Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ
១. ចូរប្រៀបធៀបលក្ខណៈខុសគ្នារវាងខែទាំង ១២នៃចន្ទគតិ និងសុរិយគតិ ។

២. ចូររាប់ ឆ្នាំខ្មែរទាំង ១២ ព្រមទាំងបញ្ជាក់ពីសត្វតំណាងឆ្នាំនីមួយៗ ។ នោក្នុងរបាប់ខែមានឈ្មោះពីរៗពីព្រោះអ្វី ?

៣. តើព្រះបរមរាជវាំងជាអ្វី ? មានឈ្មោះពេញថាដូចម្តេច ? តើព្រះបរមរាជវាំងខ្មែរមានទីតាំងនៅកន្លែងណា ? តើនៅក្នុងព្រះបរមរាជវាំងខ្មែរមានប្រាសាទសំខាន់ៗប៉ុន្មាន ? ចូររៀបរាប់ឈ្មោះប្រាសាទនីមួយៗ ព្រមទាំងកាលបរិច្ឆេទកសាង ។

៤. ប្រទេសនីមួយៗនៅលើពិភពលោកសុទ្ធតែមាននិមិត្តរូបសញ្ញាជាតិ របស់គេ ចំណែកព្រះរាជាចក្រកម្ពុជាក៏មាននិមិត្តរូបសញ្ញាជាតិរបស់ខ្លូនដែរ តើនិមិត្តរូបសញ្ញានោះជាអ្វី ?

ចម្លើយ

១. លក្ខណៈខុសគ្នារវាងខែទាំង១២ នៃចន្ទគតិ និងសុរិយគតិ ៖

ក. របាប់ខែ តាមចន្ទគតិមាន ៖

  • មិគសិរ ខែទី ១ ក្តាន់ មាន២៩ ថ្ងៃ
  • បុស្ស ខែទី ២ ក្តាម មាន ៣០ ថ្ងៃ
  • មាឃ ខែទី ៣ ស្វាព្រាម មាន ២៩ ថ្ងៃ
  • ផល្គុន ខែទី ៤​ បុព្វផល្គុណី គោឈ្មោល​ មាន៣០ថ្ងៃ ។ ឧត្តរផល្គុណីគោរញី ។
  • ចេត្រ ខែទី ៥ សត្វខ្លា មាន​ ២៩ ថ្ងៃ
  • ពិសាខ ខែទី ៦សត្វក្របី មាន ៣០ថ្ងៃ
  • ជេស្ឋ ខែទី ៧ សត្វពពែ មាន ២៩ ថ្ងៃ
  • អាសាឍ ខែទី ៨ បុព្វាសាឍរាជសីហ៍ឈ្មោល ។ ឧត្តរាសាឍ រាជសីហ៍ញី មាន ៣០ ថ្ងៃ
  • ស្រាពណ៍ ខែទី ៩ ផ្កាយឈើ ឬផ្កាយព្រឹក មាន ២៩ ថ្ងៃ
  • ភទ្របទ ខែទី ១០ បុព្វភទ្ទបទា រមាសឈ្មោល ។ ឧត្តរភទ្ទបទា រមាសញី មាន ២៩ ថ្ងៃ
  • អស្សុជ ខែទី ១១ សត្វសេះ មាន ២៩ ថ្ងៃ

ខ. របាប់ខែ តាមសុរិយគតិមាន ៖

  • មករា ខែទី ១មករ មាន ៣១ថ្ងៃ
  • កុម្ភៈ ខែទី ២ ឆ្នាំង មាន ២៨ រឺ ២៩ ថ្ងៃ
  • មីនា ខែទី ៣ ត្រី មាន ៣១ ថ្ងៃ
  • មេសា ខែទី ៤ ចៀម មាន ៣០ ថ្ងៃ
  • ឧសភា ខែទី ៥ គោឧសភរីក្បាលគោ មាន ៣១ ថ្ងៃ
  • មិថុនា ខែទី ម៦ គូបុរស និងស្រ្តី មាន ៣០ ថ្ងៃ
  • កក្កដា ខែទី ៧ ក្តាម មាន ៣១ ថ្ងៃ
  • សីហា ខែទី ៨ សីហៈ​ មាន៣១ ថ្ងៃ
  • កញ្ញា ខែទី ៩ ស្រីក្រមុំ មាន ៣០ ថ្ងៃ
  • តុលា ខែទី ១០ ជញ្ចីង មាន ៣០ ថ្ងៃ
  • វិចិ្ឆកា ខែទី ១១ ខ្ទួយ មាន ៣០ ថ្ងៃ
  • ធ្នូ ខែទី ១២ មករ មាន ៣១ ថ្ងៃ ។

២. របាប់ឆ្នាំខ្មែរទាំង ១២​មាន ៖

  • ជូត ឆ្នាំទី ១ តំនាងសត្វ កណ្តុរ
  • ឆ្លូវ ឆ្នាំទី ២ តំនាងសត្វ គោ
  • ខាល ឆ្នាំទី ៣​ តំនាងសត្វ ខ្លា
  • ថោះ ឆ្នាំទី ៤ តំនាងសត្វ ទន្សាយ
  • រោង​ ឆ្នាំទី ៥ តំនាងសត្វ នាគ
  • ម្សាញ់ ឆ្នាំទី៍ ៦ តំនាងសត្វ ពស់
  • មមី ឆ្នាំទី ៧ តំនាងសត្វ សេះ
  • មមែ ឆ្នាំទី៨ តំនាងសត្វ ពពែ
  • វក ឆ្នាំទី ៩ តំនាងសត្វ ស្វា
  • រកា ឆ្នាំទី ១០ តំនាងសត្វ មាន់
  • ច ឆ្នាំទី ១១​ តំនាងសត្វ ឆ្កែ
  • កុរ ឆ្នាំទី ១២ តំនាងសត្វជ្រូក ។

៣. ព្រះបរមរាជវាំង គឺជាកន្លែងព្រះមហាក្សត្រគង់ប្រថាប់ ព្រមទាំងព្រះរាជវង្សានុវង្ស ដែលពាក្យសាមញ្ញហៅថា “ភូមិរបស់ស្តេច” ។ មានឈ្មោះពេញថា “ក្រុងចតុមុខមង្គល សកលកម្ពុជាធិបតី សិរីធរបវឥន្ទបត្តបុរីរដ្ឋរាជសីមា មហានគរ” ។ ព្រះបរមរាជវាំងខ្មែរមានទីតាំងនៅត្រង់ចំណុចប្រសព្វនៃទន្លេបួនមុន គឺទន្លេមេគង្គលើ ទន្លេមេគង្គក្រោម ទន្លេបាសាក់ និងទន្លេសា​ប ។ នៅក្នុងព្រះបរមរាជវាំងខ្មែរមានប្រាសាទសំខាន់ៗចំនួន ១១ ប្រាសាទគឺ ៖

  • ប្រាសាទទេវាវិនិច្ឆ័យ ស្ថិតនៅចំកណ្តាលផ្ទៃព្រះបរមរាជវាំង កសាងក្នុងឆ្នាំ ១៩១៣ -១៩១៧ ហើយសម្ភោធនៅថ្ងៃទី ១៦ ខែ មិថុនា ឆ្នាំ ១៩១៩ ដោយព្រះបាទស៊ីសុវត្ថិ មានទំហំ ៣០ម៉×៦០ម៉ និងមានកំពស់ ៥០ម៉ ប្រាសាទនេះជាព្រះទីនាំងសម្រាប់ព្រះរាជពិធីរាជាពិសេកព្រះមហាក្សត្រឡើងសោយរាជព្រះរាជពិធីបុណ្យទ្វារទសមាស ព្រះរាជសវនាការថ្វាយសារតាំងពិធីសច្ចាប្រណិធាន និងព្រះរាជបដិសណ្ឋារកិច្ចចំពោះភ្ញៀវជាន់ខ្ពស់ជាតិ និងអន្តរជាតិ ។
  • ប្រាសាទ ច័ន្ទឆាយា ស្ថិតនៅជាប់កំពែងខាងមុន ឈាងខាងជើងនៃព្រះបរមរាជវាំង កសាងក្នុងឆ្នាំ ១៩១៣ ក្នុងរជ្ជកាលព្រះបាទ ស៊ីសុវត្ថិ៩ ។ ប្រាសាទនេះជាព្រះទីនាំងសម្រាប់ហាត់របាំសំដែនផ្ទាំងទស្សនីយភាព និងព្រះរាជពិធីលាងសាយភោជន៍ជូនភ្ញៀវកិត្តិយសជាន់ខ្ពស់ ។
  • ប្រាសាទ ខេមរិន្ទ ស្ថិតនៅខាងលិចឈាងខាងជើងប្រាសាទទេវវិនិច្ឆ័យ កសាងក្នុងឆ្នាំ ១៩២៧ ដល់ ១៩៣០ ដោយឧកញ៉ាទេពនិម្មិត ខៀវ ក្នុងរជ្ជកាលព្រះបាទស៊ីសុវត្ថិមុនីវង្ស ។ ប្រាសាទនេះជាព្រះរាជដំណាក់អចិន្ត្រៃយ៍សម្រាប់ព្រះមហាក្សត្រគង់ប្រថាប់ហើយក៏ជាទីកន្លែងត្រៀមទុក្ខសម្រាប់ការស្នាក់អាស្រ័យរបស់បណ្តាប្រមុនរដ្ឋបរទេសដែលមកទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា ។
  • ប្រាសាទ ហោព្រះខ័ន ឬសំរិទ្ធវិមាន ស្ថិតនៅខាងត្បូងប្រាសាទទេវិនិច្ឆ័យ ។ កសាងក្នុងឆ្នាំ ១៩១៥ - ១៩១៧។ ប្រាសាទនេះជាក់កន្លែងសម្រាប់តំកល់គ្រឿងបព្ចាកុកដភណ្ឌព្រះខ័នរាជ ព្រះម្កុដរាជ ព្រះសុពណ៍បាទុកា ព្រះលំពែងជ័យ ព្រះវាលវិជ្ជនី ក្រឺស ផ្តិលធំ ។
  • ប្រាសាទ ហោសំរាន្តភិរម្យ ស្ថិតនៅខាងជើងប្រាសាទេវាវិនិច្ឆ័យ ។ កសាងក្នុងឆ្នាំ ១៩១៥ ដល់ ១៩១៧ ។ ប្រាសាទនេះជាកន្លែងសម្រាប់រក្សាទុកឧបករណ៍តន្ត្រីបុរាណ និងប្រពៃណីខ្មែរ ព្រមទាំងគ្រឿងប្រដាប់ប្រដាសម្រាប់ព្រះរាជពិធីហែក្បួនផ្សេងៗ ។​
  • ប្រាសាទសហមេត្រីស្ថិតនៅខាងជើងប្រាសាទហោសំរាន្តភិរម្យក្បែរកំពែងព្រះបរមរាជវាំង ។ កសាងក្នុងឆ្នាំ ១៩៥០ ។ ប្រាសាទនេះជាព្រះរាជដំណាក់ថ្មីរបស់ព្រះមហាក្សត្រត្រីយានី ស៊ីសុវត្តិ កុសុមៈនារីរតន៍ហើយប្រាសាទនេះផងដែរក៏ជាទីកន្លែងសម្រាបការប្រជុំនាយហានជាន់ខ្ពស់ហើយបច្ចុប្បន្ននេះជាព្រះរាជដំណាក់សម្រាប់ព្រះមហាក្សត្រទទួលភ្ញៀវជាន់ខ្ពស់ ។
  • ប្រាសាទ បោជនីយ៍ ស្ថិតនៅខាងត្បូងឈាងខាងកើតប្រាសាទទេវាវិនិច្ឆ័យ ។ កសាងក្នុងឆ្នាំ ១៩១៣ ដល់ ១៩១៧ ប្រាសាទនេះជាកន្លែងសម្រាប់ ព្រះរាជពិធីលៀងសាយភោជនាអាហាររ សំដែងសិល្បៈរបាំជូនភ្ញៀវជាន់ខ្ពស់ ​និងជាកន្លែងសម្រាប់ប្រជាសវនាការរបស់ព្រះមហាក្សត្រផង ។
  • ប្រាសាទំណាប៉ូឡរអុង ទី៣ ស្ថិតនៅក្រោមប្រាសាទភោជនីយ៍ ។ ប្រាសាទនេះជាព្រះរាជដំណាក់របស់ ព្រះអធិរាជនីអឺហ្ស៊េនី ។ប្រាសាទនេះត្រូវបានរៀបចំតំលើងសាងសង់ឡើងវិញតាមគម្រូដើមទាំងស្រុងក្នុងឆ្នាំ ១៨៧៦ ។

៤.​ ប្រទេសនីមួយៗនៅលើពិភពលលោកសុទ្ធតែមាននិមិត្តរូបសញ្ញាជាតិរបស់គេចំណែកព្រះរាជាចក្រកម្ពុជាជាក៏មាននិមិត្តរូបសញ្ញាជាតិរបស់ខ្លួនដែរ ដែលមានឈ្មោះថាព្រះសង្ហារ ។



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login