សំណួរ
១. តាមព្រះរាជក្រឹត្យលេខ នស.រកត.០៣០៥.១៤៩ ចុះថ្ងៃទី២១ ខែមីនា ឆ្នាំ២០០៥ បានកំណត់យកសត្វ និងរុក្ខជាតិ ប៉ុន្មានប្រភេពជានិមិត្តរូបនៃព្រះរាជាណាចក្រកម្ពុជា ? ចូររៀបរាប់ ។
២. តើបាវចនាជាតិខ្មែរ មានពាក្យអ្វីខ្លះ ? មានទំនាក់ទំនងគ្នាដូចម្តេច ? ចូរពន្យល់ ។
៣. តាមទស្សនៈព្រះពុទ្ធសាសនា តើសេចក្តីសុខរបស់មនុស្សមានប៉ុន្មានប្រការ ? អ្វីខ្លះ ? ចូរបង្ហាញ ។
៤. តើមូលហេតុសំខាន់ៗអ្វីខ្លះដែលបណ្តាលឱ្យមានគ្រោះថ្នាក់ចរចរណ៍ផ្លូវគោក ?
៥. គ្រោះថ្នាក់ចរាចរណ៍មានច្រើនប្រភេទណាស់ ។ តើប្រភេទណាមួយដែលអ្នកធ្លាក់ដឹង ញឹកញាប់ជាងគេ ?
ចម្លើយ
១. តាមព្រះរាជក្រឹត្យលេខ នស.រកភ.០៣០៥.១៤៦ ចុះថ្ងៃទី ២១ ខែមីនា ឆ្នាំ ២០០៥ បានកំណត់យកសត្វនិងរុក្ខជាតិ ៧ប្រភេទ ជានិមិត្តរូបនៃព្រះរាជាណាចក្រកម្ពុជាគឺ ៖
ក. ផ្នែកសត្វមាន ៤គឺ ៖
- សត្វចតុប្បាទ មានសត្វគោព្រៃ ជានិមិត្តរូបនៃព្រះរាជាណាចក្រកម្ពុជា
- សត្វបក្សី មានសត្វត្រយង ជានិមិត្តរូបនៃព្រះរាជាណាចក្រកម្ពុជា
- សត្វមច្ឆាជាតិ មានសត្វត្រីគល់រាំង ជានិមិត្តរូបនៃព្រះរាជាណាចក្រកម្ពុជា
- សត្វឧរង្គ មានសត្វអណ្តើកហ្លូង ជានិមិត្តរូបនៃព្រះរាជាណាចក្រកម្ពុជា
ខ. រុក្ខជាតិ មាន ៣គឺ ៖
- រុក្ខជាតិដើម មានដើមត្នោត ជានិមិត្តរូបនៃព្រះរាជាណាចក្រកម្ពុជា
- រុក្ខជាតិមានផ្កា មានដើមផ្ការំដួល ជានិមិត្តរូបនៃព្រះរាជាណាចក្រកម្ពុជា
- រុក្ខជាតិមានដើមជាស្រទាប់ មានចេកពងមាន់ ជានិមិត្តរូបនៃព្រះរាជាណាចក្រកម្ពុជា ។
២. បាវចនាជាតិ នៃព្រះរាជាណាចក្រកម្ពុជាគឺ ៖ ជាតិសាសនា ព្រះមហាក្សត្រ ជាបាវចនារបស់ជាតិ ឬជាសរណដ្ឋានដែលប្រជាពលរដ្ឋប្រកាន់យកខ្ជាប់ ព្រោះថា ៖
ក. ជាតិសម្តៅយកបរិវេទនៃកំណើតរបស់មនុស្ស ដែលកើតមានក្នុងប្រទេស ឬរដ្ឋរបស់ខ្លួន ។ មនុស្សច្រើនរស់លាយឡំគ្នាក្នុងប្រទេសតែមួយមានលក្ខណៈតែមួយគេហៅថា ជាតិ ។ ជាតិសម្គាល់
- ភូមិសាស្រ្ត ទឹកដី ទីកន្លែង ក្នុងប្រទេសរបស់ខ្លួនរស់នៅ
- ភាសាកំណើតផ្សេងៗគ្នា តែគោរពតាមភាសាដើមតែមួយគឺ ភាសាខ្មែរ
- ជនជាតិផ្សេងៗ រស់នៅក្នុងប្រទេសរបស់ខ្លួន ពីបុព្វបុរសដើមតរៀងមក
- មានមុខរបរផ្សេងៗគ្នា តែមានការរស់នៅប្រមូលផ្តុំលក្ខណៈជាខ្មែរ
- មានប្រពៃណី ទំនៀមទម្លាប់ ជំនឿសាសនា អរិយធម៌វប្បធម៌ ជាជាតិខ្មែរ និយាយរួមដែលមានការបន្តពូជពង្ស និងទទូលមរតករួមពីបុព្វបុរសដើម ជាជាតិខ្មែរតែមួយ ។
ខ. សាសនា គឺជាវិន័យបញ្ញត្តិ ប្រព័ន្ធជំនឿ សម្រាប់អប់រំទូន្មាន ប្រៀបប្រដៅមនុស្សឱ្យដើរតាមគន្លងល្អ ។ សាសនាជាជំនឿមួយដែលដក់ជាប់ស្ថិតក្នុងផ្នត់គំនិតខ្មែរមួយដូចជា ៖
- អប់រំមនុស្សស្គាល់បុណ្យបាប កម្មផល និងសម្មាធិបញ្ញា
- អប់រំមនុស្សទាំងផ្លូវកាយ ផ្លូវចិត្ត វាចា ឱ្យយចេះ ឱ្យចេះខន្តី សច្ចៈកតញ្ញូ
- អប់រំមនុស្សឱ្យមានព្រហ្មវិហារធម៌ មេត្តា ករុណា មុទិតា ឧបេក្ខា
- អប់រំមនុស្សឱ្យចេះគោរពសក្ការៈ និងប្រតិបត្តិនូវជំនឿដើម្បីបំភ្លឺផ្លូវទៅរកសេចក្តីសុខចម្រើនក្នុងបច្ចុប្បន្ន និងអនាគតដោយសារ ប្រជាពលរដ្ឋមានជំនឿលើពុទ្ធសាសនា បានជារដ្ឋធម្មនុញ្ញកំណត់ពុទ្ធសាសនាជាសាសនារបស់រដ្ឋ ។
គ. ព្រះមហាក្សត្រ គឺជាអង្គដែលមានវីរភាពដ៏ឧត្តុង្គឧត្តម បំផុតសម្រាប់ដឹកនាំប្រទេស និងប្រជាពលរដ្ឋទៅរកភាពរីកចម្រើនរុងរឿងក្នុងសង្គម ។ ព្រះមហាក្សត្រជាអង្គដែលមានបារមីខ្ពស់ ដែលមានប្រជាជនថ្វាយអំណោយឱ្យធ្វើជាប្រមុខរដ្ឋសម្រាប់ដឹកនាំ កសាងការពារ ទឹកដីឱ្យបានគង់វង្ស ។ ព្រះមហាក្សត្រ ជាអំណាចកំពូលមាន ៖
- ព្រះមហាក្សត្រ ជានិមិត្តរូបរបស់ជាតិ ជាម្លប់ដ៏ត្រជាក់សម្រាប់កូនចៅប្រជារាស្រ្ត
- ព្រះមហាក្សត្រធានាឱ្យមានយុត្តិធម៌ជូនចៅប្រជារាស្រ្ត
- ព្រះមហាក្សត្រ ធានាឯកភាពជាតិ និងបូរណភាពទឹកដី
- ព្រះមហាក្សត្រ ជាការធានានូវរាជានិយម
- ដូច្នេះ ព្រះមហាក្សត្រ អាស្រ័យលើរដ្ឋធម្មនុញ្ញមិនធ្វើយោបាយ ។ អំណាចនីតិប្រតិបត្តិប្រគល់ឱ្យប្រមុខរាជរដ្ឋាភិបាល ដែលមាននាយករដ្ឋមន្ត្រីជាអ្នកដឹកនាំ ។ រាជរដ្ឋភិបាល ដែលមាននាយករដ្ឋមន្ត្រីជាអ្នកដឹកនាំ ។ ទំនាក់ទំនងគ្នា ជាតិ សាសានា ព្រះមហាក្សត្រ មានភាពស្អិតរមួត មិនអាចខ្វះបានពីព្រោះសង្គមមួយដែល បង្កើតជារដ្ឋនៃប្រទេសមួយត្រូវមាន ៖
- ប្រជាជន ទឹកដី ភូមិសាស្រ្តរបស់ខ្លួនច្បាស់លាស់
- ប្រព័ន្ធជំនឿ សាសនា ទំនៀមទម្លាប់ និងច្បាប់របស់សង្គមសម្រាប់គ្រប់គ្រង
- រដ្ឋ ដែលជាប្រមុខរដ្ឋមានសិទ្ធិ ធ្វើទំនាក់ទំនងអន្តរជាតិ
- មានភាពជាម្ចាស់លើខ្លួនឯង ឯករាជ្យជាតិ ឯកភាពអំណាច ដើម្បីឱ្យប្រទេសមានភាពរីកចម្រើន ។
៣. តាមទស្សនៈព្រះពុទ្ធសាសនា សេចក្តីសុខរបស់មនុស្ស មានប្រាំប្រការគឺ ៖
+ អត្ថិសុខ ៖ សេចក្តីសុខបរិបូរណ៍ដោយបច្ច័យ ៤ មាន ៖
- បិណ្ឌបាត ៖ គ្រឿងបរិភោគ មានស្បៀងអាហារសម្រាប់ទទួលទាន
- ស្បង់ចីវរ ៖ គ្រឿងដណ្តប់សម្រាប់បិទបាំងកាយមានសម្លៀកពាក់
- សេនាសនៈ ៖ គ្រឿងស្នាក់អាស្រ័យ មានជម្រកគ្រឿងសង្ហារឹម
- គិលានភសជ្ជៈ ៖ ថ្នាំសង្កូវ សម្រាប់ព្យាបាលរោគនិងទឹកតែ ស្ករ
+ ភោគសុខ ៖ សុខដោយមានទ្រព្យសម្បត្តិ និងប្រើប្រាស់ទ្រព្យសម្បត្តិ ឱ្យមានប្រយោជន៍សម្រាប់ខ្លួន
+ អនវិជ្ជមាន ៖ សុខកើតឡើងដោយមានការងារធ្វើប្រកបដោយសុចរិត
+ អណនៈសុខ ៖ សុខកើតឡើងដោយគ្មានបំណុល មិនជំពាក់គេ និងមិនខ្ញុំកញ្ជះគេ ។
៤. មូលហេតុសំខាន់ បណ្តាលឱ្យមានគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកមាន ៖
+ កត្តាមនុស្ស
- មានចិត្តប្រមាថនឹងការបើកបរ
- មិនចេះបើកបរ និងមិនយល់ពីរបៀបធ្វើចរាចរណ៍
- មិនគោរពច្បាប់ចរាចរណ៍ គ្មានប័ណ្ណបើកបរ មិនពាក់មួយសុវត្ថិភាព
- គ្មានមនសិការទទួលខុសត្រូវក្នុងការបើកបរ
- មិនបានរៀបច្បាប់ចរាចរណ៍
- សុខភាព ឬស្មារតីមិនល្អ (ឆាប់ភ័យរន្ធត់)
- មិនចេះយោគយល់គ្នា គិតតែចង់ឈ្នះ គ្មាន សីលធម៌ក្នុងការបើកបរ
- សេពគ្រឿងស្រវឹងធ្វើចរចរណ៍ស្ថិតក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង
+ កត្តាផ្លូវថ្នល់
- ផ្លូវគ្មានគុណភាព ខ្វះបច្ចេកទេស
- ផ្លូវគ្មានស្លាកសញ្ញា ផ្លូវបត់កោង ខុសបច្ចេកទេសឬរួមតូចចង្អៀត
- ផ្លូវលំ មានធូលីច្រើន មានគ្រលុកជ្រៅ
- ផ្លូវរអិល
- ផ្លូវគ្មានគំនូសចរាចរណ៍ សម្រាប់ចែកទ្រូងថ្នល់
+ កត្តាយានយន្ត
- យានយន្តមិនគ្រប់លក្ខណៈបច្ចេកទេ
- យានយន្តចាស់ អស់សុពលភាពក្នុងការប្រើប្រាស់
- យានយន្តកែច្នៃគ្នានការត្រួតពិនិត្យពីមន្ត្រីជំនាញ ។
+ កត្តាធម្មជាតិ
- ពេលភ្លៀង រអិលមើលមិនឃើញ
- ពេលចុះអព្ទ ខ្យល់ព្យុះ ដីហុយ ។
៥. គ្រោះថ្នាក់ចរាចរណ៍មានច្រើនប្រភេទដែលយើងធ្លាប់ដឹងឮឃើញញឹកញាប់មាន ៖
- អ្នកបើកបរបំពាន មិនគោរពច្បាប់ចរាចរណ៍ និងមានជាតិស្រវឹង
- អ្នកបើកបរខ្វះការទទួលខុសត្រូវ គ្មានការប្រុងប្រយ័ត្នបាត់បង់ស្មារតី
- អ្នកបើកបរលើសល្បឿនកំណត់
- ប្រព័ន្ធយានយន្តគ្មានសុវត្ថិភាព ។