2019-02-01 14:54
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
គេពោលថា “ខ្វះការអប់រំ ខ្វះការអភិវឌ្ឃ”
ការអប់រំៈ គឺជាសកម្មភាពទៅលើបុគ្គល ដែលមានគោលបំណងច្បាស់លាស់ ក្នុងការប្រើប្រាស់ចិត្តគំនិតរបស់មនុស្ស
ការអប់រំ គឺជាលំនាំនៃការប្រព្រឹត្តទៅពេលមួយជីវិតរបស់មនុស្សក្នុងស្ថានភាពផ្សេងៗគ្នា។
ការអភិវឌ្ឍៈ គឺជាការធ្វើឲប្រែប្រួលធ្ពោះទៅរកការរីកចំរើន។
ប្រជាពលរដ្ឋជួបប្រទះកង្វះខាតការអភិវឌ្ឃ
+ ខ្វះធនធានមនុស្ស សម្រាប់កិច្ចការពារ និងកសាងប្រទេស
+ ជួបប្រទះនូវអនក្ខរជន ទុគត៍ជន និងភាពក្រីក្រតោកយ៉ាកក្នុងសង្គម។
+ កើតមានអសីលធម៌ផ្សេងៗ! ដូចជាអំពើហិង្សាចោរកម្ម ឃាតកម្មជាដើម។
+ ខូចបរិស្ថាន ដោយការប្រើប្រាស់វត្ថុធម៌ជាតិខុសទំនងនិងគ្មានចំណេះដឹង។
កើតមានជំងឺជាច្រើន និងមានអ្នកមានវិបត្តិ កាយសម្បទា រោគាព្យាធិ ដោយសារពួកគេខ្លះអនាម័យ។
+ ពិបាកក្នុងការកសាង ប្រទេសឲរិកចំរើន ឆាប់រហ័ស។
+ បាក់ទឹកចិត្ត ឈឺចាប់ក្នុងចិត្ត អស់សង្គមក្នុងឆាកជីវិត។
+ បាត់បង់សេវាសង្គម។
+ ប៉ះពាល់ដល់ប្រពន្ធ័អប់រំរបស់សង្គម។
+ បាត់បង់កិត្តិយស និងសេចក្កីថ្លៃថ្នូររបស់ជាតិ។
+ អរិយធម៌ជាតិធ្លាប់ចុះ។
+ ខ្វះនូវបញ្ញាស្មារតី ដោយឆ្លងកាត់ការត្រិះរិះពិចារណា។
+ ខ្វះភាពឈ្លាសវៃ គ្មានចិត្តគំនិត ឆន្ទៈមោះមុត អង់អាចក្លាហាន ក្នុងកិច្ចអភិវឌ្ឍមនុស្សជាតិ មិនអាចទប់ទល់រាល់សកម្មភាពអសកម្មក្នុងសង្គមបាន។
+ មិនអាចកើតមានស្មាររតីសាមគ្គីភាព ភាតភាព មនុស្សធម៌ អហិង្សា លទ្ធិប្រេជាធិតេយ្យ និងមិនបង្កើតនូវការស្រលាញ់ ថែរក្សាការពារនូវអត្តសញ្ញាណជាតិ ដែលជាដួងព្រលឹងរបស់ជាតិខ្លួន។
+ គ្មានគំនិតបង្កើតស្នាដៃ ដែលជាទេពកោសល្យរបស់ខ្លួនឲក្លាយជាកោសិការបស់សង្គមបានទេ។
+ មិនអាចខ្លួន ឲទៅជាចមនុស្សមានគុណប្រយោជន៏ដល់សង្គមជាតិ មានន័យថារស់ទម្លន់ផែនដី។
+ ការរស់នៅបែបបទជាសត្វ គ្មានសេចក្កីថ្លៃថ្មូរ មិនអាចក្លាយជាស្ថាបនិកដ៏សកម្ម ក្នុងការកសាងប្រវត្តិសាស្រ្តរបស់សង្គមជាតិ។
+ មិនអាចអប់រំផ្នែកសុខភាព អនាម័យ បរិស្ថាន សិទ្ធិ ប្រជាធិតេយ្យ ដើម្បីឈានទៅស្គាល់អំពីសារះសំខាន់និងផលប្រយោជន៏ ឬផលវិបាកដែលកើតមានជាយថាហេតុ។