ប្រធានរបស់អាស៊ានមានតួនាទីដូចតទៅ ៖
- លើកស្ទួយយ៉ាងសកម្មនិងធ្វើឱ្យប្រសើរឡើង នូវផលប្រយោជន៍និងសុខុមាលភាពរបស់អាស៊ានរួមទាំងការខិតខំប្រឹងប្រែងកសាងសហគមន៍អាស៊ាន តាមរយៈការផ្តួចផ្តើមគោលនយោបាយ ការសម្របសម្រួលកុងសង់ស៊ីស និងប្រតិបត្តិការ
- ធានាភាពជាស្នូល របស់អាស៊ាន
- ធានាការឆ្លើយតប ប្រកបដោយប្រសិទ្ធភាព និងទាន់ពេលវេលា ចំពោះបញ្ហាបន្ទាន់ ឬសភាពការណ៍ ដែលមានវិបត្តិប៉ះពាល់ដល់អាស៊ាន រួមទាំងការផ្តល់ការជួយសម្រុះសម្រួលនិងការរៀបចំផ្សេងៗទៀត ដើម្បីជួយដោះស្រាយបញ្ហាទាំងនេះ
- តំណាងឱ្យអាស៊ានក្នុងការពង្រឹង និងជំរុញទំនាក់ទំនងជិតសិ្នទ្ធជាមួយដៃគូក្រៅតំបន់
- អនុវត្តនូវកិច្ចការនិងភារកិច្ចដទៃទៀត តាមអាណត្តិដែលទទួលបាន ។