2019-01-29 16:52
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
សិល្បមានច្រើនទម្រង់ផ្សេងៗគ្នាដែលអាស្រ័យទៅ តាមលក្ខណៈរបស់វា ។ គេចែកសិល្បជាប្រាំពីរទម្រង់ដូចខាងក្រោមគឺ៖
បានដល់សិល្ប
ៈសាងសង់ផ្សេងៗរួមមានប្រាសាទ អគាររមណីយដ្ឋាន ផ្ទះសម្បែង...ដែលប្រកបដោយសសោភ័ណ។
បានដល់សិល្បៈសូនរូប សិល្បៈស្មិត សិល្បៈជាងពុម្ព សិល្បៈជាងទង ដែលគេអាចយកសម្ភារផ្សេងៗ រួមមាន ឈើ ថ្ម លោហៈធាតុ ឬវត្ថុផ្សេងៗ មកកកែឆ្នៃជារូបរាងកាយ ជាមនុស្ស សត្វ និងក្បាច់រចនាផ្សេងៗទៀត ។
បានដល់សិល្បៈដែលកើតឡើង តាមរយៈការគូសវាសការឲ្យពណ៌ទៅលើរូបភាពនៃការឆ្លុះបញ្ចំងអ្វីមួយដែលអាចទាក់ទអាញចិត្តគំនិតរបស់មនុស្ស ។
បានដល់សិល្បដែលស្តែងចេញតាមរយៈឧបករណ៍ផ្សេងៗ ដែលអាចបន្លឺសូរសំឡេងពិរោះក្បោះក្បាយ ជាទីគាប់ចិត្តចាប់អារម្មណ៍និងការសប្បាយរីករាយរបស់មនុស្ស ។
បានដល់ការបញ្ចេញកាយវិការ ប្រកបដោយគំនិតឆ្នៃប្រតិដ្ឋនិងមានលក្ខណទន់ភ្លន់ទៅតាមចង្វាក់ភ្លេង ដើម្បីសេចក្តីសប្បាយរីករាយរបស់មនុស្សឬអាទិទេព ។
ជាសិល្បៈមួយផ្នែក ដែលឆ្លុះបញ្ចាំងតថភាពសត្យានុម័តនៃជីវភាពរស់នៅរបស់មនុស្ស ស្តែងចេញតាមរយៈពាក្យសម្តីនិងអក្សរ ដែលអាចធ្វើឲ្យមនុស្សជប់ចិត្តដិតអារម្មណ៍រំភើបញាប់ញ័រ សប្បាយ រីករាយ ឬក្តៅក្រហល់ក្រហាយជាដើម ។ ។គោលបំណងនៃសិល្បនេះគឺដើម្បីដោះស្រាយបញ្ហាមនុស្សនិងសង្គមមនុស្ស ។
ជាសិល្បៈដែលស្តែងចេញតាមរយៈរូបភាពពិតឬរូបភាពនៃការឆ្លុះបញ្ចាំង ដែលអាចធ្វើឲ្យមនុស្សមានចិត្តរំភើបញាប់ញ័រសប្បាយរីករាយ ។