដក្នុងមុខផលិតកម្មទំនិញតាមរយៈការបំពាក់បំប៉នបច្ចេកទេសជំនាញផលិតដូចការផ្តល់ពូជ ជីនិងវត្ថុធាតុដើម ។ ល ។
ខ. សេដ្ឋកិច្ចរដ្ឋ
- រាជរដ្ឋាភិបាលបាន និងកំពុងបង្កើនរបបស្វ័យាភិបាលសេដ្ឋកិច្ចតាមរយៈគោលការណ៍យុទ្ធសាស្រ្ដចតុកោណ ។
- ពង្រឹងអភិបាលកិច្ចល្អ និងបង្កើនសមត្ថភាពគ្រប់គ្រង
- កែលម្អបច្ចេទេសផលិត បំពាក់បច្ចេតវិទ្យាទំនើប ក្នុងសហគ្រាសរដ្ឋ
- ពង្រីកទីផ្សារក្នុងស្រុក ទីផ្សារគុណភាពទំនិញរបស់រដ្ឋ ដើម្បីប្រកូតប្រជែងជាមួយនឹងឯកជនថែមទៀត ។
គ. សេដ្ឋកិច្ចទីផ្សារ
- រាជរដ្ឋាភិបាលបើកទូលាយឪ្យមានសិទ្ធិឯកជន មធ្យោបាយផលិតកម្ម
- បើកទូលាយដល់វិនិយោគិនក្នុងស្រុក និងបរទេសឪ្យចូលមកបណ្ដាក់ទុនរកស៊ីជាសហគ្រាស ឬ ជាក្រុមហ៊ុន...។
- បង្កើតទីផ្សារពលកម្ម ផលិតផទំនិញ សំដៅកាត់បន្ថយភាពក្រីក្រ និងនិកម្មភាព ឬ គ្រោះបាត់អាជីព
- បើកទូលាយដល់ចរាចរណ៍ចែកចាយទំនិញដើម្បីបំពេញនូវតម្រូវការជូនអ្នកប្រើប្រាស់និង សង្គម
ឃ. គោលនយោបាយសេដ្ឋកិច្ច
- រដ្ឋបាននឹងបំពុងធ្វើសមាហរន្ដកម្មសេដ្ឋកិច្ចដោយបញ្ចូនទៅក្នុងសេដ្ឋកិច្ចតំបន់
- រដ្ឋបានបង្កើតផលិតផលជាតិឪ្យមានគុណភាពខ្ពស់ក្នុងការចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក
- រដ្ឋបានបំពាក់នូវបច្ចេកវិទ្យាទំនើបលើគុណភាពទំនិញតាមស្តង់ដាអន្តរជាតិ ដើម្បីយកទៅប្រកួតពិនិត្យ រាល់សកម្មភាពសេដ្ឋកិច្ចមូលដ្ឋាន និងជាតិ
- ប្រើប្រាស់វិធានការទប់ស្កាត់ ដើម្បីធានានូវតុល្យភាព និងនិរន្ដភាពសេដ្ឋកិច្ច ។
- ធានារក្សាសណ្ដាប់ធ្នាប់ សុវត្ថិភាពសង្គមដើម្បីបង្កើនទំនុកចិត្តដល់ពួកវិនិយោគិន ឪ្យចូលមកបណ្ដាក់ទុករកស៊ី ។
- រៀបចំស្ថេរភាពនយោបាយសេដ្ឋកិច្ចសង្គម និង កសាងប្រព័ន្ធច្បាប់សេដ្ឋកិច្ចបង្កើតសភាពាណិជ្ជកម្ម និងរៀបចំវិធានការសម្រប់សម្រួងលរវាង និងនយោជិត ដើម្បីធានាភាពរលូនក្នុងសេវាកម្ម ។
សន្ដិដ្ឋាន យោងតាមគោលនយោបាយយុទ្ធសាស្រ្ដចតុកោណក្នុងអាណត្តិទី ៣ នេះ រជរដ្ឋភិបាលកម្ពុជា បានខិតតខំពង្រីងប្រព័ន្ធសេដ្ឋកិច្ចចម្រុះទាំងបីឪ្យមានដំណើរការព្រមគ្នាបំពាក់ដោយបច្ចេកទេសទនើបដើម្បីស្ដារ និងពង្រីកសេដ្ឋកិច្ចជាតិក្នុងទិសដៅកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន និងក្រីក្ររបស់ប្រជាជននិងលើកទិសដៅអភិវឌ្ឍសេដ្ឋកិច្ចជាតិ ។