អំពីសមាសភាពអគ្គលេខាធិការរងទាំង៤ របស់សមាគមអាស៊ានគឺ ៖
- អគ្គលេខាធិការរង២រូប ដែលមានអាណត្តិកំណត់៣ឆ្នាំដែលអាណត្តិនេះ មិនអាចបន្តបាន និងដែលបានជ្រើសរើសចេញពីជនជាតិ នៃរដ្ឋសមាជិកអាស៊ានដោយផ្អែកទៅលើការប្តូរវេនគ្នាតាមលំដាប់អក្ខរក្រមនិងដោយពិចារណាល្អិតល្អន់ទៅលើសុចរិតធម៌ សមត្ថភាព បទពិសោធ លក្ខណៈសម្បត្តិនិងសមភាពយែនឌ័រ ។
- អគ្គលេខាធិការង២រូបទៀត មានអាណត្តិ៣ឆ្នាំដូចគ្នាប៉ុន្តែអាណត្តិនេះ អាចបន្តបានមួយអាណត្តិទៀត ។ អគ្គលេខាធិការរងទាំងពីររូបនេះ ត្រូវជ្រើសរើសជាចំហដោយផ្អែកទៅលើលក្ខណៈសម្បត្តិ ដែលសមនឹងទទួលបានតួនាទីនេះ ។ អគ្គលេខាធិការ ក្នុងការអនុវត្តការងាររបស់ខ្លួន ។ អគ្គលេខាធិការរងទាំង៤ ត្រូវមានសញ្ជាតិខុសពីអគ្គលេខាធិការ និងមកពីរដ្ឋសមាជិកបួនផ្សេងៗគ្នា ។