ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំណួរ
១. ក្រោយពេលបរិភោគអាហារ តើសារធាតុចិញ្ចឹមដែលជ្រាបចូលទៅក្នុងឈាមមានអ្វីខ្លះ ?
២. ហេតុអ្វីបានជាគេនិយាយថាប្រូតេអ៉ីនជាអ្នកការពារ ?
៣. ចូរឪ្យនិយមន័យអាស៊ីតអាមីនេស្ដង់ដារ និងមិនស្ដង់ដារ ?
៤. ការពិសោធន៍អង់ស៊ីម នៅពេលគេចាត់ទឹកអុកស៊ីសែនណេទៅក្នុងកែវវជ័រដែលមានដាក់ថ្លើមសត្វរួចជាស្រេច គេពិនិត្យឃើញមានអ្វីកើតឡើងនៅក្នុងកែវជ័រនោះ ? ព្រោះអ្វី ?
៥. តើវិស្វកម្មស៊ីនេទិចផ្ដល់ផលអាក្រក់ដល់មនុស្សជាតិដូចម្ដេចខ្លះ ?
ចម្លើយ
១. ក្នុងនោះរួមមាន គ្លុយកូស អាស៊ីតអាមីនេ អំបិលខនិជ វីតាមីន អាស៊ីខ្លាញ់ និងគ្លីសេរ៉ូល ។
២. ប្រូតេអ៉ីតជាអ្នកការពារ ព្រោះវាអាចការពាររាងកាយប្រឆាំងនឹងការជ្រៀតចូលនៃមេរោគពេលមានរបួសការពារបាត់បង់ឈាមពេលដាច់សរសៃរឈាមធ្វើឪ្យឈាមកក ។
៣. អាស៊ីតអាមីនេស្ដង់ដារវាងគឹជាអាស៊ីតអាមីនេទាំង២០ ប្រភេទដែលមាន ធាតុបង្ករបស់ប្រូតេអ៉ីនគឺវាមានកម្រសេនេទិចសម្រាប់កំណត់ ។ អាស៊ីតអាមីនេមិនស្ដង់ដារគឺជាអាស៊ីតអាមីនេដែលមាននាទីចាំបាច់ក្នុងមេតាប៉ូលីស ប៉ុន្ដែវាមិនមែនជាសារធាតុបង្ករបស់ប្រូតេអ៉ីនទេ ។
៤. នៅពេលគេចាក់ទឹកអុកស៊ីសែនណេទៅក្នុងកែវជ័រដែលមានដាក់ថ្លើមសត្វរួចជាស្រេច គេពិនិត្យយើញមានពពុះកើតឡើងនៅក្នុងកែវជ័យនោះ ពីព្រោះនៅក្នុងថ្លើមសត្វមានអង់ស៊ីមកាតាឡាសបំបែកទឹកអុកស៊ីសេនណេឪ្យទៅជាអុកស៊ីសែន និងទឹក ។
៥. វិស្វកម្មស៊ីនេទិចផ្ដល់ផលអាក្រក់ដល់មនុស្សជាតិរួមមាន ៖
+ គ្រោះថ្នាក់ចំពោះបរិស្ថាន ៖
+ គ្រោះថ្នាក់ចំពោះសេដ្ឋកិច្ច ៖
+ គ្រោះថ្នាក់ចំពោះសុខភាព
+ គ្រោះថ្នាក់ចំពោះសង្គមនិងសីលធម៌