2019-04-18 16:30
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
និយមវប្បធម៌តាមរយៈអ្នកប្រាជ្ញមានដូចជា ៖
+ និយមន័យតាមលោក Gillin and Gillin ៖ ក្រុមនីមួយៗបានកំណត់នូវទម្រង់អាកប្បកិរិយាដែលមានលក្ខណៈស្មុគស្មាញ ឬ សាមញ្ញសម្រាប់សមាសជិកនីមួយៗ ហើយត្រូវបានចម្លងពីជំនាន់ មួយទៅជំនាន់មួយទៀតនិងបង្រៀនកូនចៅរបស់ពួកគេទោះជាមានការប្រែប្រួល ទម្រង់ខ្លះក៏ដោយលក្ខណៈសម្រាប់សម្គាល់ ទាំងនោះហៅថាវប្បធម៌ ។
+ លោក A.F Walter Paul វប្បធម៌គឺជាចំណុចរួមរបស់ក្រុមមួយពីររបៀបនៃការគិតនិងសកម្មភាពនៃក្រុមនោះ ។
+ លោក Maclver វាជាការបញ្ជាក់ពីររបៀបនៃមជ្ឈដ្ឋានរបៀបនៃការរស់នៅ និងការគិតទំនាក់ទំនងគ្នាការកំសាន្ដជាដើម ។
+ លោក Arnold W.Green វប្បធម៌គឺជាប្រព័ន្ធនៃការបញ្ចូន គំនិត ចំណេះដឹង ការអនុវត្តន៍ និងជំនឿរួមជាមួយ និងសកម្មភាពមិនជាក់លាក់មួយចំនួនដែលអាចផ្លាស់ប្ដូរគ្រប់ពេលវេលា ។
+ លោក E.A Hoebel វប្បធម៌គឺជាលក្ខណៈរួមនៃទម្រង់អាកប្បកិរិយាដែលត្រូវបានចាត់ទុកជាបុគ្គលិកលក្ខណៈនៃសមាជិកសង្គម ហើយផងដែរនោះវប្បធម៌មិនមែនជាលទ្ធផលនៃកត្តាជីវសាស្រ្តទេ ។