Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


ក្នុងនាមជាអគ្គលេខាធិការអាស៊ាន ត្រូវធ្វើ ៖

  • អនុវត្តភារកិច្ច និងការទទួលខុសត្រូវការិយាល័យជាន់ខ្ពស់នេះ ដោយយោលទៅតាមបទបញ្ញត្តិនៃធម្មនុញ្ញនេះ និងលិខិតតុបករណ៍ ពិធីសារ និងកិច្ចពាក់ព័ន្ធទាំងឡាយរបស់អាស៊ាន
  • សម្រួល និងត្រួតពិនិត្យមើលការរីកចម្រើននៃការអនុវត្តកិច្ចព្រមព្រៀង និងសេចក្តីសម្រេចរបស់អាស៊ាន
  • ដាក់របាយការណ៍ប្រចាំឆ្នាំស្តីពីការងារអាស៊ាន ជួនកិច្ចប្រជុំកំពូលអាស៊ាន
  • ចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ាន កិច្ចប្រជុំរបស់ក្រុមប្រឹក្សាសហគមន៍អាស៊ាន កិច្ចប្រជុំក្រុមប្រឹក្សាសម្របសម្រួលអាស៊ាន កិច្ចប្រជុំរបស់អង្គភាពថ្នាក់រដ្ឋមន្ត្រីជំនាញតាមផ្នែករបស់អាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធដទៃទៀតរបស់អាស៊ាន
  • បង្ហាញអំពីទស្សនៈរបស់អាស៊ាន និងចូលរួមកិច្ចប្រជុំជាមួយភាគីក្រៅតំបន់ ដោយអនុលោមទៅតាមគោលមាគ៌ានយោបាយ ដែលបានឯកភាព និងអាណត្តិដែលបានប្រគល់ជូនអគ្គលេខាធិការ
  • ស្នើសុំការអនុវត្តពីក្រុមប្រឹក្សាសម្របសម្រួលអាស៊ានតែងតាំង និងបញ្ចប់អាណត្តិរបស់អគ្គលេខាធិការរង ។ អគ្គលេខាធិការ ក៏ត្រូវតួនាទីជាប្រធានរដ្ឋបាលរបស់អាស៊ានដែន ។ អគ្គលេខាធិការ មានអគ្គលេខាធិការរង៤រូបដែលមានតំណែង​និងឋានៈស្មើអនុរដ្ឋមន្ត្រី ជាជំនួយការ ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login