អង្គភាពថ្នាក់រដ្ឋមន្ត្រីជំនាញតាមផ្នែករបស់អាស៊ានត្រូវធ្វើដូចតទៅ ៖
- ដំណើរការមុខងារស្របតាមអាណត្តិរបស់ខ្លួន
- អនុវត្តកិច្ចព្រមព្រៀងនិងសេចក្តីសម្រេចនៃកិច្ចប្រជុំកំពូលអាស៊ានដែលស្ថិតនៅក្រោមសមត្ថកិច្ចរបស់ខ្លួន
- ពង្រឹងកិច្ចសហប្រតិបត្តិការ ក្នុងផ្នែករបស់ខ្លួននីមួយៗដើម្បីទ្រទ្រង់សមាហរណកម្មអាស៊ាន និងការកសាងសហគមន៍
- ដាក់របាយការណ៍ និងអនុសាសន៍ជូនក្រុមប្រឹក្សាសហគមន៍អាស៊ាននីមួយៗ ។