2019-02-07 17:16
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
មនុស្សគ្រប់ជាតិសាសន៍ តែងប្រារព្ធធ្វើពីធីបុណ្យចូលឆ្នាំថ្មី ។ គេនិយមកំណត់ពេលវេលា និងរៀបចំធ្វើពិធីបុណ្យនេះប្លែកៗគ្នា សមស្របទៅតាមជំនឿទំនៀមទម្លាប់និងប្រពៃណីរបស់ជាតិគេ ។
ប្រជាជនខ្មែរយើងខ្លះមានជំនឿថាក្នុងរវាងមួយឆ្នាំក្នុងឆ្នាំចាស់ជួនកាលជួបឧបទ្រពចង្រៃជួនមានជំងឺប្រចាំកាយ ជួនកាលទៀតបានប្រព្រឹត្តអំពើអាក្រក់សៅហ្មងផ្សេងៗជាដើម ។ លុះផុតឆ្នាំចាស់នេះគេធ្វើបុណ្យគេស្លៀកពាក់ថ្មីអោយបានជួបប្រទះសុភមង្គលគ្រប់ការ និងមានអាយុយឺនយូរថែមទៀត ។ ពិធីបុណ្យចូលឆ្នាំថ្មីនេះបាន ប្រព្រឹត្តទៅអស់ពេល៣ថ្ងៃ ។ ថ្ងៃដំបូងជាថ្ងៃមហាចង្រ្កានថ្ងៃទី ២ជាថ្ងៃវណបត ថ្ងៃទី៣ជាថ្ងៃឡើងស័ក ។ ឯការកំនត់ខែ ថ្ងៃ ម៉ោង នាទីដែលឆ្នាំចាស់ត្រូវផុតកំនត់ដែលទេវតាឆ្នាំថ្មីត្រូវចុះមកទទួលដំណែងពីទេវតាឆ្នាំចាស់ នោះគេអាចដឹងបានយ៉ាងទៀងទាត់ដោយអាស្រ័យលើក្បួនហោរាសាស្រ្តតាមបែបបុរាណ គឺក្បួនមហាចង្ក្រាន្តនេះឯង ។ តាមទំនៀមពិធីបុណ្យចូលឆ្នាំថ្មី នេះបានប្រព្រឹត្តទៅអស់ពេលបីថ្ងៃ ។ ប៉ុន្តែមុនពេលចូលឆ្នាំថ្មីគេនាំគ្នាប្រុងប្រៀបរកស្បៀងអាហារសំអាតផ្ទះសំបែង កាត់សំលៀកបំពាក់ថ្មីៗជាដើម ។
នៅថ្ងៃចូលឆ្នាំថ្មីមកដល់គេរៀបចំពលីការ ( គ្រឿងដង្វាយ ) ចាំទទួលទេវតាឆ្នាំថ្មី ដែលមានជាអាទី៍ៈ ទៀន៥ ធូប៥ ផ្កា៥ លាជ៥ បាយសី៥ថ្នាក់១គូ បាយសីបាក្ចាម១គូ ស្លាបារី១ពាន ផ្កា ផ្លែឈើ ។ លុះរណ្តាប់រៀបរួចស្រេចហើយគេនាំកូនចៅអង្គុយជុំគ្នានៅជិតកន្លែងរៀបពលីការនោះហើយអុជទៀនចូលបន់ស្រន់សុំសេចក្តីចំរើនគ្រប់ប្រការពីទេពតាថ្មីរួចនាំគ្នាសូត្រមនស្កកាថ្វាយបង្គំព្រះ ហើយក៏បែកគ្នាទៅ ។ ឯពិធី៣ ថ្ងៃចូលឆ្នាំនោះគឺ៖