Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

១. ហេតុអ្វីបានជាត្រចៀកមានជំងឺឆ្លងមានបញ្ហាទាក់ទងនឹងតុល្យភាពថេរលំនឹង ?         

២. តើស្លឹករាងម្ជុលរបស់កូនីកែមានសារៈសំខាន់អ្វីខ្លះចំពោះរុក្ខជាតិ ?

៣. ដោយផ្អែកតាមនាទីរបស់វា ណឺរ៉ូនមានប៉ុន្មានប្រភេទ ? អ្វីខ្លះ ? មាននាទីដូចម្ដេចខ្លះ ?

៤. តើចំពោះរុក្ខជាតិអង់ស្យូស្ដែម តើអូវុលជាម៉ែតឬទេ ? ចូរបញ្ជាប់ពំអំណះអំណាង ។

៥. តើដំណើរលំអងមានប៉ុន្មាន ? អ្វីខ្លះ ? ចូររៀបរាប់ ។

ចម្លើយ

១. បានជាត្រចៀកមានជំងឺឆ្លងមានបញ្ហាទាក់ទងនឹងតុល្យភាពថេរលំនឹងព្រោះមេរោគបង្កជំងឺឆ្លងបណ្ដាលឪ្យត្រចៀកឡើងហើមដែលធ្វើឪ្យធាតុរាវនៅក្នុងត្រចៀកដាក់សម្ពាទៅលើបំពង់ពាក់កណ្ដាលរង្វង់និងបណ្ដាលឪ្យរោមល្អិតៗនៅលើកោសិកាធ្មួលនៅក្នុងបំពង់នេះឪ្យសញ្ញានៃវិញ្ញាណតុល្យភាពនៅក្នុងខួរក្បាលមិនត្រឹមត្រូវ ។

២. ស្លឹករាងម្ជុលរបស់កូនីកែមានសារៈសំខាន់ដូចជា វាអាចជួយបង្ហារការបាត់បង់ទឹក និងជួយឪ្យរុក្ខជាតិបន្សុំាជីវិតទៅនឹងអាកាសធាតុស្ងួត ។

៣. ដោយផ្អែកតាមនាទីរបស់វា ណឺរ៉ួនមាន ៣ ប្រភេទ គឺ ណឺរ៉ូនវិញ្ញាណនាំ ណឺរ៉ូនចលករ និងណឺរ៉ូនភ្ជាប់ ។

  • ណឺរ៉ូនវិញ្ញាណនាំ មាននាទីដឹកនាំព័ត៌មានចេញពីធ្មូលវិញ្ញាសាទៅកាន់មណ្ឈមណ្ឌលប្រសាទ
  • ណឺរ៉ូនចលករ មាននាទីដឹកនាំត័ព៌មានពីមជ្ឈមណ្ឌុលប្រសាទទៅកាន់សរីរាង្គប្រតិកម្មដូចជាសាច់ដុំឬក្រពេញ ។
  • ណឺរ៉ូនភ្ជាប់ ស្ថិតនៅចន្លោះណឺរ៉ូនវិញ្ញាសានាំនិងណឺរ៉ូនចលករ វាមាននាទិបញ្ចូលព័ត៌មានរវាងណឺរ៉ូនវិញ្ញាសានាំនិងណឺរ៉ូនចលករ ។

៤. ចំពោះរុក្ខជាតិអង់ស្យូមស្ដែមអូវុលមិនមែនជាម៉ែតឈ្មោលទេ ។ ពីព្រោះតែអូវុលជាទម្រង់ពហុកោសិកា ដែលផ្ទុកកោសិកាមួយ ហើយកោសិកាមេនេះ ធ្វើមេយ៉ូស និងបន្ដពួជដើម្បីបង្កើតបានជាថង់កំណដែលមានកោសិកា ៧ ហើយក្នុងនោះមានអូវុលស៊្វែមួយដែលជាកោសិកាបន្ដពូជញី ។ ដូចនេះអូវុលជាទម្រង់មួយដែលនឹងក្លាយជាគ្រាប់រុក្ខជាតិក្រោយការបង្កកំណើត ។

៥. ដំណើរលំអងមាន២ បែបគឺ ៖ ដំណើលំអងកាត់ និង ស្វ័យដំណើរលំអង ។

  • ដំណើលំអងកាត់ គឺជាការផ្ទេរគ្រាប់លំអងនៃផ្កាលំអងនៃផ្ការុក្ខជាតិទៅកាន់ស្ទិចម៉ាតនៃផ្ការុក្ខជាតិមួយទៀត ។ វាប្រព្រឹត្តទៅបានដោយសារ ទឹក ខ្យល់ និងសត្វ ។
  • ស្វ័យដំណើរលំអង គឺជាការបន្ទេរគ្រាប់លំអងពីប្លោកលំអងទៅកាន់ស្ទិចម៉ាតនៃរុក្ខជាតិតែមួយ ។

វិញ្ញាសាទី៥



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login