មូលហេតុដែលនាំឱ្យមានការបង្កើតអាស៊ានគឺ ៖
ក. បុព្វហេតុសេដ្ឋកិច្ច
- ដំណើរអភិវឌ្ឍសេដ្ឋកិច្ច កំពុងតែធ្វើដំណើរយ៉ាងលឿនឆ្ពោះទៅមជ្ឈឹមបូព៌ា
- ប្រទេសអឺរ៉ុប គេមានសមាគមសេដ្ឋកិច្ចអឺរ៉ុប ដែលជាទីផ្សាររួមដ៏សំខាន់ តាំងពីឆ្នាំ ១៩៥១មកម្ល៉េះ
- ប្រមូលផ្តុំទីផ្សារអាស៊ីអាគ្នេយ៍ ដើម្បីការអភិវឌ្ឍរួមនិងការប្រកួតប្រជែងលើទីផ្សារអន្តរជាតិផងដែរ ។
ខ. បុព្វហេតុនយោបាយ
- មានការប្រឈមមុខដាក់គ្នារវាងប្លុកសេរីនិងប្លុកសង្គម
- មនោគមវិជ្ជាកុំមុយនីស្តរាលដាលយ៉ាងខ្លាំង ជាពិសេសនៅអាស៊ី
- រួបរួមគ្នាជាសមាគមដើម្បីការពារខ្លួនផង និងដើម្បីទប់ស្កាត់ការរាលដាលនៃលទ្ធិកុំមុយនិស្តនៅក្នុងតំបន់ផង ។