ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំណួរ
១. តើលំពែងផលិតអរម៉ូនគ្លុយកាកុងនៅពេលណា ?
២. តើពោតរុក្ខជាតិម៉ូណូកូទីលេដូន រឺ ឌីកូទីលេដូន ? ពីព្រោះអ្វី ?
៣. កែវភ្នែកមាននាទីអ្វីខ្លះ ? ហេតុអ្វីបានជាមនុស្សខ្លះមើលវត្ថុឆ្ងាយឃើញច្បាស់ ប៉ុន្ដែមើលជិតឃើញមិនច្បាស់ទៅវិញ ? ចូរពន្យល់ ។
៤. តើខួរក្បាលនិងខួរខ្នងមានទំនាក់ទំនងគ្នាយ៉ាងដូចម្ដេចក្នុងបញ្ចូលព័ត៌មាន ?
៥. តើប្រព័ន្ធប្រសាទមនុស្សមានមុខងារប៉ុន្មានយ៉ាង ? អ្វីខ្លះ ? ពន្យល់ពីមុខងាររបស់វាផង ។
ចម្លើយ
១. លំពែងផលិតអរម៉ូនគ្លុយកាកុងនោពេកកម្រិតគ្លុយកូសនៅក្នុងឈាមធ្លាក់ចុះក្រោមដល់កម្រិតកំណត់ ។ វាបញ្ចេញអរម៉ូនគ្លុយកាកុងដើម្បីដំឡើងបរិមាណគ្លុយកូសក្នុងឈាមឪ្យដល់កម្រិតកំណត់ឡើងវិញ ។
២. ពោតរុក្ខជាតិម៉ូណូកូទីលេដូនពីព្រោះ ៖
៣. កែវភ្នែកមាននាទីធ្វើឪ្យកាំរស្មើពន្លឺងាក និងប្រសព្វចូលគ្នា ។ បានជាមនុស្សខ្លះ មើលវត្ថុឆ្ងាយឃើញច្បាស់ ប៉ុន្ដែមើសវត្ថុជិតឃើញមិនច្បាស់ទៅវិញព្រោះភ្នែកមានជម្ងឺអ៉ីពែមេត្រូប ។ ភ្នែកមើលវត្ថុឆ្ងាយច្បាស់ ព្រោះតែចម្ថាយអប្បបរិមានៃគំហើញច្បាស់ឆ្ងាញជាងភ្នែកធម្មតា ដូចនេះត្រូវមានសម្របតម្រូវ បើគ្មានទេនោះរូបភាពកើតឡើងនៅក្រោយរេទីនព្រោះប្រព័ន្ធអុបទិចបង្រួមតិច ។
៤. ខួរក្បាលនិងខួរឆ្អឹងខ្នងមានទំនាក់ទំនងគ្នាក្នុងការបញ្ចូនព័ត៌មានដោយ ៖ ព័ត៌មានផ្នែវិញ្ញាណនាំ និងចលករឆ្លងកាត់ពីខួរក្បាលទៅផ្នែកផ្សេងៗទៀតអស់ដែលស្ថិតនៅក្រោមកញ្ចឹងកត្រូវតែឆ្លងកាត់តាមខួរឆ្អឹងខ្នងទៅកាន់ខួរក្បាល ទៅកាន់សរីរាង្គផ្សេងៗ ។
៥. ប្រព័ន្ធប្រសាទមនុស្សមានមុខងារ ៣ យ៉ាងគឺ ទទួលព័ត៌មាន ឆ្លើយតបទៅនឹងព័ត៌មាន និងតំហែរក្សាថេរលំនឹង ។