Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


ការរស់នៅរបស់មនុស្សក្នុងសង្គមរមែងតែងតែដឹកនាំមនុស្សឲ្យស្វែងរការរិកចម្រើនលូតលាស់សម្រាប់សេចក្តីត្រូវការរបស់មនុស្សផងគ្នា ។​ទន្ទឹងនិងការស្វេងរកសេចក្តីសុខរបស់មនុស្សនេះដែរ ទើបមនុស្សខិតខំស្វែងរកតម្លៃសីលធម៌ផងនិងបង្កើតវិទ្យសាស្រ្តផង ។ តម្លៃសីលធម៌កើតមានបានអាស្រ័យលើការប្រតិបត្តិ ។ មនុស្សគោរពតម្លៃសីលធម៌ តើវិទ្យាសាស្រ្តធ្វើឲ្យមនុស្សមានសីលធម៌យ៉ាងដូចម្តេច ?

                   វិទ្យាសាស្ត្រ ជាអង្គពុទ្ធមួយដែលមានលក្ខណៈជាប្រព័ន្ធ ហើយដែលអាចឲ្យយើងធ្វើការផ្ទៀងផ្ទាត់បាន ។ ម្យ៉ាងទៀត វិទ្យាសាស្រ្តសម្គាល់ចំណេះវិជ្ជាទូទៅដែលមនុស្សត្រូវចេះដឹង និងចំណេះវិជ្ជាទាំងឡាយដែលកើតមកពីការស្រាវជ្រាវ ។

                   សីលធម៌ គឺជាក្បួនច្បាប់ ទ្រឹស្តីឬពាក្យទូន្មានប្រៀនប្រដៅមនុស្សឲ្យដើទៅរកផ្លូវល្អ ដើម្បីឲ្យមានកិត្តិយស សេចក្តីថ្លៃថ្នូរ ។ សីលធម៌ គឺជាអ្វីៗដែលល្អ ឬទ្រឹស្តីអប់រំទាក់ទងទៅនឹងផ្លូវចិត្ត ។

វិទ្យាសាស្រ្តធ្វើមនុស្សមានសីលធម៌ពីព្រោះ៖

  • ដឹកនាំមនុស្សឲ្យស្រឡាញ់សច្ចភាព គឺការស្រឡាញ់ការពិតទូទៅ
  • ដឹកនាំមនុស្សឲ្យបណ្តុះគំនិតពិចារណា មិនឲ្យជឿផ្តេសផ្តាស
  • ដឹកនាំមនុស្សឲ្យលុះតាមដំបូន្មានអ្នកដទៃដោយងាយ
  • ដឹកនាំមនុស្សឲ្យជឿលើអំពើរបស់ខ្លួន ច្រើនជាងជឿលើកម្លាំងក្រៅខ្លួន
  • ដឹកនាំមនុស្សឲ្យលះបង់ប្រយោជន៍ផ្ទាល់ខ្លួន
  • មានគោលដៅដឹកនាំមនុស្សទៅរកសេចក្តីសុខ សុខតាមផ្លូវកាយសុខតាមផ្លូវចិត្តផ្លូវសម្ភារៈដូចជាការលូតលាស់នៃវិទ្យាសាស្រ្តសព្វថ្ងៃអាចធ្វើឲ្យមនុស្សមានជ័យជំនះលើធម្មជាតិច្រើន

សរុបមកវិទ្យាសាស្រ្តធ្វើឲ្យមានសីលធម៌អាស្រ័យលើការប្រតិបត្តិ បើយកវិទ្យាសាស្រ្តទៅប្រើសម្រាប់សេចក្តីសុខ សេចក្តីចម្រើន សេចក្តីត្រូវការរបស់មនុស្សពិតៗ ទើបវិទ្យាសាស្រ្តធ្វើឲ្យមនុស្សមានសីលធម៌ ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login