Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

១. តើប្រូតេអ៉ីនជាអ្វី ? ម៉ូលេគុលប្រូតេអ៉ីនដែលទាបជាងគេបំផុតហៅថាអ្វី ?

២. តើករនេរគឺជា ? លក្ខណៈកោងនៃករនេមានប្រយោជន៍អ្វី ?

៣. តើប្រូតេអ៉ីនមានសារៈសំខាន់ចំពោះសារពាង្គកាយដូចម្ដេចខ្លះ ?

៤. ចូរពិពណ៌នាពីនាទីរបស់ ARNt និង ARNr ក្នុងចលនាសំយោគប្រូតេអ៉ីន ។

៥. តើអរម៉ូន LH និងអរម៉ូន FSH គឺផលិតដោយអ្វី? ហើយវាមានទំនាក់ទំនងជាមួយនឹងអ្វី?

ចម្លើយ

១. ប្រូតេអ៉ីនគឺជាប៉ូលីមែនៃអាស៊ីតអាមីនេដែលបង្កឡើងដោយច្រវាក់ប៉ូលីប៉ិបទីមួយឬច្រើន ។ ម៉ូលេគុលប្រូតេអ៉ីនដែលទាបជាងគេបំផុតហៅថា ប៉ិបទីត ឬ ប៉ូលីប៉ិបទីត ។

២. ករនេគឺជាផ្នែកមួយដែលស្ថិតនៅផ្នែកខាងមុខនៃគ្រាប់ភ្នែកដែលជាភ្នាសក្លេរ៉ូទិចឡើងថ្លាហើយប៉ោង​ ។ ករនេមានរូបរាកោងជាងទម្រង់របស់ភ្នែកទាំងមូល ។ លក្ខណៈកោងនៃករនេមានប្រយោជន៍ដូចជា ជួយពន្លត់កាំស្មើនៃពន្លឺដែលចាំងចូលមកក្នុងកែវភ្នែកឪ្យរួមជួបជាមួយគ្នានៅកន្លែងតែមួយលើភ្នាសរេទីន ។

៣. ប្រូតេអ៉ីនមានសារៈសំខាន់ចំពោះសារពាង្គកាយដូចជា ប្រូតេអ៉ីនជាសមាសធាតុគ្រឹះនៃជីវិតដែលបង្កើតនូវរាល់សមាសភាពនៃសារពាង្គកាយ ។ ក្នុងដំណើរប្រព្រឹត្តទៅនៃសារពាង្គកាយប្រុតេអ៉ីន មាននាទីជាកាតាលីករ ជាអរម៉ូន ជាអង់ស៊ីម ជាអង់ទីករ ជាប្រូតេអ៉ីនទម្រង់ ជាអ្នកដឹកនាំ និងជាអ្នកធ្វើចលនា ។

៤. នាទីរបស់ ARNt និង ARNr ក្នុងចលនាសំយោគប្រូតេអ៊ីន ៖

  • ARNt ( ARN ដឹកនាំ ) ​មាននាទីដឹកនាំអាស៊ីតអាមីនេពីស៊ីតូប្លាសចូលទៅក្នុងរីបូសូម និងទទួលស្គាល់កូដុងរបស់ម៉ូលេគុល ARNm ដោយអង់ទីកូដុងដើម្បីចូលរួមបកប្រែព័ត៌មានសេនេទិច ឪ្យទៅខជាប្រូតេអ៉ីន ។
  • ARNr ( ARN នាំសារ )មាននាទីភ្ជាប់ជាមួយ ARNm សំយោគប្រូតេអ៊ីន ។ វាជារោងជាងសាងសង់ប្រូតេអ៉ី​ន ។

៥. អរម៉ូន LH និងអរម៉ូន FSH គឺផលិតដោយប្រពេញអ៊ីប៉ូភីសមុខ ។ វាមានទំនាក់ទំនងជាមួយក្រពេញភេទដូចជា ៖

+ ចំពោះអូវេ ឬ ក្រពេញភេទញី

  • អរម៉ូន LH ធ្វើឪ្យកោសិកាផូលេគុលដឺក្រាបផ្ទុះបែក និងបញ្ចេញអូវុល ។ ផូលេគុលផ្ទុះបែកនេះក្លាយជាអង់លឿងហើយក៏បញ្ចេញអរម៉ូនប្រូតេស្ដេរ៉ូន និងអរម៉ូនអឺស្រ្ដូសែន ។
  • អរម៉ូន FSH ភ្ញោចកោសិកាផូលេគុលនៃអូវែឪ្យបញ្ចេញអរម៉ូនអឺស្ដ្រូសែន ។

+ ចំពោះពងស្វាស ឬក្រពេញភេទឈ្មោល

  • អរម៉ូន LH ភ្ញោចកោសិកាផូលេគុលអាំងស្ទែស្យែលឪ្យបញ្ចេញអរម៉ូនតេស្ដូស្ដេរ៉ូន ។
  • អរម៉ូន FSH ភ្ញោចកោសិកាស៊ែគូលីក្នុងបំពង់សឺមីនីភែដើម្បីធានាកំណកាម៉ែត ។

វិញ្ញាសាទី៦



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login