Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


ខ្មែរយើងចាត់ទុកភ្លេងខ្មែរជាភ្លេងមង្គល ។ គេត្រូវប្រគំតែក្នុងពិធីមង្គលការតាមប្រពៃណីខ្មែរ ។

          វត្តមានភ្លេងខ្មែរកំដរក្នុងពិធីមង្គលការមិនគ្រាន់តែញុំាបរិយាកាសអោយអឹកធឹកប៉ុណ្ណោះទេថែមទាំងនាំមកនូវសរិសួស្តីជ័យមង្គលថែមទៀត ដែលចាស់ទុំខ្មែរយើងមានជំនឿយ៉ាងខ្ជាប់ខ្ជួន រហូតដល់សព្វថ្ងៃទៀតផង ។

          ភ្លេងខ្មែរសំរាប់ពិធីមង្គលការមានច្រើនបទណាស់ដែលគេយកមកប្រគំកំដរក្នុងពីធីនីមួយៗដូចជា៖ បទហែកូនកំលោះចូលរោង ហែងកំណត់ ស៊ីស្លាថង់រង កាត់សក់ សែនក្រុងពាលីកូនប្រុសសំពះពេលា កូនស្រីចេញផ្ទឹម ចង់ដៃបង្វិលពពិល... ។

          រីឯវគ្គមួយនៃមង្គលគេឃើញកូនកំលោះទាញស្បៃកូនស្រីចូលក្នុងបន្ទុប ដោយលេងភ្លេងបទព្រះថោងនាងនាគប្រើនៅពេលនោះ តាមដំណើរលរឿងក្នុងរដ្ជកាលព្រះថោង«ហ៊ុនទៀន»បឋមក្សត្រខ្មែរនេះឯង ។ ដំណើររឿងមានប្រវត្តិថា៖ ព្រះអង្គបានរៀបអភិសេកជាមួយនាងទាវគី«លីវយី»បុត្រីស្តេចភុជង្គនាគ ។ លុះរៀបមង្គលការនៅស្ថានមនុស្សលោករួចហើយ ស្តេចភុជជង្គនាគបាននាំព្រះថោងទៅជប់លៀងម្តងទៀតនោស្ថានបាតាល ។ ដោយព្រះថោងមិនចេះវិជ្ជាខាងជ្រែកទឹកក៏តោងកន្ទុយនាងនាគទើបចុះទៅបានទៅដល់ស្ថាននោះពួកគេរស់នៅប្រកបសេចក្តីសុខរហូតមក ។ អាស្រ័យដោយមានរឿងខាងលើនេះហើយ បានខ្មែរយើងសន្មតឈ្មោះបទភ្លេងនេះជា«បទព្រះថោង នាងនាគ​» ។ ក្រោយមកបទភ្លេង និងទំលាប់កូនប្រុសតោងស្បៃកូនស្រីចូលបន្ទុបត្រូវគេលនិយមប្រើក្នុងមង្គលរហូត​មកដល់សព្វថ្ងៃនេះ ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login