Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


តាមទំនៀមទម្លាប់ប្រជាជនខ្មែរធ្វើពិធីបុណ្យកាន់បិណ្ឌចំនួន១៥ថ្ងៃ ។ ពីថ្ងៃ១រោចដល់ថ្ងៃ១៤រោចជាថ្ងៃកាន់បិណ្ឌ ឬ១៥ថ្ងៃ ។ ពីថ្ងៃ១៥ រោចថ្ងៃភ្ជុំបិណ្ឌ ព្រោះថ្ងៃនេះអ្នកស្រុកមកប្រជុំគ្នាធ្វើនៅវត្តគ្រប់ៗគ្នា​។ ពាក្យថា « បិណ្ឌ » មានន័យថាពំនូតបាយដែលគេឧទ្ទិសដល់ ខ្មោចដែលបានស្លាប់ទៅ ។ បាយបិណ្ឌគឺពុំនូតបាយដំណើបចំអិនជាមួយខ្ទិះដូងហើយលាយជាមួយគ្រឿងផ្សំផ្សេងទៀតទៅតាមការនិយមរបស់អ្នកស្រុកក្នុងតំបន់នីមួយៗ ។ នៅកណ្តាលបាយបិណ្ឌមានបាយបិតបូរ ដែលគេដាក់ជើងពានតូចមួយ ។ បាយបិតបួរដូចគ្នានិងបាយបិណ្ឌដែរ ប៉ុន្តែគេធ្វើស្រួចដូចសាជីធ្វើគំរបស្លឹកចេកគ្របពីលើដោយចោះកំពូលទុក ដោតទៀន ធូប ផ្កា ។ នៅកន្លែងខ្លះគេធ្វើបាយបិណ្ឌដាក់ក្នុងកន្ទោងចំនួន៨ព័ទ្ធជុំវិញបាយបិតបូរហើយក្នុងកន្ទោងនីមួយៗមានពំនូតបាយបិណ្ឌពី១ ដុំទៅ១៥ដុំ ។

          ក្រៅពីដង្វាយផ្សេងៗនៅក្នុងសាលាបុណ្យនៃវត្តគេតុបតែធ្វើផ្កាបិណ្ឌដែលមានរាងស្រួចដូចសាជី ។ នៅលើអំពូលផ្កាបិណ្ឌគេធ្វើរូបហ្សងទ្រទៀនសំរាប់អុជយប់នៅពេលកាន់បិណ្ឌ ។ គេថាផ្កាបិណ្ឌនេះជាដង្វាយចំពោះព្រះចូឡាមណី ។

          មុនថ្ងៃភ្ជុំបិណ្ឌមួយថ្ងៃគឺថ្ងៃ១៤រោច នៅតាមផ្ទះនីមួយៗគេនិយមធ្វើនំអន្សម នំគម នំធ្មៃសំរាប់ប្រគេនលោកឧទ្ទិសដល់អ្នកដែលបានស្លាប់ទៅផង ។ នៅវេលាយប់ថ្ងៃដដែលនោះនៅវត្តមនាធ្វើពិធីប័ង្សុកូលដល់វិញ្ញាណកូនអ្នកដែលបានបាត់បង់ជីវីតទៅហើយមានការសូត្រធម៌ និងសំដែងធម៌ទេសនារហូតដល់ភ្លឺ​ ។

          លុះស្អែកឡើងថ្ងៃ១៥រោចខែភទ្របទ ដែលជាថ្ងៃចុងក្រោយនៃពិធីកាន់បិណ្ឌគឺជាថ្ងៃសំខាន់ជាងគេ អ្នកស្រុកគ្រប់ផ្ទះនាំគ្នាធ្វើដំណើរទៅប្រជុំនៅវត្ត ។ អ្នកខ្លះកាន់បាយបិណ្ឌបាយបិតបូរ ខ្លះកាន់នំអន្សម នំគម នំធ្មៃ និងចំណីផ្សេងៗអ្នកខ្លះទៀតយកចង្ហាន់ទៅប្រគេនព្រះសង្ឃ ។

          ក្រៅពីពិធីកាន់បិណ្ឌធ្វើនៅវត្ត មានពីធីសែនតាមផ្ទះនីមួយៗ នៅវេលាយប់ថ្ងៃបង្ហើយនោះ ។ តាមទំនៀមគេក្រាលកន្ទេលមួយជាន់ទៀត ។ នៅជុំវិញកន្ទេលគេរៀបថាសម្ហូបចំណី នំ បាយបិតបូរ បាយបិណ្ឌ ផ្តិលទឹកពានបារីស្លាម្លូ រួចសមាជិកក្នុងគ្រួសារទាំងអស់នាំគ្នា អង្គុយបត់ជើងជុំវិញរណ្តាប់នោះ ។ លុះបានជួបជុំគ្នាហើយមេគ្រួសារអុជទៀនធូបអញ្ជើញវិញ្ញាណក្ខន្ខដូនតាញាតិ មិត្តព្រៀងលៀនមកពិសាក្រយាអាហារនោះឲ្យបានឆ្អែតបរិបូណ៍ហើយអោយពរជ័យ និងជួយថែរក្សាកូនចៅឲ្យបានរស់នៅសុខចម្រើន ។

          លុះព្រឹកព្រហាមឡើង គេរៀបចំនំចំណីក្នុងកូនទូកធ្វើពីដើមចេកហើយបណ្តែតលើទឹកដើម្បីជូនដំណើរដូនតាអញ្ជើញត្រឡប់ទៅវិញ ។

          ចំណែកប្រជាជននិយមធ្វើបុណ្យនេះនៅក្នុងរនោចខែភទ្របទ តាមគម្ពីរខាងពុទ្ធសាសនាបានចែងថា មនុស្សយើងពេលស្លាប់ទៅបានទៅកើតក្នុងកំណើតផ្សេងៗគ្នា តាមផលនៃកម្មរបស់ខ្លួន ដែលបានប្រព្រឹត្តកន្លងរួចមកហើយ ។ មនុស្សចិត្តអាក្រក់ដែលធ្វើអំពើបាបផ្សេងៗលុះស្លាប់ទៅបានទៅកើតក្នុងកំណើតមួយហៅថា «ប្រេត » ។

          ពួកប្រេតមាន៤ពួកគឺ៖

  • ប្រេតដែលចិញ្ចឹមជីវីតដោយខ្ទុះឈាម
  • ប្រេតដែលស្រេកឃ្លានចំណីអាហារជានិច្ច
  • ប្រេតដែលភ្លើងឆេះជានិច្ច
  • ប្រេតដែលចិញ្ចឹមជីវីតដោយផលដែលបុគ្គលដទៃឧទ្ទិសផ្សាយជូនទៅឲ្យ ។

ពួកប្រេតទី៤នេះហើយដែលគេតែងធ្វើបុណ្យភ្ជុំបិណ្ឌឧទ្ទិស ឬសែនព្រែនឲ្យ ។ គេនិយមជ្រើសរើសថ្ងៃ១រោចខែភទ្របទព្រោះពេលវេលានោះព្រះចន្ទពុំសូវមានពន្លឺ ។ ឱកាសនេះហើយដែលពួកយមរាជដោះលែងពួកប្រេតទាំងនោះអោយមករស់នៅលាយឡំជាមួយមនុស្សចាំទទួលផលពីបងប្អូនកូនចៅញាតិមិត្តធ្វើបុណ្យឧទ្ទិសផលជូន ព្រោះពួកប្រេតខ្លាចពន្លឺណាស់ ។ ប្រសិនបើរយៈពេល១៥ថ្ងៃ ពួកប្រេតដើររកគ្រប់៧វត្តមិនឃើញបងប្អូនកូនចៅធ្វើបុណ្យឧទ្ទិសផលអោយទេ ពួកប្រេតនោះអត់ចំណីអាហារស្រេកឃ្លានយ៉ាងខ្លាំង ខឹងមួម៉ៅជេរប្រទេចផ្កាសាមកញាតិកាទាំង៧សន្តានអោយវិនាសអន្តរាយទ្រព្យសម្បត្តិ ព្រាត់ប្រាស់ម្តាយឪពុក ប្តី ប្រពន្ធ កូនចៅ ញាតិផៅទាំង៧សន្តានជាដើម ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login