Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

១. ដូចម្ដេចដែលហៅថាស្ប៉រ៉ូភីត ? កាម៉ែតូភីត ?

២. ចួរឪ្យនិយមន័យការបង្កាត់ជិត និងការបង្កាត់ឆ្ងាយ ។

៣. តើការឆ្លាស់កំណើតនៃស្ប៉រ៉ូភីតនិងកាម៉ែតូភីតនិងកាម៉ែតូភីតឆ្លងកាត់វគ្គអ្វីខ្លះ ? ចូររៀបរាប់វគ្គនីមួយៗ ។

៤. ហេតុអ្វីបានពេលមានការប៉ះទង្គិច ឬ របួសមុតដាច់ធ្វើឪ្យយើងមានការឈឺចាប់ ?

៥. ចូរប្រៀបធៀបលទ្ធផលនៃការបង្កាត់ជិត និងការបង្កាត់ឆ្ងាយ ។

ចម្លើយ

១. ដែលហៅថាស្ប៉រ៉ូភីត ជាទម្រង់នៃរុក្ខជាតិដែលផលិតស្ប៉អាប្លូអ៉ីត ។ កាម៉ែតូភីតជាទម្រង់នៃតរុក្ខជាតិដែលមាននាទីផលិតកាម៉ែត ។

២. ការបង្កាត់ជិតគឺជាការបង្កាត់រវាងសត្វចេញពីមេបាមួយគូ ឬ មេបានឹងកូនរបស់វា ។ ការបង្កាត់ឆ្ងាយគឺជាការបង្កាត់រវាងពូជខុសគ្នា មានខ្សែស្រឡាយខុសគ្នា ឬ ប្រភេខុសគ្នា ។

៣. ការឆ្លាស់កំណើតនៃស្ប៉រ៉ូភីត និងកាម៉ែតូភីត ។ វគ្គនីមួយៗ ៖

  • វគ្គអាប្លូអ៉ីត ចាប់ផ្ដើមដោយបាតុភូតបង្កកំណើត
  • វគ្គឌីប្លូអ៉ីត ចាប់ផ្ដើមដោយបាតុភូតមេយ៉ូស ។

៤. បានជាមានការប៉ះទង្គិចឬរបួសដោយមុតដាច់ធ្វើឪ្យមានការឈឺចាប់ដាប់ព្រោះធ្មួលវិញ្ញាណឈឺចាប់លោតសន្ទឹងយ៉ាងច្រើនក្នុងស្រទាប់អេពីឌែមដែលរូសទៅនឹងការឈឺចាប់ ។ គ្រប់សរសៃរប្រសាទវិញ្ញាណដែលទទួលរំញោចចាប់បញ្ចូនព័ត៌មាននេះទៅកាន់សំបកខូរក្បាលដែលនៅទីនេះព័ត៌មានត្រូវបានវិភាគនិងបកស្រាយ ។

៥.  ប្រៀបធៀបលទ្ធផលនៃបង្កាត់ជិត និងការបង្កាត់ឆ្ងាយ ៖

+ ការបង្កាត់ជិត

  • បង្កាត់រវាងកូនដែលកើតពីមេបាតែមួយ ឬ រវាងកូននិងកូនគ្នា វា
  • សណ្ដានក្រោយមានកម្លាំងជីវិតខ្សោយលទ្ធផលដែលនឹងនាំទៅរកការផុតពូជ ។

+ ការបង្កាត់ឆ្ងាយ

  • បង្កាត់រវាងពូជខុសគ្នា ឬ មានខ្សែស្រឡាយខុសគ្នា ឬ ប្រភេទខុសគ្នា
  • អ៉ីប្រ៊ីត (កូនចៅ) មានលក្ខណៈល្អ លូតលាស់ឆាប់បានផល ទិន្នផលខ្ពស់ និងធន់នឹងជម្ងឺបានល្អ ។
  • អារ មិនអាចបង្កកំណើតបានក្នុងករណីមេបាប្រភេទខុសគ្នា ។


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login