Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


គោលការណ៍គ្រឹះរបស់ចលនាកាកបាទក្រហម និងអឌ្ឍច័ន្ទក្រហមមាន៧ដូចជា៖

  • ភាពជាមនុស្សធម៌់ៈ ចលនាអន្តរជាតិកាកបាទក្រហមអឌ្ឍច័ន្ទក្រហម កើតឡើងដោយបំណងប្រាថ្នា សំដៅជួយជនរងរបួសក្នុងសមរភូមិដោយមិនបែងចែកឬរើសអើង ។ ខិតខំខ្នះខ្នែងតាមសមត្ថភាពជាតិ និងអន្តរជាតិរបស់ខ្លួនទប់ស្កាត់ដើម្បីបង្ការនិងកាត់បន្ថយទុក្ខវេទនារបស់មនុស្សគ្រប់ទីកន្លែងដែលជួបប្រទះ ។​ចលនានិងលើកកម្ពស់មានការយោគយល់គ្នាទៅវិញទៅមក មមិត្តភាព សហប្រតិបត្តិការនិងសន្តិភាពស្ថិតស្ថេរក្នុងចំណោមជនគ្រប់រូប ។
  • ភាពមិនលម្អៀងៈ ជាភាពមិនបែងចែកឬរើសអើងសញ្ជាតិ ពូជសាសន៍ ជំនឿសាសនា វណ្ណៈឬទស្សនៈនយោបាយឡើយ ។ ភាពមិនលម្អៀងខិតខំប្រឹងប្រឹង សម្រាល ការឈឺចាប់និងខ្លោចផ្សាររបស់ជនគ្រប់រូប ដោយចំពោះតែអ្នកត្រូវការចាំបាច់ឲ្យជួយនិងជួនអទិភាពដល់ករណីដែលគ្រោះអាសន្នជាងគេ
  • អព្យាក្រឹតភាពៈ ដើម្បីបន្តការរក្សាសោមនស្សរីករាយ និងជំនឿទុកចិត្តពីគ្រប់មជ្ឈដ្ឋាន ចលនាមិនគប្បីចូលរួមក្នុងអរិយភាព ទោះជាក្នុងកាលៈទេសៈណាក៏ដោយមិនចូលរួមវែកញែករកខុសត្រូវក្នុងនយោបាយ សញ្ជាតិ ពូជសាសន៍ ជំនឿ សាសនា មនោគមន៍វិជ្ជាឡើយ  ។
  • ឯករាជ្យភាពៈ មិនត្រូវតែឯករាជ្យ
  • សេវាស័គ្រចិត្តៈ មិនត្រូវការប្រាក់ចំណេញ
  • ឯកភាពៈ នៅក្នុងប្រទេសមួយអាចមានសមាគមន៍ជាតិតែមមួយគត់ ។ ហើយបំពេញភារៈកិច្ចទូទាំងប្រទេស ។
  • សកលភាពៈ ចលនាកាកបាទក្រហម និងអឌ្ឍច័ន្ទក្រហមអន្តរជាតិក្នុងនោះគ្រប់សមាគមន៍ទាំងអស់មានឋានៈស្មើគ្នាមានការទទួលខុសត្រុវនិងករណីកិច្ចដូចគ្នាក្នុងការជួយគ្នាទៅវិញទៅមកជាលក្ខណៈសកល ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login