សេវាស្ដានីតិសម្បាទាមាន ០៣ចំណុចសំខាន់៖
- សេវាកែលម្អសម្បទា មានជាអាទិ៍ បង្វឹកបង្ហាត់ធ្វើយ៉ាងណាឲ្យជនរងគ្រោះអាចរស់នៅប្រកបការងារ និងជីវភាពសង្គមបាន ដោយការព្យាបាលតាមរយៈការធ្វើចលនា ការផ្ដល់អវៈយវៈសិប្បនិមិត្ត និងការសម្រួលធ្វើចលនានានាដូចជារទេះរុញ ឬរទេះស្វ័យប្រវត្តិដែលអាចឲ្យ ជនរងគ្រោះបម្លាស់ទីពីកន្លែងមួយទៅកន្លែងមួយបាន។ បង្វិកជនរងគ្រោះ ឲ្យចេះប្រើសម្ភារ ឬអវៈយវៈសិប្បនិមិត្តសម្រាប់ការងារប្រចាំថ្ងៃ និងទំនាក់ទំនងសង្គម ។
- បណ្ដុះបណ្ដាលវិជ្ជាជីវៈ ធើ្វយ៉ាងណាអោយជនរងគ្រោះអាចត្រឡប់ធ្វើការងារវិញបាននៅកន្លែងដដែល ឬនៅកន្លែងផ្សេងស្របទៅតាមសម្បទា ដែលយើងបានបណ្ដុះបណ្ដាល។ ករណីខ្លះទៀតត្រូវបណ្ដុះបណ្ដាលជំនាញថ្មី ដើម្បីឲ្យជនរងគ្រោះបានប្រកបរបរចិញ្ចឹមជីវិតស្របទៅតាមពិការភាពរបស់ខ្លួន ហើយនឹងតម្រូវការជាក់ស្ដែងនៅក្នុងសង្គម
- ការស្វែងរកទីផ្សារការងារជូនជនរងគ្រោះ នៅពេលដែលជនរងគ្រោះត្រូវបានបណ្ដុះបណ្ដាលហើយ យើងត្រូវរកទីផ្សារជូនគាត់ដើម្បីឲ្យមានលទ្ធភាពរកចំណូលឡើងវិញ តាមអ្វីដែលនយោបាយរបស់រដ្ឋមាន។ ការងារនេះទាមទារឲ្យមានកាតព្វកិច្ចរបស់និយោជក ជ្រើសរើសជនពិការចូលធ្វើការ ដែលមានចែងក្នុងគោលនយោបាយរបស់រាជរដ្ឋាភិបាល។