Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

១. តើអាស៊ីតអាមីនេបង្កើតឡើងដោយធាតុអ្វីខ្លះ ?

២. អ្នកវិទ្យាសាស្រ្ដបានប្រើវិស្វកម្មសេនេក្នុងវិស័យសំខាន់ៗអ្វីខ្លះ ? ហើយវិស័យនីមួយៗគេផលិតបានផលិតអ្វីខ្លះ ?

៣. តើអាស៊ីតអាមីនេបង្កើតឡើងដោយធាតុអ្វីខ្លះ ?

៤. តើក្លរ៉ូអ៉ីតជាអ្វី ? ហើយមានលក្ខណៈដូចម្ដេច ?

៥. តើគេបែងចែកខួរក្បាលជាប៉ុន្មានផ្នែក ? អ្វីខ្លះ ? មាននាទីដូចម្ដេចខ្លះ ?

ចម្លើយ

១. អាស៊ីតអាមីនេបង្កើតឡើងដោយធាតុគីមី ៤ ប្រភេទគឺ C , H , O , N ។

២. អ្នកវិទ្យាសាស្រ្ដបានប្រើវិស្វកម្មសេនេទិចក្នុងវិស័យសំខាន់ៗដូចជា វិស័យកសិកម្ម វិស័យឧស្សាហកម្មផលិតស្បៀង និងវិស័យសុខាភិបាល ។

៣. លំពែកផលិតអរម៉ូនគឺជាអាំងស៊ុយលីន និងអរម៉ូនគ្លុយកាកុង ។ តូនាទីរបស់វា​ ៖

  • អរម៉ូនអាំងស៊ុយលីន មាននាទីកាត់បន្ថយកម្រិតក្លុយកូសនៅឈាម ។
  • អរម៉ូនគ្លុយកាកុង មាននាទីបង្កើតកម្រិតគ្លុយកួសនៅក្នុងឈាម ។

. ក្លរ៉ូអ៉ីតគឺជាស្រទាប់កណ្ដាលនៃគ្រាប់ភ្នែក ។ ស្រទាប់ក្លរ៉ូអ៊ីតមានលក្ខណៈស្ដើងមានពណ៌ត្ដោតចាស់ និងសម្បូរដោយសរសៃរឈាម ។ ស្រទាប់ក្លរ៉ូអ៉ីតមាននាទីដឹកនាំសារធាតុចិញ្ចឹម និងអុកស៊ីសែនទៅផ្ដត់ផ្គង់ឪ្យទៅស្រទាប់រេទីន និងរក្សាលំនឹងសីតុណ្ហភាពនៅក្នុងភ្នែក ។ វាក៏មាននាទីការពារជះត្រលប់មកវិញនៃពន្លឺផងដែរ ។

៥. ខួរក្បាលមាន ៣ ផ្នែក គឺខួរធំ ខួរតូច និងខួរកញ្ចឹងក ។ ផ្នែកនីមួយៗមានតួនាទីដូចតទៅ ៖

  • ខួរធំ មាននាទីត្រួតនាទីជាច្រើនដូចជា សតិបញ្ញា ប្រឌិតញាណ ពិចារណា ។ ក្រៅពីនេះវាទទួលបានព័ត៌មានពីសរីរាង្គវិញ្ញាណទាំង ៥ ។
  • ខួរតូច មាននាទីត្រួតពិនិត្យចលនាទាំងអស់ និងចលនាអឆន្ទៈមួយចំនួន ។ វាក៏មាននាទីរក្សានូវតុល្យភាពរបស់សារពាង្គកាយផងដែរ ។
  • ខួរកញ្ចឹងក វាមាននាទិត្រួតពិនិត្យចលនាអឆន្ទៈរបស់សារពាង្គកាយគឺចង្វាក់ដង្ហើម និងការកន្រ្តាក់បេះដូង ។


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login