សិល្បៈ និងវប្បធម៌ខ្មែរត្រូវបានសិល្បៈនិងវប្បធម៌បរទេសត្រូវបានគំរាមកំហែងដូចជា៖
ក. ការគំរាមកំហែង
- ឥទ្ធិពលនៃការផ្សព្វផ្សាយ មានលក្ខណៈច្រើនជាងសិល្បៈវប្បធម៌ខ្មែរ ( ភាពយន្ត តន្រ្តី សំលៀកបំពាក់ ... )
- ការផ្តល់ និងការប្រើដោយសេរី របស់ស្រទាប់យុវជនខ្មែរដោយមិនបានគិត និងពិចារណាអោយបានល្អិតល្អន់ ( ខ្វះការត្រួតពិនិត្យធ្វើអោយកើតមានភាពអធិបតេយ្យ ) ។
- ការទិញទឹកចិត្តសិល្បករ អ្នកនិពន្ធស្នាដៃកេតនភ័ណ្ឌជាតិ... )
ខ. វិធានការក្នុងការទប់ស្កាត់
- អប់រំបណ្តុះស្មារតីអោយស្រលាញ់ សិល្បៈ វប្បធម៌ជាតិនិងផ្សព្វផ្សាយអោយបានច្រើនឡើងវិញនូវប្រពៃណី ទំនៀមទំលាប់ដ៏ល្អរបស់ខ្មែរដល់ស្រទាប់យុវវ័យ
- ទប់ស្កាត់ និងគ្រប់គ្រងការហូរចូលនូវ សិល្បៈ វប្បធម៌បរទេសណាដែលមិនផ្តល់ប្រយោជន៍ដល់យើង និងធ្វើអោយប៉ះពាល់ដល់សង្គម
- ខិតខំកែច្នៃឥទ្ធិពលសិល្បៈ វប្បធម៌បរទេសមួយចំនួនអោយក្លាយមកជារបស់ជាតិខ្លួន ( ជាតូបនីយកម្ម )
- ការពារ និងខិតខំតំកើងសិល្បៈវប្បធម៌ ដែលជាប្រពៃណីជាតិតាមគ្រប់មធ្យោបាយ
- និយមការប្រើប្រាស់នូវអ្វីដែលជារបស់ជាតិ
- ហ៊ានវាយមកអោយទាន់ពេលវេលា ទៅលើអ្នកដែលមានបំនងបំផ្លាញរឺបំបាត់សិល្បៈវប្បធម៌របស់ជាតិខ្លួន ។