Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

១. តើនិមិត្តសញ្ញារបស់រដ្ឋនីមួយៗមានអ្វីខ្លះ ? តើសញ្ញាជាតិខ្មែរយើងមានអត្តន័យដូចម្តេច ?​

២. ថ្ងៃទី ៣០ មេសា កន្លងទៅនេះប្រទេសកម្ពុជាបានប្រារព្ធពិធីបុណ្យប្រពៃណីជាតិមួយនៅទីវាលព្រះមេរុ ។ តើពិធីនេះឈ្មោះអ្វី ?​ មានអត្តន័យដូចម្តច ?

៣. តើអនក្ខរភាពផ្តល់ផលវិបាកដល់បុគ្គល និងសហគមន៍ជាតិយ៉ាងដូចម្តេចខ្លះ ?

ចម្លើយ​

១. និមិត្តសញ្ញារបស់រដ្ឋនីមួយៗមានដូចជា ទង់ជាតិភ្លេងជាតិ​ និងសញ្ញាជាតិ ។ សញ្ញាជាតិរបស់ខ្មែរយើងគឺព្រះសង្ហារដែលអត្តន័យដូចខាងក្រោម ៖

  • ពន្លឺឆព្វនរង្សីនៅលើតំណាងឱ្យអរិយធម៌ខ្មែរ
  • ស្វេត្រឆ័ត្រទាំងតំណាងឱ្យព្រះមហាក្សត្រ និងព្រះមហាក្សត្រិយានី ជាអ្នករក្សាប្រជារាស្រ្ត
  • ព្រះខ័ននៅក្រោមម្កុដរាជ ជានិមិត្តរូបនៃអំណាច និងយុត្តិធម៌
  • រាជសីហ៍ទាំងពីរ ជានិមិត្តរូបនៃកម្លាំងទ័ពរបស់ប្រជារាស្រ្តខ្មែរ នៅជុំវិញព្រះរាជបល្ល័ង
  • ពាក្យថា “ព្រះចៅក្រុងកម្ពុជា” តំនាងឱ្យអធិបតីភាពនៃព្រះរាជាណាចក្រកម្ពុជា ។

២. ពិធីនេះមានឈ្មោះថា “ព្រះរាជពិធីច្រត់ព្រះនង្គ័ល” ហើយពិធីនេះមានអត្តន័យដូចតទៅ ៖

  • និមិត្តរូបនៃការចាប់ផ្តើម ការងារស្រែចម្ការរបស់ប្រជាកសិករយើង
  • ការយកព្រះទ័យទុកដាក់ របស់ព្រះមហាក្សត្រខ្មែរលើវិស័យកម្មកសិកម្មដែលជាគន្លឹះនៃការអភិវឌ្ឍសង្គមជាតិកម្ពុជា
  • ការជំរុញនិងលើកទឹកចិត្ត ប្រជាកសិករក្នុងការងារស្រែចម្ការ (តាមរយៈគោឧសភរាជ សោយកសិផល) ។

៣. ផលវិបាកនៃអនក្ខរភាព ៖

ក. ចំពោះបុគ្គល

  • បាត់ម្ចាស់ការក្នុងការរស់នៅ
  • គ្មានចំណេះពិបាកក្នុងការរកការងារធ្វើ
  • ការងារច្រើនដោយកម្លាំងកាយ ទទួលបានប្រាក់កម្រៃទាប និងសមាមាត្រនឹងថាមពលដែលបញ្ចេញសុខភាពទ្រុឌទ្រោម ជំងឺ ស្ថានភាពជីវភាពលំបាកអំពើហិង្សា គ្រួសារខ្វះសុភមង្គល ។

ខ. ចំពោះសហគមន៍ជាតិ

  • ខ្វះធនធានធម្មជាតិមនុស្សក្នុងការអភិវឌ្ឍន៍ប្រទេសបាត់បង់ការឯករាជ្យភាព បាត់ម្ចាស់ការក្នុងការអភិវឌ្ឍសហគមន៍
  • សេដ្ឋកិច្ចសង្គមអន់ថយ ពឹងផ្អែកលើជំនួយបរទេស ធ្វើឱ្យអត្តសញ្ញាណជាតិត្រូវបំផ្លិចបំផ្លាញបន្តិចម្តងៗ
  • ប្រទេសជាតិធ្លាក់ក្នុងនឹមអាណានិគមបរទេស ។


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login