ប្រធានអាស៊ានមានតួនាទីដូចតទៅ ៖
- លើកស្ទួយយ៉ាងសកម្មនិងធ្វើឱ្យប្រសើរឡើងនូវផលប្រយោជន៍ និងសុខុមាលភាពរបស់អាស៊ាន រួមទាំងការខិតខំប្រឹងប្រែងកសាងសហគមន៍អាស៊ានតាមរយៈការផ្តួចផ្តើមគោលនយោបាយ ការសម្របសម្រួលកុងសង់ស៊ីស និងប្រតិបត្តិការ ។
- ធានាភាពជាស្នូល របស់អាស៊ាន
- ធានាការឆ្លើយតប ប្រកបដោយប្រសិទ្ធភាព និងទាន់ពេលវេលាចំពោះបញ្ហាបន្ទាន់ ឬសភាពការណ៍ ដែលមានវិបត្តិប៉ះពាល់ដល់អាស៊ានរួមទាំងការផ្តល់ការជួយដោះស្រាយបញ្ហាទាំងនេះ
- តំណាងឱ្យអាស៊ានក្នុងការពង្រឹង និងជំរុញទំនាក់ទំនងជិតសិ្នទ្ធជាមួយដៃគូក្រៅតំបន់
- អនុវត្តនូវកិច្ចការ និងភារកិច្ចដទៃទៀត តាមអាណត្តិដែលទទួលបាន ។