វត្តអារាមមានតួនាទីសំខាន់ក្នុងការចូលរួមអភិវឌ្ឍសង្គមជាតិដូចតទៅ ៖
- ផ្នែកវប្បធម៌ ៖ ជាឃ្លាំងផ្ទុកនូវវប្បធម៌ អរិយធម៌ខ្មែរ (ក្បួនច្បាប់ គម្ពីរ អក្សរសាស្រ្ត និងចំណេះវិជ្ជាផ្សេងៗ) ។
- ផ្នែកសង្គមកិច្ច ៖ ជាទីជម្រកកោនដល់ជនក្រីក្រ កម្សត់ទុរគតគ្មានទីពឹង មកជ្រកកោន និងជាទីស្នាក់អាស្រ័យនៃសិស្ស និស្សិតដែលមកបន្តការសិក្សា ។
- ផ្នែកអប់រំ ៖ ជាកន្លែងអប់រំ សតិបញ្ញា ស្មារតីទាំងផ្លូវលោក ទាំងផ្លូវធម៌ ។
- ផ្នែកសីលតម្លៃ ៖ ជាកន្លែងដុសខាត់ចិត្ត ឱ្យជ្រះថ្លាបរិសុទ្ធ ក្នុងការកសាងកុសល ។
- ជាទីដែលពុទ្ធបរិស័ទតែងនាំគ្នាមកបរិច្ចាគធនធាននិងកម្លាំងកាយ ចិត្តដើម្បីកសាងប្រយោជន៍សាធារណៈ ។
- វត្តអារាមចូលរួមការងារកសាងសង្គម តាមរយៈការធ្វើបុណ្យទានប្រមូលបច្ច័យមកកសាងសមិទ្ធផលផ្សេងៗ ដូចជា សាលារៀន មន្ទីរពេទ្យ ផ្លូវថ្នល់ ។
- ជាទីប្រជុំនៃពុទ្ធបរិស័ទក្នុងការប្រារព្ធពិធិបុណ្យទានផ្សេងៗតាមប្រពៃណី ។
- ជាអាវាសរបស់បព្វជិតក្នុងការប្រតិបត្តិធម៌អាថ៍វិន័យតាមពុទ្ធឳវាទ ។
- ជួយបណ្តុះទឹកចិត្តមនុស្សធម៌ក្នុងដោះស្រាយទុក្ខលំបាកដល់មនុស្សសង្គម ។