Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


បង្ហាញអំពីគោល (ចលនា ) គឺ៖

គោល ឬចលនាពុទ្ឌនិយមៈ

  • អត្ថន័យ

ជារឿងដែលទាក់ទិនទៅនឹងសាសនាស ( ពោលគឺពុទ្ធសាសនានេះឯង ) មានៈ

ក. រឿងកម្មផល

  • ធ្វើល្អបានល្អ ធ្វើអាក្រក់បានអាក្រក់
  • កម្មល្អបានផលល្អ កម្មអាក្រក់បានផលអាក្រក់
  • កម្ម សបានផល ស កម្មខ្មៅបានផលខ្មៅ
  • នរណាសាបព្រោះខ្យល់ នរនោះទទួលផលជាព្យុរអសង្ឃរា ។

ខ. រឿងកម្មពៀរ

        ពៀររម្ងាប់ដោយការមិនចង់ពៀរ គេយករឿងពីបុព្វជាតិក្តីឬបច្ចុប្បន្នជាតិក្តីរបស់តួអង្គអ្នកធ្វើអាក្រក់កាប់សម្លាប់ពង្រាត់ពង្រះធ្វើទុក្ខព្យាបាទសងសឹកចងអាឃាតគេមកនិយាយជារឿង  ។

គ. រឿងសាងបារមី

          ពិសេសក្នុងទសជាតក ដែលមានរឿងនិងបារមីដែលព្រះពោធិសត្វបានសន្សំនិងបំពេញ ។

ឃ. តួអង្គគឺ​មាន

  • មនុស្ស ( ជាពោធិសត្វ សត្វបម្រុង នឹងត្រាស់ដឹង )
  • សត្វ ( ជាសត្វមែនទែនដូចជាដំរីពោធិសត្វ ស្វាពោធិសត្វ ទន្សាយ ឆ្កែ សេក កិន្នរ ) ដែលព្រះអង្គច្យុរមកកើតជាសត្វនោះៗ ។

ង. រឿងដែលឋិតនៅក្នុងសម័យមុនពុទ្ធកាល ដួចជាបញ្ញាសជាតកទសជាតក ឬឋិតក្នុងសម័យពុទ្ធកាលរឿងក្នុងព្រះត្រៃបិដក ។

ច. រឿងច្រើនឋិតនៅនគរពារាណសី ក្រុងប៉ាវ៉ា កុសិនរា សាវត្ថី គោដារសាលា ព្រៃឥសីបតនមិគទាយវ័ន ។ល។

ឆ. ចំពោះចលនានៃរឿងដំណើររឿងច្រើនវែងៗ ។ ចលនាសំខាន់ៗស្ថិតនៅលើ

  • វបត្តិទំនាសរវាងតួអង្គព្រះពោធិសត្វ និងពាហិរទ្រព្យ
  • វិបត្តិទំនាស់រវាងតួអង្ញព្រះពោធិសត្វ និងទ្រព្យសម្បត្តិមាតាបិតា ប្រពន្ធ
  • ទំនាស់រវាងទ្រព្យសម្បត្តិនិងរាស្រ្តខ្លះដែលជំទាស់មិនឲ្យព្រះពោធិសត្វធ្វើសក​ម្មភាព ក្នុងគោលបំណងស្វែងរកផលប្រយោជន៍ពិសេសទៅបរលោក ។

អត្ថរូប

ក. រឿងជាតកឬអក្សរសិល្ប៍បែបពុទ្ធននិយមមានច្រើនប្រភេទជាអត្ថបទ

  • សរសេរជាពាក្យរាយធម្មតា
  • ជាពាក្យកម្រងកែវ
  • ជាពាក្យកាព្យ ( សាស្រ្តល្បែងគោល )

ខ. រឿងដែលគេយកទៅអាន ឬសម្តែងធម៌ទេសនា ឬកម្សាន្តកែប្រែចិត្តគំនិតសម្រាប់ស្មូតជាដើម

គ. អត្ថបទទាំងនោះមានចារជាសាស្រ្តស្លឹករឹតក្នុងក្រាំងគម្ពីរ ឬបោះពុម្ពផ្សាយជាសៀវភៅសម្រាប់ប្រើជាក្បួនខ្នាតសិក្សា​និងគោរពបូជា

ឃ. រឿងស្របទៅនិងជំនឿរបស់មហាជនទូទៅដោយលើកយកទស្ស​នៈឬទ្រឹស្តីងាយៗឬជ្រៅជ្រះមកនិយាយបែបបុគ្គលលាឌដ្ឋាន ( ពាក្យដែលមានបុគ្គលជាទីតាំងគឺជាពាក្យ ដែលនិយាយសំដៅបុគ្គលអ្នកសម្រេចអំពើទាំងពួង )​តែងជារឿងឧទាហរណ៍ធ្វើឲ្នយងាយស្តាប់ ងាយយល់ដើម្បីធ្វើការប្រតតិបត្តិជឿស៊ប់ក្នុងសាសនា ( មានកម្មផលជាប្រធាន )

ង. ពាក្យពេចន៍ដែលប្រើសម្រាប់តែងគឺប្រើជាភាសា មគធ ( ភាសាបាលី ) លាយចម្រុះច្រើន

ច. ឃ្លាឃ្លោងប្រយោគច្រើនវែងៗ ហើយទាក់ទងពាក្យសម្តីក្នុងសាសនា ( តថាគត ភាវនាអ្នកដ៏មានអាយុ ម្នាលភិក្ខុទាំងឡាយ អាវុធសោព្រះដ៏មានព្រះភាគ មហាបពិត្រជាដើម )

ឆ. រឿងជាតកដើម ( គម្ពីរជាតក ) គេច្រើនចែកជាកណ្ឌ ( ជាផ្នែក ឬវគ្គ )

ជ. ចំពោះវិធីសាស្រ្តនៃការតែងគឺៈ

  • សេចក្តីផ្តើមៈ ច្រើនមានជាបទនមស្ការ ព្រះរតនត្រៃមានតំណាលថាព្រះពុទ្ធគង់នៅអារាមណាមួយទ្រង់សម្តែងឡើងនូវរឿងអតីតជាតិរបស់ព្រះអង្គទៅកាន់ពុទ្ធបរិស័ទ
  • តួសេចក្តីៈ ហាក់ដូចជា ធម៌ទេសនារបស់ព្រះអង្គឬហាក់ដូចជាអត្ថបទបំពេរចិត្តគំនិតឲ្យជឿបុណ្យបាប ឲ្យខ្លបខ្លាចអំពើអាក្រក់ស៊ប់ ចិត្តក្នុងពុទ្ធសាសនា
  • បញ្ចប់សេចក្តីៈ ព្រះពុទ្ធ ( ពោធិសត្វ ) ទ្រង់បញ្ចប់ព្រះធម៌ទេសនាដោយមានការ សជាតិផ្សេងៗ

អត្ថរស

តម្លៃរឿងជាតក ឬគោលពុទ្ធនិយមដែលសំខាន់ជាងគេគឺ៖

  • កម្សត់ ( កម្សត់រស )
  • មនុស្សរសៈ​ជាសេចក្តីវិនិច្ឆ័យរឿងជាតកគឺជារឿងរបស់ព្រះពុទ្ធអង្គកាលដែលព្រះអង្គកំពុងវិលអន្ទោលយោនយក កំណើតក្នុងបុព្វជាតិក្នុងភពផ្សេងៗដើម្បីបានត្រាស់ដឹង ស្រង់សត្វលោកដែលលិចលង់ក្នុងវាលវដ្តសង្សារ ។

គោល ឬចលនាខេមរនិយមៈ

អត្ថន័យ

  • មានការទាក់ទងទៅនឹង សង្គមបរិយាកាសរបស់ខ្មែរ
  • មានការទាក់ទងទៅនឹងប្រវត្តិសាស្រ្ត ភូមិសាស្រ្ត
  • តួអង្គមនុស្សគ្រប់វណ្ណៈ ដែលមាននៅក្នុងសង្គមខ្មែរហើយដំណើររឿងស្ថិតនៅក្នុង សម័យដើមរបស់ខ្មែរ ។ ទីតាំងតំបន់ ភូមិ ឃុំ របស់ខ្មែរហើយបានផ្សាភ្ជាប់ទៅនឹងប្រកបអាជីវកម្មរបស់ខ្មែរពិតតែម្តង
  • ចលនារឿងខ្លីៗគឺមាន៖

   + បញ្ហាទំនាស់វិបត្តិរវាងខ្លួន និងអ្នកដទៃ

   +  បញ្ហាទំនាស់វិបត្តិរវាងខ្លួននិងគ្រួសារ  

   + បញ្ហាទំនាស់វិបត្តិរវាងអ្នកដទៃនិងគ្រួសារ

  • បញ្ហាចោទ និងដោះស្រាយ
  • ទាក់ទងនិងលោកីយ៍ ហើយបានអប់រំមនុស្សឲ្យខិតខំរិះដោះស្រាយបញ្ហារស់នៅក្នុងសង្គមមនុស្ស ។

អត្ថរូប

  • សេចក្តីផ្តើម ពុំមានឯកភាពដូចអក្សរសិល្ប៍ពុទ្ធនិយម ព្រាហ្មណ៍និយមគឹអាស្រ័យទៅលើបច្ចេកទេសនៃការតែនិពន្ធ ។
  • តួសេចក្តី

   + តួអង្គ មនុស្ស សត្វ ធម្មជាតិ នៅស្រុកខ្មែរសុទ្ធសាត់

   + ទីកន្លែង ស្រុក​ភូមិ ឃុំ ខ្មែរ ប្រទេសខ្មែរ

   + បញ្ហាចោទ ជាទំនាស់ ដែលមានកើតនៅក្នុងសង្គមខ្មែរ

   + បញ្ហាស្រាយ ស្រាយដោយពឹងផ្អែកលើសមត្ថភាពផ្ទាល់ខ្លួន ជួនឈ្នះជួនចាញ់ គ្មានការអន្តរាគមន៍ ពីធទិទេព យក្ស គ្រុឌ ឬទេវតា

   + បំណង គឺឲ្យតម្លៃលើសមត្ថភាព ប្រាជ្ញាស្មារតី ដែលចេះកែច្នៃរចនារបស់ធម្មជាតិ យកមកប្រើប្រាស់ និងកែប្រែសង្គមឲ្យកាន់តែរឹងរីកចម្រើនឡើងទ្វេទៀត

   + បញ្ហាស្នេហាៈ តួឯកប្រុស និងតួ​ឯកស្រីគឹតំណាងឲ្យ មនុស្សគ្រប់ប្រភេទ នៅក្នុងសង្គមហើយជាស្នេហាគ្មានព្រំដែន មិនមែនជាគូរពីបុព្វជាតិទេ ។ ស្នេហាអាចពើបឬព្រាត់ប្រាស់គ្នាអាស្រ័យភាពជាក់ស្តែងនៃការរស់នៅក្នុងសង្គមគ្រួសារនិងសង្គមជាតិ ។

  • បញ្ចាបសេចក្តីៈ តួអង្គអាចពើបពុំគ្នា រហូតដល់ចាស់ព្រឹទ្ធចាស់ព្រេង ឬអាចព្រាសប្រាស់គ្នា ។

សរុបមកអក្សរសិល្ប៍បែបខេមរនិយមបានលើកយកបញ្ហាចោទ បញ្ហាដោះស្រាយទៅតាមប្រយោជន៍សង្គមជាតិ ក្នុងគោលបំណងអប់រំណែនាំទូន្មានប្រៀនប្រដៅខេមរជនឲ្យចេះស្រឡាញ់អំពើល្អ ជៀសវាងរាល់អំពើអាក្រក់ ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login