ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
បុណ្យមាឃបូជា ពុទ្ធសាសនិកខ្មែរយើងតេងប្រារព្ធធ្វើឡើងនៅ ថ្ងៃពេញបូរណ៌មី ខែមាឃដើម្បីរំលឹកដល់សវកសន្និបាត«ការប្រជុំសាវ័ក» នៃព្រះសម្ពុទ្ធដែលហៅថា ចតុរង្គសន្និបាត «ការប្រជុំមាន៤អង្គ»គឺ៖
១. ថ្ងៃនោះព្រះចន្ទ្រចរចូលដល់មានមាឃនក្សត្រ(ថ្ងៃពេញបូរន៌មី ខែមាឃ )
២. ព្រះភិក្ខុសង្ឃចំនួន១២៥០រូប ឥតបានកំណត់ពេលគ្នាជាមុនសោះក៏ស្រាប់តែមកប្រជុំព្រមគ្នាក្នុងសំណាក់ប្រះបរមសាស្តា ។
៣. ព្រះភិក្ខុសង្ឃទាំងអម្បាលនោះសុទ្ធតែជាឯហិភិក្ខុដូចគ្នាទាំងអស់
៤. ព្រះភិក្ខុ សង្ឃទាំងនោះសុទ្ធតែជាព្រះអរហន្ត ។ ការប្រជុំមានអង្គ៤ដូច្នេះក្នុងពុទ្ធសម័យមានតែម្តងគត់ពេលនោះព្រះសម្មាសម្ពុទ្ធទ្រង់ត្រាស់សំដែងឱវាទបាតិមោក្ខ ស។ ហើយនៅពេលនោះដែរ ដែលព្រះអង្គទ្រង់បានដាក់អាយុសង្ខា៣ខែទៀតទ្រង់នឹងបរិនិព្វាន ។ ពិធីមាឃបូជាប្រព្រឹត្តទៅនៅពេលយប់ក្នុងវត្តអារាមនីមួយៗ តាមទំនៀមពុទ្ធបរិស័ទត្រូវដើរប្រទក្សិណព្រះវិហារបីជុំសិនមុននិងចូល ។ គេយកទេយ្យវត្ថុរៀបដាក់នៅមុខពុទ្ធរូបរួចអុជទៀន ធូប ។ លុះជួបជុំគ្នាហើយព្រះសង្ឃមួយអង្គដែលចាស់វស្សាជាងគេសូត្រសិក្ខាបទ ។ បន្ទាប់មកព្រះសង្ឃពីរអង្គដែលគង់ នៅមុខទេយ្យវត្ថុសូត្ររំលឹកគុណព្រះពុទ្ធ«ពុទ្ធគុណ » លុះចប់បទខាងដើមព្រះសង្ឃមួយអង្គសំដែងធម៌ទេសនាអំពីជីវប្រវត្តិរបស់ព្រះពុទ្ធ ។ ការសូត្រពុទ្ធគុណ និងការសំដែងធម៌ទេសនាប្រព្រឹត្តឆ្លាស់គ្នារហូតដល់អាធ្រាត្រជួនកាលររហូតដល់ភ្លឺ ។ ពេលនោះគេប្រគេនយាគូដល់ព្រះសង្ឃ ដើម្បីជាកិច្ចបញ្ចាប់បុណ្យ ។